Home តារាជាតិ លោក ឈិន សុធា បង្ហោះវីដេអូចាស់របស់ ចំប៉ីខ្មៅ ធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានកំហឹងម្តងទៀត

លោក ឈិន សុធា បង្ហោះវីដេអូចាស់របស់ ចំប៉ីខ្មៅ ធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានកំហឹងម្តងទៀត

80
0

ចំប៉ីខ្មៅ និងលោក ឈិន សុធា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិជាច្រើនបន្ទាប់ពីអ្នកទាំងពីរបានតតាំងជាមួយគ្នានៅលើបណ្តាញសង្គម។ ជម្លោះពាក្យសម្តីរបស់អ្នកទាំងពីរក៏បានធ្វើឱ្យវីដេអូចាស់របស់ ចំប៉ីខ្មៅ រីកសាយភាពម្តងទៀតបើទោះបីជាសកម្មភាពនោះបានធ្វើឱ្យ ចំប៉ីខ្មៅ ជាប់ទោសរួចហើយក្តី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIEzf2eyM5rl-DWjrqU4RdNUWdu91E78tkyzaP8iU7wOSTcabbf6XclS7_uTD5PbOGDIL9QMkEhOE-pFzfq3z909CU52XWvqN2gT3fG9A-IlxnU2xc3JAPXk3SqO5Cglv_ooSXIUQcr4D-XYscKiWpDXagb-_ecEKZ52J6Uyp4NqvAN1IxeofMtMxelSY/s2048/image_2026-08-06_15-20-38%20(2).png
ភាពចម្រូងចម្រាសនេះបានចាប់ផ្តើមបន្ទាប់ពីគេបានឃើញ ចំប៉ីខ្មៅ បានបង្ហោះរូបភាព Screenshot អ្នកឆាតមកខ្ចីលុយរបស់ខ្លួននូវទឹកប្រាក់តិចតួចស្របពេល ចំប៉ីខ្មៅ បានតបតជាមួយនឹងពាក្យសម្តីអសុរោះ។ ទើសចិត្តនឹងចំប៉ីខ្មៅ ដែលបង្ហោះរូបភាពអ្នកខ្ចីលុយជាមួយនឹងសម្តីឬកខែងរែងលោក ឈិន សុធា បានបង្ហោះសំណេរមួយចំនួននិងបានចេញវីដេអូផងដែរ។ ក្រោយមកអ្នកទាំងពីរក៏បានបង្ហោះតបតគ្នាទៅវិញទៅមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHP6raU8ndvfceSYnKMEQc40rIKNQdGwdvlsUjYs97fB2i7zfzj9BXHD4yFph5W7brorEx4Aff3XrCrGiinh8ILss5Fi0fRAAiSiMw7H_oKZ-12kKAFUNHnS7vbhqaFReAWK03FeqkKmY0cxudw3FeiP_b7AchpWvBpfrypT3n6-r7vXfLB0hv2SbJaaY/s1758/image_2026-08-06_15-20-39%20(2).png
ក្នុងសំណេរមួយកាលពីយប់ថ្ងៃទី៥ សីហា លោក ឈិន សុធា បានបង្ហោះថា «បងប្អូនមហាជនប្រហែលជិតបានស្គាល់កម្ពស់អ្នកទើបមានដោយសារអួតលុយគេ និងធ្លាប់ជាប់គុកដោយសារដៀលជាតិខ្មែរជាលើកទី២ហើយព្រោះសណ្តានវានៅបន្តថោកទាប!»។ ក្រោយមក ចំប៉ីខ្មៅ បានបង្ហោះតបតវិញជាមួយនឹងពាក្យសម្តីថា «សុំសួរដៀលកន្លែងណា ដៀលជាតិអ្វីទៀតហើយ និយាយអ្វីនិយាយឱ្យពិត បើមិនពិតក្រែងច្យុតខ្លួនឯងខ្ញុំរវល់សឹងស្លាប់ ពុំមានពេលទៅផុសវីឌីអូ អត់ប្រយោជន៍អ្វីទេជួយផុសភស្ដុតាងមកថាខ្ញុំដៀលកន្លែងណាខ្ញុំ សុខចិត្តទៅស្នងការទាំងយប់ឱ្យមើល កុំទម្លាប់បៀមឈាមព្រួសដាក់គេ ប្រូ ។ ផ្ទះខ្ញុំមាន កន្លែងខ្ញុំមានបើមានរឿងអ្វីបងៗសមត្ថកិច្ចគាត់មកអញ្ជើញខ្ញុំហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgDH0XIb_J9SMAtNxh7JbiONv3_FzyEpYP91SvGJpHHJrneHBMWbsEFyW0LBCBN1jevOSQtRH2zxvsFFUhgi26qJRdztlenCGKRfbOXi0f682dVy4vx-rplmh3MVD6ijVg8-iNeDltusEPeQap5pwg7dF6zBK61c7PB-uoitISO3tLASWmLuNTQ7-Nb7c/s960/image_2026-08-06_14-49-56.png

