ប្រទេសឥណ្ឌា ៖ ស្នេហាមួយនេះពិតជាស្មុគស្មាញខ្លាំងមែន នៅពេលបុរសឥណ្ឌាម្នាក់ត្រូវបានប្រពន្ធស្លា.ប់ ចោល ហើយក៏វេចបង្វិចទៅរស់នៅជាមួយក្រុមគ្រួសារខាងប្រពន្ធ ។ ប៉ុន្តែពេលរស់នៅយូរៗទៅ បុរសនេះក៏បានជាប់ចិត្តលង់ស្រឡាញ់ម្តាយក្មេករបស់ខ្លួនយ៉ាងខ្លាំង រីឯឪពុកក្មេកមិនជំទាស់អ្វីទេ ថែមទាំងរៀបចំពិធីអាពាហ៍ពិពាហ៍ឱ្យទៀត ។

បុរសជាកូនប្រសាររៀបរាប់ថា ក្រោយពីប្រពន្ធស្លាប់ចោលទៅ លោកក្រៀមក្រំស្រពោនចិត្តយ៉ាងខ្លាំង ។ ប៉ុន្តែលោកបានជួបស្នេហាថ្មីមួយទៀត ហើយនាងមិនមែនជាអ្នកនៅឆ្ងាយទេ គឺជាម្តាយក្មេករបស់លោក ។

លោក Sikandar Yadav អាយុ៤៥ឆ្នាំ ជាបុរសពោះម៉ាយកូន២ បានស្រឡាញ់ម្តាយក្មេកឈ្មោះ Geeta Devi អាយុ៥៥ឆ្នាំ ក្រោយពីអ្នកទាំងពីរបានរស់នៅក្រោមដំបូលផ្ទះតែមួយអស់រយៈពេលជាច្រើនឆ្នាំ ។ ប៉ុន្តែទំនាក់ទំនងស្នេហានេះត្រូវបានបើកចំហដោយលោក Dileshwar ជាស្វាមីអ្នកស្រី Geeta Devi និងជាឪពុកក្មេក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfPqvF8iPv3Zca9Vq3Ap2W4e4OwZi37N9lFQhRTiS7a2BmDQBdsz1U19NFBkn09ZGv3xe9-zQRNi3-9PW_CPuRpzCxTjHK8Sfk1RuyJxHf06y6Kck4Nespp6OIUgo2sTvTMHRyLQ9Gu35st5E7cDRNxwqBiEMyodl45dEb5iDHl2qeN6CjWaOe9vXNBWc/s739/%E0%B8%A3%E0%B8%B1%E0%B8%81%E0%B8%95%E0%B9%89%E0%B8%AD%E0%B8%87%E0%B8%AB%E0%B9%89%E0%B8%B2%E0%B8%A1.jpg

ស្នេហានេះបានចាប់ផ្តើមឡើងក្រោយពីលោក Sikandar Yadav បាត់បង់ប្រពន្ធជាទីស្រឡាញ់របស់ខ្លួន ហើយលោកក៏មករស់នៅជាមួយគ្រួសារខាងប្រពន្ធ ។ រយៈពេលកន្លងមក លោកទទួលបានការថែទាំយ៉ាងល្អពីអ្នកស្រី Geeta Devi ត្រូវជាម្តាយក្មេក ហើយភាពស្និទ្ធស្នាលបានធ្វើឱ្យអ្នកទាំងពីរស្រឡាញ់គ្នាទៅវិញទៅមក ប៉ុន្តែដោយសារអ្នកស្រី Geeta Devi ត្រូវជាភរិយារបស់លោក Dileshwar ទើបធ្វើឱ្យពួកគេលួចទាក់ទងគ្នាលួចលាក់ ។

ពាក្យថាអាថ៌កំបាំង គឺគ្មានទេនៅលើលោកនេះ ព្រោះលោក Dileshwar ត្រូវជាឪពុកក្មេកចាប់ផ្តើមសង្ស័យអ្នកទាំងពីរ ពេលឃើញពួកគេស្និទ្ធស្នាលជាមួយគ្នាលើសពីម្តាយក្មេក និងកូនប្រសាប្រុស រហូតដល់លោកឃើញភស្តុតាងផ្ទាល់ភ្នែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDJW1KTK6cI7VUYz2BW3B5ETncPJ1Jtn9G1Z8vOEAlXQFOqLkCjqrCCa4-cxsc8DYefAT8GNOciuttLMOfiaOWmJSt1T7uVa53BLbwltrTQuHfmlZugRol9AHA8MDCPmp0cqz07hW3KK4cN7NEaTDBHMqzFcfolPo9DG2GTsx3NJcq3A1GOpGYaBbK48w/s768/AA1o4yic.jpg

ឪពុកក្មេកក៏បានប្រាប់ដំណឹងនេះទៅអាជ្ញាធរភូមិ-ឃុំ ហើយលោក Sikandar Yadav សារភាពតាមត្រង់ថា លោកពិតជាស្រឡាញ់គ្នាជាមួយម្តាយក្មេកមែន ។ ចុងក្រោយ រឿងនេះបានបញ្ចប់ ដោយសារគ្មានការជំទាស់ពីឪពុកក្មេក ហើយអាជ្ញាធរភូមិ-ឃុំក៏យល់ព្រមឱ្យអ្នកទាំងពីររៀបការជាមួយគ្នាពេញច្បាប់ ។

ឪពុកក្មេកបាននិយាយមកកាន់អ្នកសារព័ត៌មានថា លោករីករាយណាស់ និងយល់ព្រមឱ្យពួកគេរៀបការជាមួយគ្នាជាប្តី-ប្រពន្ធ ហើយលោកជាអ្នកចាត់ចែងគ្រប់យ៉ាង ដើម្បីរៀបចំពិធីអាពាហ៍ពិពាហ៍នេះ ៕