ក្រូអាតគឺជាប្រទេសដែលស្ថិតក្នុងទ្វីបអឺរ៉ុបដោយមានកន្លែងទេសចរណ៍ដ៏សម្បូរបែបជាច្រើន រួមទាំងមានទីប្រជុំជនបុរាណដែលមានសន្តិភាព ជាមួយវប្បធម៌ និងប្រវត្តិសាស្ត្រដ៏យូរលង់ ប៉ុន្តែមិនសូវមានអ្នកស្គាល់ប៉ុន្មានទេ។ ដូច្នេះប្រសិនបើអ្នកចង់ទៅកំសាន្តនៅប្រទេសក្រូអាតសូមកុំភ្លេចមកទស្សនាតំបន់ទាំងនេះដើម្បីទទួលបានអារម្មណ៍ល្អៗដែលមិនអាចបំភ្លេចបាន។

១.ទីក្រុង Zadar៖ Zadar ដែលជាទីក្រុងចំណាស់ជាងគេបំផុតរបស់ប្រទេសនេះ ត្រូវបានបង្កើតឡើងដោយកុលសម្ព័ន្ធ Luburnia បុរាណ។ អ្នកទស្សនាអាចមកទីនេះ ដើម្បីយល់ដឹងពីប្រវត្តិសាស្ត្រ ឬក៏អាចអង្គុយនៅលើជំហានថ្មម៉ាបភ្លឺចាំងក្បែរសមុទ្រ និងស្តាប់សំឡេងពី Sea Organ គួបផ្សំនឹងខ្យល់អាកាសបែបធម្មជាតិ ដែលវានឹងបង្កើតបានជាតន្ត្រីដ៏ស្រទន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0c4z50myLey-XGcr5b22lS_7S5O0D-cPbDr-f-bZSfoh-dHhyphenhyphen_5kKEjuLZPC4O3F1g1aZbqSVPbTvUiGjyFY_hT7oNRv0WS7P2g6WEiTxQhG3dLjieMBqKpIk5Ttzqt1sFQp6uR-olvFuaptFcWgTdznEA28hXdtvVdqJw6G_09XlZjFX2-KhhZQaFI8/s1200/Zadar-Croatia-Photo-from-Canva.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3E80Kx3xVgy4wWbxwteYG99YgLYa69227zn5JJhn7oyhPocMOkFE8v96jTiktRCVB5Vw57rDuarhBxHqw4_wg-nJtKApjRytMfg_0Sb37ad-Z2i6A9fxatwl7VSHHMom2aNFZIcfvobzNm7CqS4d1xI-nK6bO6uLzZY2W5a7xJg2v5v8Sf29KKLbgMfg/s1920/plitvice-croatia-shutterstock_256094920_1de3af31cd.jpeg

២.ឧទ្យានជាតិ Kornati៖ ឧទ្យានជាតិ Kornati គឺជាប្រជុំកោះដែលមានកោះចំនួន ៨៩ នឹងមានទេសភាពដ៏ស្រស់ស្អាតបំផុត ស្ថិតនៅភាគខាងត្បូងនៃ Dugi Otok ។ ប្រសិនបើអ្នកទេសចរចង់ដើរកម្សាន្តលក្ខណបុរាណដែលគេចផុតពីពិភពសម័យទំនើប ទិសដៅនេះគឺជាការផ្ដល់យោបល់ដ៏ល្អបំផុត។ តំបន់នេះមិនមានទឹកសាប ឬអគ្គិសនីទេ មានតែទឹកភ្លៀង និងថាមពលពន្លឺព្រះអាទិត្យ ហើយក៏គ្មានប្រជាជនអចិន្ត្រៃយ៍ក្រៅពីហ្វូងចៀមដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBtgH_Kn88RZe6xyN2u8Y1mzBl7x2h1WCqZpzY0AleYB3J6Htap0Y2H3m_JIfiKtcwVNOPJo2zp-W58f_Qe7kHUiNeEwnx40QYfTkcU9BgLV5SdMOWM553zsmlSWuCetzEEWb7pcrD18baWKWgB6xqUHaraulkBkhGCuILxz4P8w9fnoe7J_XbNrpnft0/s890/kornat-kornati-national-park.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP41hUiJ3_MnyXVgvvvvvebabZnz7CnbFsfHALkdchmDCrSnXH0fMY0xZrcyG1slGWJgllFcXzoTeIyQOQCQdGsKZv_N9trwNPzKQHmT5oYoP44Kd7Yukj-OBihSSDytq7CXXsHfQkn6cWIWwQ8FG9A9th3d5jQRsyUKKWwuP1EMg2OL7n2xmzgFQO4KE/s1170/national-park-kornati-970.jpg

