Home ព័ត៌មានអន្តរជាតិ ទឹករលកយក្ស Pororoca មានកម្ពស់ខ្ពស់ និងប្រវែងរាប់រយគីឡូម៉ែត្រ

ទឹករលកយក្ស Pororoca មានកម្ពស់ខ្ពស់ និងប្រវែងរាប់រយគីឡូម៉ែត្រ

41
0

ប្រទេសប្រេស៊ីល ៖ នៅលើផែនដីនេះមានបាតុភូតប្លែកៗជាច្រើនដែលបានកើតឡើងតាមធម្មជាតិ ហើយក្នុងចំណោមបាតុភូតទាំងនេះ ក៏មានទឹករលកយក្ស «Pororoca» ផងដែរ ដែលវាស្ថិតនៅមាត់ទន្លេក្នុងតំបន់អាម៉ាហ្សូន ប្រទេសប្រេស៊ីល ។ គេចាត់ទុកថា វាជាបាតុភូតធម្មជាតិដ៏អស្ចារ្យមួយ និងជាទឹករលកវែងបំផុតនៅលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBEso25motAlgXp3RdUu7ixCXI-hPS_LR9ttbeOEio9RxVwYzMidPE12bE__PZFexdLzWXWf4_8PVff7lUugkBjDqVfv9dBJiJk4qiA8tTsCD7BgQvDPBEV5wnUx6Dg_ixoycPBR6lC48Algcat7iywxwFx9clmgkfTzfw8HfuVEhgGoJyzPlJv4JAzbg/s750/pororoca-amazon.jpg

ទឹករលកយក្ស Pororoca មានកម្ពស់៤ម៉ែត្រ និងមានប្រវែងរហូតដល់៨០០គីឡូម៉ែត្រ ។ វាតែងតែបម្លាស់ទីមកកាន់មាត់ទន្លេក្នុងតំបន់អាម៉ាហ្សូន ស្ថិតនៅខាងមហាសមុទ្រអាត្លង់ទិក ។

រីឯពាក្យថា Pororoca គឺមកពីភាសាក្នុងតំបន់ មានន័យថា សំឡេងខ្លាំង ពីព្រោះពេលមានទឹករលកម្តងៗ អ្នករស់នៅក្បែរតំបន់នេះបានឮសំឡេងទឹករលក៣០នាទីមុន ប៉ុន្តែវាពុំបានធ្វើឱ្យអ្នកស្រុកភ័យខ្លាចទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh23Jf4t17mzpc4AlNHzm1ieKV-ACKoWY4Oq9bzha7xcSLcUawscBYDl0sO42s91dBV8_t9AkFN_8mJ9W1r_zgY6f7rn4Qit8O2aV0JyopoS5frfH9s-q6981fNetWg2L4rO9GdsXJqV_BrlkXs8hxg_T23vM7Jq4hIylUgfLKESRj08fSBoh_VvCZhoF0/s1024/Screen-Shot-2016-03-28-at-09.06.54-1024x515.jpg

ហេតុនេះ ពេលមាត់ទន្លេក្នុងតំបន់អាម៉ាហ្សូនមានទឹករលកខ្ពស់ និងមានប្រវែងរាប់រយគីឡូម៉ែត្រ វាបានបង្កការពិបាកដល់អ្នកជិះស្គីយ៉ាងខ្លាំង ។ បើតាមការកត់ត្រាបញ្ជាក់ថា កាលពីឆ្នាំ១៩៩៧ មានក្រុមអ្នកជិះស្គីដំបូងគេបាននាំគ្នាមកជិះស្គីនៅបរិវេណទឹករលកយក្សនេះ ។ ក្រោយមក មានអ្នកជិះស្គីជាច្រើនទៀតមកពីជុំវិញពិភពលោក បានធ្វើដំណើរមកកាន់ទីនេះជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ-_0rcTBIUiEli31jtJdAmt8251CnQ8VNHFv2H37Q-_ygdprWHhyphenhyphenvS3sitH20LLzOG12vQwvAXjjWr1IHtpvPZynT6_oTa1AIUAgeoEWM-7yTvPN1yQ5PpvkJQm-NcSp4GXsk6AoyUpttfc-kw1vQ8YUgBI9ikwoeR38vwCuU6bHhG-YDaYjTsFx90yc/s1200/xc1qj73otrv31.jpg

កាលពីឆ្នាំ២០០៣ Picuruta Salazar គឺជាអ្នកជិះស្គីមកពីប្រទេសប្រេស៊ីល ក៏បានធ្វើដំណើរមកជិះស្គីនៅលើទឹករលកយក្ស Pororoca នេះដែរ ។ ជនជាតិប្រេស៊ីលរូបនេះអាចជិះស្គីក្នុងចម្ងាយ១២.៥គីឡូម៉ែត្រ និងចំណាយពេលចំនួន៣៧នាទី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYwrt-WTEtV5qKXpovTXoWnC27OtLZX6lqMML2UAiHxdHFTtx3HTakFi265C0CtQa_YGzbGLTmTjcyj0tNPRLC5Ib6AqfjaJ8bg0JKKr8BwX__CoGmW24L8R9AsfJwol9SHrn4WRkcD2coDgVSB84Q4Pm1uRrW4B4F9VpZp_H1JBYhJhxK1vZj7u-ryjE/s2048/15TB-wave-superJumbo.jpg

ទឹករលកយក្សនៅតំបន់អាម៉ាហ្សូន នឹងកើតឡើងចាប់ពីខែកុម្ភៈ រហូតដល់ខែមីនា ដោយសារទឹកមកពីមហាសមុទ្រអាត្លង់ទិកបានហូរមកកាន់មាត់ទន្លេនៅប្រទេសប្រេស៊ីល ។ បន្ទាប់មក វាក៏បង្កើតបានជាទឹករលកមានកម្ពស់៤ម៉ែត្រ និងប្រវែងរាប់រយគីឡូម៉ែត្រ ៕