យ៉ាងណាក៏ដោយភ្លើងកម្តៅកាន់តែក្តៅខ្លាំងនៅពេល ចំប៉ីខ្មៅ បានទាមទាររកព័ស្ដុតាង។ ក្រោយមកវីដេអូរបស់ ចំប៉ីខ្មៅ ដែលប្រមាថប្រជាជនខ្មែរបានរីករាលដាលម្តងទៀតខណៈអ្នកតាមដានភាគច្រើននៅតែមានកំហឹងបន្ទាប់ពីឃើញវីដេអូប្រមាថរបស់ ចំប៉ីខ្មៅ កាលពីឆ្នាំ២០១៩។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioDSL9uLpqQz-2UU133VPlkjQ4hR5bU5zjpXYbadTeD2eE_p1vbqygnlpfSUmrETOqO68fwCnLnNnSnITCnqHEU9oHtfYgYcmoiBKaXpcRtuSALavj4YV4nsbV_uojnLv2vMaV6AVJzQ8BS8S2eWV4eE-jwXG5Ce2pXioB3JRgzuu5j73Dj_ZIlUKla_o/s761/image_2026-08-06_14-50-51%20(2).png

នៅលើវីដេអូនោះលោក ឈិន សុធា ដែលជាអ្នកវិភាគនយោបាយក្រៅប្រទេសបានភ្ជាប់មកជាមួយនឹងសម្តីថា «បើប្អូនរៀនរស់នៅក្នុងរបៀបថ្លៃថ្នូរគឺគ្មានមហាជនខ្មែរណាគេគាស់វីដេអូនេះមកហិតទេតែប្អូនមិនចោលរបៀបរស់នៅបែបពួកបាតសង្គមសោះ! និយាយឱ្យចំប្អូនមិនកែតែម្តង! ខ្ញុំស្តាប់វីដេអូនេះពេលណាគឺឈឺចាប់!!ទោះវាជាវីដេអូចាស់តែមកដល់ម៉ោងនេះម្ចាស់វីដេអូអត់កែចរិតទាល់តែសោះ! ខ្ញុំផុសព្រោះចំប៉ីខ្មៅទាមទាររកព័ស្ដុតាង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxV5RTsepHOMxotukU2ZlLCdXUb2epEKMEjUg12l9OzhBVAwxpMrmdeh7-It1fiSJ2bx4QNTlY4sfUGSbLMHrZN_dQTD-sTx50bgIBZQM840o7oTipTRPwJBce7cfpUNziLfI40cjHbd7dgXfacq8UNHuAgEfivF_a3X2b0U8_-693DXbfMz6azu4gAC4/s686/image_2026-08-06_14-50-51.png
ការបង្ហោះវីដេអូនោះឡើងវិញបានបណ្តាលឱ្យអ្នកលេងបណ្តាញសង្គមជាច្រើននាក់មានចិត្តខឹងសម្បារសាជាថ្មីនៅពេលឮពាក្យសម្តីរបស់ ចំប៉ីខ្មៅ ប្រមាថជាតិសាសន៍ខ្មែរមួយនគរ បើទោះបីជាសកម្មភាពនោះ ចំប៉ីខ្មៅ បានជាប់ទោសក៏ដោយ៕