Home ព័ត៌មានជាតិ រូបសំណាកស្តេចកន ស្តេចជ្រែករាជ្យ ត្រូវបានសាងសង់រួចរាល់១០០ភាគរយ

រូបសំណាកស្តេចកន ស្តេចជ្រែករាជ្យ ត្រូវបានសាងសង់រួចរាល់១០០ភាគរយ

236
0

រូបសំណាកស្តេចកន គង់នៅលើសេះ ត្រូវបានរដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីអភិសេក ក្រោយបញ្ចប់ការសាងសង់១០០ភាគរយ កាលពីថ្ងៃទី២៨ ខែមិថុនានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS-BJhc5yS1yo__z_UzcspVJYUSarFovslTNbIPS-tEr35yC_v63IFzfigSUe_DJcx1UK60azZlzFOKiTlpfzoI3knqT8VnTWMN4_GHuWYKBfEuIfGZS9iPIHylFZeJYxVHDP3EZemk3YCSQMIMatreCrcXj-PZrdiKk4ZqNwNNIKGGtZRZoeGVwiJASg/s1280/0782ca7d8d0bf9722b6ca533cc0fd684.jpeg

រូបសំណាកនេះ មានកម្ពស់ពីដីដល់ចុងកំពូល ១៣.៣៥ ម៉ែត្រ និងរូបសេះកម្ពស់រូប ១១ ម៉ែត្រ ធ្វើពីស្ពាន់គ្រឹះបេតុង នៅចំកណ្តាលរង្វង់មូលហ្លួងព្រះស្តេចកន មានអង្កត់ផ្ចិត ៣៦ ម៉ែត្រ និងមានផ្ទៃក្រឡា ១,០១៧ ម៉ែត្រការ៉េ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-fzDuXHceeJ8wqWXWergsF6bh1HKEPE2ae_SXyJCobpT7zrsaO8Iwew9njpYpjr3s_-KV3CkjG32_x1saXiu9lKNTuchTdydDtPHHA7Sjtbwv2yFc7zcSNMdziK2HsanEVfbrISeFA2z4XPCJ68m_2_DRaWXORM3gXME0qg2VKG2FfSKXl-bXB57dTYA/s1280/94e61576bcadcead6846e05662850a5c.jpeg

រង្វង់មូល(ហ្លួងព្រះស្ដេចកន) នេះ ចំពោះថវិកាសាងសង់ គឺរដ្ឋបាលខេត្តជាអ្នកចំណាយផ្ទាល់ ហើយនេះក៏ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត លើសមិទ្ធផលជាច្រើនទៀត នៅតំបន់រដ្ឋបាលប្រមូលផ្តុំទីរួមខេត្តត្បូងឃ្មុំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCMNv3yOBlnS1om093d48OCwrDUgkOM7vFfZuJTT-GwWoEMf7qxnQ0tN14-hwfpPnFGdBQ-X4UQOtbk3YHCxa10u5XugKB1GPKiFSupsnOw19rd_yMt2yFbS1NkZwloWgg4-ZWLYBgYRTP3jVZslapYQlJdjtWGU2c428s1nV5IEP851gjjizj8BY9_CE/s1280/7c6129a546256cc78401e21882de9ab9.jpeg

គួរបញ្ជាក់ផងដែរថា ស្តេចកន ត្រូវបានប្រវត្តិសាស្រ្តខ្មែរកត់ត្រាថា ជាស្តេចជ្រែករាជ្យ ក៏ព្រោះតែទ្រង់មិនជាប់សែស្រឡាយរាជវង្សនោះទេ ហើយការដែលទ្រង់បានឡើងសោយរាជ្យគឺបានធ្វើសង្គ្រាមជាមួយព្រះរាជា៕