តារាម៉ូដែល មាលា (mélia constantin) ដែលជាកូនខ្មែរកាត់បារាំង ត្រូវបានជនជាតិថៃពោលថានាងមានមុខមាត់ដូចទៅនឹង Praya Lundberg ដែលជាតារាសម្តែងល្បីមួយរូប កូនថៃកាត់ ស៊ុយអែត ។

នៅក្នុងវីដេអូខ្លីមួយស្ថិតនៅហាងកាហ្វេមួយកន្លែងតារាម៉ូដែល មាលា ដែលសម្តែងក្នុងបទចម្រៀងរបស់ វណ្ណដា មានចំណងជើងថា «សង្ក្រាន្តស្គាល់ស្នេហ៍» ត្រូវបានបុគ្គលិកនៅទីនោះសួរថា នាងមកពីកម្ពុជាមែនទេ ខណៈ មាលា បានឆ្លើយថាមែនហើយ។ បុគ្គលិកនៅទីនោះបាននិយាយទៀតថា មាលា មានមុខមាត់ដូចទៅនឹង Super Star Praya Lundberg នៅប្រទេសថៃដោយបង្ហាញរូបភាពក្នុងទូរសព្ទឱ្យមើលផងដែរ។ មាលា ក៏បានសរសើរតារាសម្តែង Praya ថាមានសម្រស់ស្រស់ស្អាតដូចគ្នា។ ការសរសើរថាមានមុខដូចទៅនឹងតារាល្បីនេះ មាលា ក៏បានបង្ហាញអារម្មណ៍រំភើបចិត្ត ដូចគ្នាដែលជាការសរសើរដ៏ផ្អែមល្ហែមបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQvH93rxrD9CPClJzBhlvuG7YXKOaVYWU5KZuXnJaFYq-rUAtdCtK8h-j7ETr7ZN3AZiYPFnd_KyZ5LmRYipNl9k1_nUedheznNk_2Up0etVKNXllR34QcjVp19v_9SgMcdQlf_2DUhffEhTOMPi1bVh1IiPGEbVQBVQ4t8lc8T3qfHsaVD1AzCgJDsn4/s1800/image_2024-05-11_16-34-32.png

Praya គឺជាតារាសម្តែងនិងម៉ូដែលល្បីឈ្មោះមួយរូបនៅប្រទេសថៃមានម្តាយជាជនជាតិថៃ និងឪពុកជាជនជាតិស៊ុយអ៊ែត។ តារាស្រីរូបនេះបានសម្តែងជាតួឯកជាច្រើនរឿងទាំងរឿងភាគទូរទស្សន៍និងភាពយន្ត។ ក្នុងអាជីពសិល្បៈរបស់ខ្លួន Praya ក៏ទទួលបានពានរង្វាន់ជាច្រើនផងដែរ។ យ៉ាងណារូបនាងក៏បានដកឃ្លាពីអាជីពសិល្បៈផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDqUhOUcuNOmh-fuKv1_Wy_bfB05htgJvxzqdjpQAqPKx_hstt2CjCNFBNThnM-uPFHa8SW7ozPIIujbfkgg534ChoSU1GRebxdC75oah1SBbzq__TCDthXIis_w1luOcXo4Yxdw7OTCdc8AQEb3npHBA3g7ePktejMdeIDOuPN7FsAmyE4k7ZzwWYf90/s1800/image_2024-05-11_16-34-41.png

មាលា អាយុ២៣ឆ្នាំ មានម្តាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិបារាំង។ មាលា កំពុងក្តោបក្តាប់ទីផ្សារសិល្បៈក្នុងប្រទេសកម្ពុជាបានយ៉ាងច្រើនថែមទាំងលេចធ្លោទៀតព្រោះនាងមានសម្រស់ស្រស់ស្អាត ទេពកោសល្យក៏មាន។ មាលា កាន់តែធ្វើឱ្យទស្សនិកជនស្គាល់ច្រើនបន្ទាប់ពីបានសម្តែងជាមួយតារាចម្រៀង ថេណា និងលេចមុខជាតួស្រីក្នុងបទចម្រៀងរបស់ វណ្ណដា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE7JThO14xoryUENsUSlsqEXgHs3JnBsVPISQJOyZPnu_P_dVNetAG3WYq9JBV-dbR3WJbzf4FViD3z2y-PgIrg1qR9C0NfLK5WNQ5UiXt5M7b7hCvnZn8SEZCfPs8rqWRabZ8iz0jIT0_DOVy_B2eCKnRJWgGtnr-9DKfsZ_2gs5EIk4cSI2tjxVW4Ic/s1551/image_2024-05-11_16-34-45.png

ក្រៅពីនេះ មាលា ក៏បានធ្លាប់លេចមុខសម្តែងក្នុងបទចម្រៀងរបស់កូនប្រុសឧកញ៉ា ព្រាប សុវត្ថិដូចគ្នា ខណៈបានក្តោបតំណែងជាតួឯកស្រីក្នុងភាពយន្តខ្នាតធំ«ប្រវត្តិស្នេហ៍នាងនាថ» ជាមួយតារាសម្តែងមីយ៉ាន់ម៉ា ប៉ៃតាកន។ ជាមួយការងារសិល្បៈកាន់តែកាក់កប មាលា ក៏ជាថៅកែជំនួញខាងផលិតផលថែរក្សាសម្រស់សម្រាប់នារីដូចគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0jNvrKxUkL_8U45OhFClmVf_N7YUD5fSlHqdFBmdLrFIxcVe97kwTXAyqIH4z_1VtkEzvaOJQAORi60zZVvU8twPGFPnzHV51IFflZF7BATXY_Et2Q89UHpt46peQZJr9hWQizhkXxw86Y-1h6t0eBFC1KJGc7VNM6olQejouR3c2hmRifld7FdTxJuA/s1505/image_2024-05-11_16-34-48.png