ប្រទេសអង់គ្លេស ៖ សារព័ត៌មាន Bloomberg រាយការណ៍ថា ប្រទេសចិនអាចនៅពីក្រោយការលួ.ច យកទិន្នន័យសម្ងាត់របស់កងទ័ពអង់គ្លេស កាលពីពេលថ្មីៗនេះ ។ តាមការបញ្ជាក់ពីប្រភពដែលដឹងពីបញ្ហានេះ បានជំរុញឱ្យអង់គ្លេស និងប្រទេសនានាព្រួយបារម្ភពីបញ្ហាពាក់ព័ន្ធនឹងការលួ.ច ទិន្នន័យ និងសកម្មភាពរបស់ភ្នាក់ងារសម្ងាត់ក្រុងប៉េកាំងកាន់តែខ្លាំងឡើង ។https://static.independent.co.uk/2024/03/25/09/INDYCOMP_NEWS_CYBER.jpg?width=1200&height=900&fit=crop

គេរាយការណ៍ថា ក្រុម Hacker បានលួចចូលក្នុងប្រព័ន្ធបើកប្រាក់ខែរបស់ក្រសួងការពារជាតិអង់គ្លេស ហើយក្រុម Hacker បានទទួលឈ្មោះ និងទិន្នន័យលម្អិតក្នុងបញ្ជីធនាគាររបស់កងទ័ពជើងគោក, កងទ័ពជើងទឹក, កងទ័ពអាកាស និងអតីតយុទ្ធជនមួយចំនួនទៀត សរុបស្មើជាង២សែននាក់ ។

ការលួចយកទិន្នន័យបញ្ជីធនាគារ និងបញ្ជីឈ្មោះកងទ័ពអង់គ្លេសនេះ បានកើតឡើងក្នុងអំឡុងពេលប្រធានាធិបតីចិន លោក ស៊ី ជិនពីង ធ្វើដំណើរទៅកាន់តំបន់អឺរ៉ុបនៅដើមខែឧសភា ឆ្នាំ២០២៤ ដើម្បីព្យាយាមពង្រឹងទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4Rb7ppB4m5SWY6brzr0nLZ6tQZyavFEX7-R4xdcM8f4fvLGn7gVjuLw2v8SF8BcmsnDa7tsvKhY5ibzuHIqKs6bY2P56T3OzlPdv1jjv-ZUB4_h9cIrWno29GsEWnajpfFPE3EYG17a_ewIx8NRJst3yMUrbN51gBVajjEUop4J8hC5fC_ETcy78is_Q/s1024/_132033714_4c0df4b7c28f120eea6394542252c39ed4beb512.jpg

រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក Grant Shapps បានថ្លែងកាលពីថ្ងៃទី៧ ខែឧសភា ថា ប្រព័ន្ធបើកប្រាក់ខែរបស់កងទ័ពអង់គ្លេសជាង២សែននាក់ ដែលបញ្ជាក់លម្អិតពីលេខបញ្ជីធនាគារ ត្រូវបានជនអនាមិកលួចយកដោយជោគជ័យ ។ លោកជឿថា ក្រុងប៉េកាំងបានបញ្ជាក្រុម Hacker ប៉ុន្តែគ្មានភស្តុតាងគ្រប់គ្រាន់ ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានថ្លែងថា ការលួចយកទិន្នន័យសម្ងាត់របស់កងទ័ពអង់គ្លេស គឺពួកគេមានគោលបំណងអាក្រក់ ប៉ុន្តែលោកពុំបាននិយាយថា ចិនជាអ្នកលួចនោះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA7UolIyP7wLhtepkOt_ZOGj-8vrDQYIIzv3M6x1cZ-Y56sQeZ5vSrR5vdxN5fCy5wLdi-fP8XHqU0EZ-nA2uxDU_-AFQpjxfOXLTMZVLHLfHp_i7IAH7J5N16xYuGRQVpNV3OhY5-LvozODzkVtdXvVcaz6XBFPpMjjGsa-6Fw_dqu_m6XltJVkptzMw/s2869/headerImage-fb83d287-09a0-4f99-84b5-c39dc341cbd9.jpg

ទោះយ៉ាងណា ភ្នាក់ងារសន្តិសុខរបស់អង់គ្លេសកំពុងត្រួតពិនិត្យថា តើចិនពិតជាបានលួចយកទិន្នន័យរបស់ក្រសួងការពារជាតិអង់គ្លេស ឬយ៉ាងណា? ពីព្រោះទិន្នន័យដែលត្រូវបានក្រុម Hacker លួចនោះ គឺជាទិន្នន័យសម្ងាត់របស់កងទ័ពអង់គ្លេសគ្រប់ផ្នែក និងទិន្នន័យសំខាន់ៗរបស់មន្ត្រីមានតួនាទីធំៗ ។

ចំណែកមន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian និយាយថា ៖ «ការលើកឡើងរបស់អ្នកនយោបាយអង់គ្លេសនោះមិនសមហេតុផល និងគ្មានប្រយោជន៍ ។ កន្លងមក ប្រទេសចិនតែងតែប្រឆាំង និងបង្ក្រាបការវាយប្រហារគ្រប់រូបភាពតាមអ៊ីនធើរណេត» ៕