ទឹកធ្លាក់ពាមសូហោះ ជាទឹកធ្លាក់ដ៏ស្រស់ស្អាតមួយ ស្ថិតនៅលើឧទ្យានជាតិភ្នំគូលេន ដែលមិនសូវមានអ្នកស្គាល់ និងមិនសូវមានអ្នកទៅដល់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiChTMhPuBzZGoOqYqJjEBlrw3RQjWCxxCd9aUdzC5ke37Kxzd3fR1cYuTuBRFyW7hNPaWFjfCUD3H-T7vUCipTjFaSjkJvTdwP_yPcAI-HZw3SGcx5BXgi50t0DFpu34-FZ6jjEistH_oPMcwXnAq1COr2BkrovZ5weFTT4uoP4typhtJARC_iEBr7Nis/s1280/447264453_774685058186315_7973302958916153594_n.jpg

ទឹកធ្លាក់នេះ មានចម្ងាយប្រមាណជា៣គីឡូម៉ែត្រពីភូមិមួយនៅលើភ្នំគូលែន។ ការធ្វើដំណើរទៅកាន់ទឹកជ្រោះ ហាក់មានស្ថានភាពពិបាក ដោយរដូវនេះជារដូវវស្សាស្រាប់ កាន់តែធ្វើឱ្យផ្លូវធ្វើដំណើរមានការបែកភក់ជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLHFHgcSsZ8vWOdqQh_1OZRC3pmXyRCMCgQdol8tNLE_AqiwMK9O5wphnyljjtDW22T0lYCw2GRqNS80p57YAejzlIalb5X6nlF-tBbKT8Y0TvpMhXTns33aJA9Aa2AJZHZHPBmEa9mH0870f2rwQQevUhhhjvkAxI0QbRg7nFt0sQYU5jGOvi_kNXhrU/s1280/447272346_774684968186324_6068748989602934515_n.jpg

ដើម្បីឡើងទៅដល់ទឹកជ្រោះនោះ ភ្ញៀវទេសចរតម្រូវឱ្យទុកយានជំនិះនៅសហគមន៍ រួចបន្តដំណើរដោយថ្មើរជើងប្រមាណជា៣គីឡូម៉ែត្រ ទើបដល់ទឹកជ្រោះនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSk5yq3KSBtimmlx7Ss4qAidavLrAEiQF8N4TueWVFbzlVWVVM9CMMV3b4U81PY00NwZbEaAvhYRd6U10ULOfaeXDrH5YRVs4eBaSU-Dmnwm_quF4zZ3QPJtgGJGDoKlzdff_GDfoGxalb13KUO4uHVi-e8HF7MjbOZhA1AwN3SSFwJU3aH432X4b-USQ/s1280/447276629_774685128186308_7040147957535894923_n.jpg

ពេលទៅដល់លោកអ្ននកនឹងទទួលបានអារម្មណ៍ស្រស់ស្រាយ អមជាមួយនឹងធម្មជាតិដ៏ស្រស់ត្រកាល ធ្វើឱ្យលោកអ្នកបាត់អស់នៅទុក្ខកង្វល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtGUjiuJSAlmH1Y4NPNvp8Zi1nSS5zO-VEz-kMKpVkemJS5dRSgUMYte0lDPTb5kYkmiUMo2QYcpN-ETU4TSXs5MHvnjVfq7mIhN-NghfOutDsgkpDMM2amQufLLLK96_wwyX3nKvc3KICEUi6WkNdHN27RBeYmmu9meBFPc6VmyflcfZ4Fr1lpgev9OY/s1280/447282985_774684928186328_6780858834535043397_n.jpg

អ្វីដែលគួរឱ្យកត់សម្គាល់នោះ ទឹកធ្លាក់ពាមសូហោះ ជាទឹកធ្លាក់មួយមិនសូវមានអ្នកឮ ឬស្គាល់ច្បាស់ពីភូមិសាស្រ្តប៉ុន្មាននោះទេ ហេតុដូច្នេះប្រសិនបើភ្ញៀវទេសចរចង់ទៅកម្សាន្ត គួរណាស់តែសាកសួរព័ត៌មានពីប្រជាពលរដ្ឋនៅតំបន់នោះជាមុនសិន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHNvNV_D6f6c1tLHk-qztIILwVnWtgpuq4E_MSOBILqLxt7RMoAVkbVAnUzdmbhGSf8pog3bhOow-ZMFZ0zN2M_aI8iA0yT_15VZQxeJHDaCkpKFRx1-qa1ssJcVWDjyCdEGIKzzAzAC6S_tUyqb5WfsDUMNmbA1Vxn-0XV92JjRlIdXEf1N0z6-ysW8U/s1280/447292466_774685094852978_1286482327188047506_n.jpg