ថ្លៃងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖”ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ កំពុងសិក្សារៀបចំគម្រោងសាងសង់ផ្លូវជិះកង់ ពីខេត្តកែបទៅកោះកុង តាមឆ្នេរសមុទ្រ”។

ជុំវិញគម្រោងនេះ សម្តេចធិបតីមិនបានបញ្ជាក់លម្អិតនៅឡើយនោះទេ ដោយសម្តេចបានមានប្រសាសន៍ថា៖”នៅពេលផ្លូវនោះធ្វើរួច អ្នកទេសចរណ៍ អាចជិះកង់ ឬរត់ម៉ារ៉ាតុន ដើម្បីយកថវិកា ប្រគល់ជូនមន្ទីពេទ្យគន្ធបុប្ឆា ។សម្រាប់អ្នកទេសចរណ៍ បងប្អូនណាដែលទំនេរអាចរត់ម៉ារ៉ាតុន យកថវិកាជូនមន្ទីពេទ្យគន្ធបុប្ផាអាចរត់២០០ ឬ៣០០គីឡូម៉ែត្រអីចឹងទៅបាន។ អាចដើរហាត់ប្រាណនៅតាមផ្លូវនេះ”។

បច្ចុប្បន្ននេះ ផ្លូវជិះកង់បែបទេសចរណ៍ យើងទើបតែឃើញមាននៅខេត្តសៀមរាបនោះទេ ដោយមានចាប់តាំងពីនៅក្នុងក្រុង រហូតដល់ព្រៃតំបន់អង្គរ៕