Home ព័ត៌មានជាតិ ប្រាសាទព្រះវិហារ សម្បត្តិបេកតិភណ្ឌពិភពលោក ខណៈបច្ចុប្បន្នស្ទើរតែលែងមានភ្ញៀវទេសចរបានទៅដល់!

ប្រាសាទព្រះវិហារ សម្បត្តិបេកតិភណ្ឌពិភពលោក ខណៈបច្ចុប្បន្នស្ទើរតែលែងមានភ្ញៀវទេសចរបានទៅដល់!

119
0

ប្រាសាទព្រះវិហារគឺជាប្រាសាទហិណ្ឌូបុរាណមួយ ដែលត្រូវបានសាងសង់ឡើងកំឡុងសម័យអាណាចក្រខ្មែរ ស្ថិតនៅលើកំពូលភ្នំដែលមានកំពស់ ៥២៥ ម៉ែត្រ នៅជួរភ្នំដងរ៉ែក មានទីតាំងស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ យ៉ាងណាមិញ បច្ចុប្បន្ននេះដោយសង្កេតឃើញថា ប្រាសាទខ្មែរមួយកន្លែងនេះ ហាក់មានសភាពស្ងាត់ជ្រងំ មិនសូវទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវទេសចរនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijZETzhq972EDJpgAj1wnvwGfPzc4jvwRKtXKueU3fbEAC0fVyuxszVfjXJ2qG1K540nIjU788PRC4I_APfCTUXHHILFI7b5x-q6-2A5jNqG4muAwIvGe77pGqcCSuYou3BuqWBQRgx0JoZ2KfN38yNR3yBBitgjOfRdHbBol-fsm65POOPFPqtlxubl0/s990/a_tourist_takes_a_photograph_of_the_preah_vihear_temple_last_april._yousos_apdoulrashim.jpg

លក្ខណៈពិសេសនៃប្រាសាទព្រះវិហារ គឺស្ថិតនៅក្នុងប្រភេទតំបន់ទេសចរណ៏ ប្រាសាទ, ព្រៃភ្នំ, និងប្រវត្តិសាស្ត្រ។ នៅក្បែរប្រាសាទព្រះវិហារនោះ មានទីសក្ការៈបូជាមួយកន្លែងដែលគេស្គាល់ថាជា«ពើយតាឌី» ល្បីសាកសិទ្ធខ្លាំងសម្រាប់អ្នកដែលមានជំនឿទៅលើការបន់ស្រន់ ខណៈក៏មានវត្តព្រះពុទ្ធសាសនាដ៏ចំណាស់មួយទៀត គឺ«វត្តកែវសិក្ខាគិរីស្វរៈ» ស្ថិតនៅក្បែរៗនោះផងដែរ។

នៅឯភ្នំដងរែក មានជណ្ដើរមួយ ដែលអាចឲ្យគេឡើងទៅដល់កំពូលភ្នំ ដែលជាទីតាំងរបស់ប្រាសាទព្រះវិហារស្ថិតនៅ។ សព្វថ្ងៃនេះអ្នកលក់ដូរ និងប្រជាជនតំបន់នោះភាគច្រើនតែងតែឡើងទៅលើភ្នំតាមផ្លូវ ស៊ី១ ពីព្រោះថាផ្លូវនោះវាងាយស្រួលក្នុងការធ្វើដំណើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6T7NbyyhwY9hOgLZjwBFfsOqJy2wVHHzF6k08YJaRuWpkqva16dG521k4jorZ9UsPC7QyzCMSojdPG2in0qe3nScamLxBpZD8mxN68fb_QhtYIqze8n702-byolP83IiEs3CoSj9H9LzKwNtQfYDut9jvqKqSGmbgnM2dcOqFplGO5xnKikSkq49Dv4M/s1500/NEW-join-in-full-day-preah-vihear-and-koh-ker-temple-tour-with-small-group-tour-maximum-6-travelers-by-siemreapshuttle.com_.jpg

យ៉ាងណាមិញ បើយោងតាមមតិពីមហាជនគឺបានលើកឡើងថា បច្ចុប្បន្ននេះ ប្រាសាទព្រះវិហារហាក់មិនសូវមានភ្ញៀវទេសចរទៅកម្សាន្តនោះទេ ដោយអ្នកខ្លះគឺបានលើកឡើងថា«ទៅកាលមុនក៏ស្ងាត់ដែរ អត់សូវមានអ្នកទៅលេងទេ»។ អ្នកខ្លះថា«ផ្លូវឡើងភ្នំរៀងពិបាកឡើង ហើយរាងឆ្ងាយគួរសម ទើបមិនសូវមានភ្ញៀវទេសចរ»។ អ្នកខ្លះថា«ខ្ញុំទទួលស្គាល់ថាខាងព្រះវិហារស្ងាត់ ព្រោះតំបន់នោះគឺស្ងាត់ទាំងផ្លូវធ្វើដំណើរ តំបន់ទេសចរណ៍តម្រូវបុគ្គលមួយចំនួន(អ្នកចូលចិត្តព្រៃភ្នំ ផ្សងព្រេង…) ផ្លូវឡើងប្រាសាទជាបទពិសោធន៍ថ្មី ថ្មីធានាថាថ្មី»។

អ្នកខ្លះថា«កាលមិនទាន់មានកូវិដក៏មានភ្ញៀវទេសចរណ៍ច្រើនដែរ ខ្ញុំអ្នកលក់នៅផ្សារលក់សឹងមិនទាន់ភ្ញៀវមករាប់រយឡាន ឥលូវក៏មានដែរ តែទាល់តែមានបុណ្យទានបានមានមនុស្សច្រើន»។ អ្នកខ្លះថា«ទៅថ្ងៃធម្មតាស្រណោះណាស់អត់មានមនុស្សមានតែបងៗអ៉ំៗពូៗទាហ៊ាន មានអារម្មណ៍ថាស្រណោះប្រាសាទ»។ អ្នកខ្លះទៀតថា«លើកទឹកចិត្តបងប្អូនគួរទៅទស្សនាប្រាសាទព្រះវិហារអោយបានច្រើន នៅក្បែរប្រាសាទក៏មានផ្ទះសំណាក់ស្អាត និងកន្លែងញុំាឆ្ងាញ់ដែរ ដើម្បីជួយជីវភាពប្រជាជននៅទីនោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTBdP-8JciIifUzGhObJc9sM3SgtcO8Hj-LCz7u-OIKSzwuYyqaAYBW0TaTNkF2VcSthDS9CwlYUROGbVIa1HowIsNm16v2So37LQvpjzFVY5Gmv_YFXU6-34ol2y6i4lwcaCF_hms-qeyypPHlI2JbKDAtTbx4NIHLb55Xt4IOpswCbukNUQssu7-qWo/s1000/Untitled-2-1.jpg

គួរបញ្ជាក់ថា ក្នុងសម័យអាណានិគមបារាំង ប្រាសាទព្រះវិហារបានប្រគល់ឲ្យប្រទេសថៃក្នុងឆ្នាំ១៩៥៤ តែត្រូវទាមទារបានមកឲ្យកម្ពុជាវិញ ដោយការកាត់សេចក្ដីពីតុលាការអន្តរជាតិក្រុងទ្បាអេនៅថ្ងៃទី១៥ មិថុនា ១៩៦២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ។ ប្រាសាទព្រះវិហារបានចុះបញ្ជីសម្បត្តិបេតិភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ក្រោមព្រះរាជបូជនីយកិច្ចរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន៕