Home ព័ត៌មានជាតិ កាសែតបារាំងលាតត្រដាងការពិត ជុំវិញសកម្មភាពរំលោ.ភច្បាប់អន្តរជាតិរបស់ថៃ

កាសែតបារាំងលាតត្រដាងការពិត ជុំវិញសកម្មភាពរំលោ.ភច្បាប់អន្តរជាតិរបស់ថៃ

75
0

សង្រ្គាមព័ត៌មាន និងការលាតត្រដាងការពិតជុំវិញវិបត្តិព្រំដែនកម្ពុជា-ថៃ បានឈានដល់កម្រិតពិភពលោក! ថ្មីៗនេះ កាសែតបារាំងដ៏ល្បីល្បាញលំដាប់ពិភពលោក Le Monde បានចេញផ្សាយអត្ថបទស៊ើបអង្កេតពិសេសមួយ បកអាក្រាតស្បែកមុខពិតរបស់ភាគីថៃ ជុំវិញការរំ.លោភបំពា.នយ៉ាងធ្ងន់ធ្ងរមកលើទឹកដីកម្ពុជា ការទន្ទ្រានកាន់កាប់ខុសច្បាប់ និងការហ៊ុមព័ទ្ធរបងលួសបន្លា បំផ្លា.ញជីវភាពរស់នៅរបស់ជនភៀសសឹកខ្មែរតាមព្រំដែនទាំងបំពាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMh5iXD29OotQduv1kXfOPSNF-01oKacEo9qDnbiyGvPhlGjNAkpyEhBn4iZFrYERh5IfOmxZnf3I4301Fg6k9WMbMZnW7Bun5rWwfCKHcg4w8ShyphenhyphenPedIuGPhDySGRT4YnBzv_Jtr3oM4IIr1V3yWD1L97fc34NP4m7HIeTcN_jzhY-U93tG9rJ98kyqk/s633/photo_2026-08-05_13-40-24.jpg

យោងតាមអត្ថបទស៊ើបអង្កេតពិសេសមួយ ដែលបានចុះផ្សាយកាលពីថ្ងៃទី២ ខែសីហា កាសែតបារាំង Le Monde បាន​ចុះផ្សាយដោយដាក់ចំណងជើងធំៗថា៖ «នៅកម្ពុជា ទោះគ្មានការប្រយុទ្ធអស់រយៈពេល៧ខែក៏ដោយ ក៏ជីវិតប្រជាពលរដ្ឋ នៅតែត្រូវបានបំផ្លាញ ដោយជម្លោះតាមព្រំដែនជាមួយថៃ»។ ខ្លឹមសារនៅក្នុងរបាយការណ៍ស៊ើបអង្កេតរបស់កាសែតបារាំងនេះ បានលាតត្រដាងយ៉ាងច្បាស់លាស់ពីទង្វើរំលោភច្បាប់អន្តរជាតិរបស់ថៃ ដោយបានរៀបរាប់ពីការលបវាយប្រហារ ការដាក់តំបន់ជាកំហិត ហ៊ុមព័ទ្ធរបងលួសបន្លាយ៉ាងខ្វាត់ខ្វែង និងស្ថានភាពរងគ្រោះដ៏ជូរចត់របស់ជនភៀសសឹកខ្មែរ ដែលត្រូវបានកងទ័ពថៃរុញច្រានចេញពីភូមិករ និងមិនអាចត្រឡប់ទៅបង្កបង្កើនផលលើដីស្រែចំការរបស់ខ្លួនបានឡើយ។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0u9Ai3eRUw8QIyIJZhb9cdUf53x4D5IZACjoLyusqcOnTPCPBZLqKC424KBeFCLpfj6ZDDUPJHhZllS7WDJ9iRIm41zF9w829Ro56jE1W_mP6DBE-najuuVRP_S-8JQElHKVMWYFD4GzmpdUiP8wt8q9e0dAdZlU5AFGRNC9KNw13sERRqLVBIJ9oHHc/s664/photo_2026-08-05_13-40-24%20(3).jpg
នៅក្នុងអត្ថបទរបស់ Le Monde ក៏បានបង្ហាញភស្តុតាងជាក់ស្តែងជុំវិញផ្លូវជាតិលេខ៥៥ ដែលបានស្ថាបនារួចរាល់ និងដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០២០ ឆ្លងកាត់តាមជួរភ្នំក្រវាញ ទល់មុខខេត្តត្រាតរបស់ប្រទេសថៃ។ កាលណោះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រី បានបង្ហាញថា ផ្លូវនេះជាចំណុចតភ្ជាប់នៃច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់ ដើម្បីជម្រុញពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។ ប៉ុន្តែបច្ចុប្បន្ន ស្ថានភាពបានផ្ទុយស្រឡះ ពោលគឺនៅចុងផ្លូវសេដ្ឋកិច្ចមួយនេះ ត្រូវបានបិទជិត និងបំផ្លាញចោលទាំងស្រុងដោយសារការរំលោភបំពានរបស់យោធាថៃ ដែលបានបញ្ជូនយន្តហោះចម្បាំង F-16 មកទម្លាក់គ្រាប់បែកកាលពីខែធ្នូ ឆ្នាំ២០២៥ និងបន្តយាមល្បាតរារាំងពលរដ្ឋខ្មែរ ធ្វើឱ្យប៉ះពាល់ដល់ចរន្តសេដ្ឋកិច្ចឆ្លងដែនទាំងស្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQNwGoKf3DmGiIKy8zOxE7t5hctfSFiIAAeT7aYiCUR6Y-CMbet1qsTMw_sl9KgVLgMpWEsF2dbQEIZayFWuGHTCYB4L3D-8gzYArSSVsQGK6UFIXmuLyAX7vqVlQtKUeHGY0NQrqdDFRItbmojABp4Dl2O-QseXhGO5oP9s4RfOM3i6fviaCw7l948tU/s1280/photo_2026-08-05_13-40-24%20(2).jpg
 
របាយការណ៍ស៊ើបអង្កេតរបស់កាសែតបារាំង Le Monde គឺជាភស្តុតាងការទូតអន្តរជាតិដ៏មានទម្ងន់មួយទៀត ក្នុងការវាយបក និងបំផ្លាញចោលទាំងស្រុងនូវយុទ្ធនាការ «សៀវភៅស» និងល្បិចកលបន្សាបព័ត៌មានដែលយោធាថៃបានប្រកាសកៀរគរពលរដ្ឋ ៧០លាននាក់ដើម្បីបំភ្លៃការពិត។ វត្តមាននៃរបាយការណ៍ UN គួបផ្សំនឹងការចុះផ្ទាល់ដីរបស់ស្ថានទូតចិន និងការលាតត្រដាងពីកាសែតលំដាប់ពិភពលោក Le Monde បានបង្ហាញឱ្យសហគមន៍អន្តរជាតិឃើញកាន់តែច្បាស់ថា វិបត្តិជនភៀសសឹកខ្មែរ និងការរំលោភច្បាប់អន្តរជាតិពីសំណាក់ភាគីថៃ គឺជាការពិតជាក់ស្តែងដែលមិនអាចភូតភរ ឬបិទបាំងបានឡើយ៕