បរទេស៖ វ៉េណេស៊ុយអេឡាគឺជាប្រទេសដែលសម្បូរទៅដោយភ្នំទឹកកកជាច្រើន ទោះជាយ៉ាងណាកាលពីពេលថ្មីៗនេះ ផ្ទាំងទឹកកកចំនួន ៦ ដែលលាតសន្ធឹងលើផ្ទៃដីសរុប ១,០០០ គីឡូម៉ែត្រការ៉េ ត្រូវបានរលាយប្រែទៅជាដុំទឹកកកតូចៗ ដោយសារការប្រែប្រួលអាកាសធាតុ នេះបើយោងតាម IFL Science ដែលបានចុះផ្សាយកាលពីថ្ងៃទី៨ ខែឧសភា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaDYA3p-xi3JL5NaOGl8oUp3-x3NyGQc4G1PeXcPmGKW0ut9vL9KAZdMnEP4juNbeqIIqBiDJ0ks9wCpXlMZH5lhbeNbwrYDAijtYXAvpOWbip-o2jhkic7IJs5W6ewigkAkL3f21BqP3AGdz4WNM7SMaWSru7kfiHyuByzb5TheaiqYT1_PFSVHLBSCY/s1280/02f34e069404827582_IMG_5688.jpg

ការបាត់បង់ផ្ទាំងទឹកកកធ្វើឱ្យប្រទេស Venezuela ក្លាយជាប្រទេសដំបូងគេក្នុងសម័យទំនើបដែលឃើញផ្ទាំងទឹកកកទាំងមូលរលាយ នេះគឺជាសោកនាដកម្មដ៏សោកសៅមួយសម្រាប់ប្រទេសដែលគ្រោងនឹងរៀបចំព្រឹត្តិការណ៍ជិះស្គីទឹកកក ប៉ុន្តែស្រាប់តែប្តូរទៅរៀបចំក្នុងប្រទេសផ្សេងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZzwZdIxBO1mjXev-u3opklti4repu5J8ZpQF2qHK-t8hmaIBP6L0Lx_sHvwftpzeyaAS2MxZ38VaklRWSgY5MFHUd403cJBbVhZMrbYELn7TufjDMfFNpc-eHpCY6N7hY6qClDy4fjF1k5cvlLp1cuDK5FFMNhCxZJ2AxpjN6hu2yibrS32ifKUBjk8E/s1280/the-most-optimistic-es.jpg
សាស្ត្រាចារ្យ Julio Cesar Centeno នៅសាកលវិទ្យាល័យ Andes (ULA) បាននិយាយថា “ប្រទេសវេណេស៊ុយអេឡាលែងមានផ្ទាំងទឹកកកទៀតហើយ អ្វីដែលយើងមានគឺដុំទឹកកកតូចៗប៉ុណ្ណោះ”។ សាស្ត្រាចារ្យក៏បានបង្ហាញដែរថា ផ្ទាំងទឹកកកនៅក្នុងប្រទេសនេះបានធ្លាក់ចុះ ៩៨ ភាគរយទៅហើយកាលពីចន្លោះឆ្នាំ ១៩៥៣ និង ២០១៩។ ដូច្នេះរហូតមកដល់ពេលនេះអត្រានៃការបាត់បង់ទឹកកកបានកើនឡើងជាបន្តបន្ទាប់រហូតដល់ ១០០% ដែលធ្វើឱ្យប្រទេសនេះបាត់បង់ផ្ទាំងទឹកកកដំបូងគេក្នុងសម័យទំនើប។https://newsimg.koreatimes.co.kr/2024/03/07/3f79fb55-2ca1-4d22-b554-6e965a087145.jpg

គួរបញ្ជាក់ដែថា កាលពីឆ្នាំ ១៩១០ ប្រទេសអាមេរិកខាងត្បូងនេះមានផ្ទាំងទឹកកកចំនួន ៦ ដែលលាតសន្ធឹងលើផ្ទៃដីសរុប ១,០០០ គីឡូម៉ែត្រក្រឡា ប៉ុន្តែនៅឆ្នាំ ២០១១ ផ្ទាំងទឹកកកចំនួនប្រាំរបស់ប្រទេសវេណេហ្ស៊ុយអេឡាក៏បានរលាយដោយបន្សល់ទុកតែផ្ទាំងទឹកកក Humboldt និង La Corona ដែលនៅសេសសល់នៅក្នុងឧទ្យានជាតិ Sierra Nevada។ ទោះជាយ៉ាងណាក៏ដោយ ផ្ទាំងទឹកកកទាំងពីរនេះគឺមានទំហំតិចណាស់ត្រឹមតែ ០.០២ គីឡូម៉ែត្រការ៉េ ឬ ២ ហិកតាប៉ុណ្ណោះ ដែលជាធម្មតា ផ្ទាំងទឹកកកមួយត្រូវមានផ្ទៃដីយ៉ាងតិច ០.១ គីឡូម៉ែត្រការ៉េ ដើម្បីចាត់ទុកថាជាផ្ទាំងទឹកកក៕