នាថ្ងៃទី០១ ខែកក្ដដា ឆ្នាំ២០២៤ ខាងមុខនេះ ពហុកីឡដ្ឋានស្តង់ដារអន្តរជាតិមួយទៀត ដែលមានឈ្មោះថា “ពហុកីឡដ្ឋានសម្តេចតេជោក្រគរ” នឹងបើកការដ្ឋានសាងសង់ជាផ្លូវការ នៅបរិវេណទីលានវាលសម្តេចយស លើផ្ទៃដីប្រមាណ២៥ហិកតា ស្ថិតក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ពហុកីឡដ្ឋាននេះ រួមមានទីលានបាល់ទាត់ខ្នាតអន្តរជាតិ ទីលានមហោស្រព ទីលានបាល់ទះ ទីលានបាល់បោះ ទីលានរត់ប្រណាំង ទីលានវាយសី កន្លែងអង្គុយទស្សនា កន្លែងហាត់ប្រាណ ប្រព័ន្ធផ្លូវខ្វាត់ខ្វែង (៨ទៅ១០ម៉ែត្រ) វាលស្មៅ កន្លែងក្មេងលេង កន្លែងអង្គុយលេង ស្រះទឹក និងកន្លែងចតរថយន្តជាដើម។
ការបង្កើនពហុកីឡដ្ឋាននេះ គឺដើម្បីឆ្លើយតបទៅកាន់កំណើនប្រជាប្រិយភាព នៃវិស័យកីឡានៅក្នុងកម្ពុជា និងបន្សល់ទុកជាកេរ្តិ៍មរតកសម្រាប់អ្នកខេត្តពោធិ៍សាត់ផងដែរ។
គួរបញ្ជាក់ថា គម្រោងសាងសង់”ពហុកីឡដ្ឋានសម្តេចតេជោក្រគរ” នេះត្រូវបានសិក្សាតាំងពីឆ្នាំ២០២០ ដោយកាលនោះដាក់ឈ្មោះថា “SAMDACH HUN SEN SPORT CENTER”៕