៣.ទីក្រុង Šibenik៖ Šibenik គឺជាទីក្រុងធំជាងគេមួយរបស់ប្រទេស ប៉ុន្តែត្រូវបានភ្ញៀវទេសចរភាគច្រើនមើលរំលង។ យ៉ាងណាក៏ដោយ បើតាមអ្នកជំនាញទេសចរណ៍ ទីក្រុងនេះគឺជាកន្លែងមួយដែលអ្នកត្រូវទៅទស្សនា ដោយសារវាមានវប្បធម៌ដ៏សម្បូរបែប និងប្រវត្តិសាស្ត្រដ៏យូរលង់ ក៏ដូចជាមានសួនច្បារមេឌីទែរ៉ាណេមជ្ឈិមសម័យទៀតផង។ ការអង្គុយនៅលើកៅអីក្នុងសួនច្បារ និងស្រូបក្លិនផ្កាឡាវេនឌឺគឺជាបទពិសោធន៍ដ៏រីករាយបំផុតសម្រាប់អ្នកទេសចរជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRYxzGnrvq_iDbbwxatkmH00iVeRGd-fZ3C8CQEmBxvtRbNXlKTFRlD8W7V5dFUinCZt6sNA2rDq4rJs4Q6QyLLRZ6yvthGmk3egYBVPK24lOr2SBOirAxRKgNJNu_GpVpCUkdlkDTVPzlDWI2-6HDIoDMiheKaaPMpxuzztFJzBX73kSRWgGiefAEkC8/s1024/shutterstock_618455861.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWqTrGuHSm_dAaNg7_JbkYB591lDN_uzta9ITT7ED7X3PzIlSdbXXEws2-NADHmoYtl4-KOlzF-OjA6lbljroihkz6X3pptLHsrTZmFURp4VMbmzi3gv_xJitxaeCRT9xtqtXQW6jyjS4H5xFxrTUjofSK46SRV1WPvgv6lZ4WzXu7p7Be2qPTMur614s/s1024/Krka%20waterfalls.jpg

៤.ទីក្រុង Primošten៖ អ្នកដែលចូលចិត្តស្រាទំពាំងបាយជូរអាចស្នាក់នៅក្នុងទីប្រជុំជន Primošten ដោយអ្នកទេសចរអាចអង្គុយពិសាស្រាមួយកែវសម្លឹងមើលភ្នំអ័ព្ទ និងចម្ការអូលីវបៃតងពីចម្ងាយដែលជាបទពិសោធន៍ដ៏ល្អបំផុតមិនអាចបំភ្លេចបាន។ ទីក្រុងចាស់របស់ Primošten ត្រូវបានហ៊ុព័ទ្ធដោយដើមស្រល់ពណ៌បៃតង អមដោយជណ្តើរដែលនាំទៅដល់វិមាន George’s Palace នៅសតវត្សទី ១៥ និងមានទិដ្ឋភាពផ្ទាល់នៃសមុទ្រ Adriatic។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlC1NfpdGcnOtCDy8KXR9JX2lT52UHJwBUhfDb72ujmZ_z8cKcrbe6g3rg2Orpki3bZINAN0VmltNWFk5LBQ8F6aISSXaIZEHDZyf9hCVv6GRjsK7aOhN1vkQi_Cb9U3K3p7vOcyOd0oWK6hfysnl82O_6N12U94LGBlWRTXbGFYeQwqV1dC99Yu0rQpo/s1600/things-to-do-in-primosten-croatia.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidfqItwTMLGyPai7uMlA97B9bcK6Ys5MoknU1NOnVjCf1B9E7P34uKuylGwBjpChBhlLPSSJmZYbajaITWmx-PxTnvlDNHC03m4fUvWJ1KWZQhcjJOCBTcAEpoxf2Yc-xRXGnApz5z_xY_R9D_VsFYjGNusj_rjqP5Xzl5nmum3MN_ab5vpVDQVO_cDeU/s1600/fisherman-with-cat-statue-primosten-croatia.jpg
៥.ទីក្រុង Trogir៖ Trogir គឺជាទីក្រុងដែលមានជញ្ជាំងបុរាណរាប់ស៊ិប មានទីតាំងនៅលើកោះតូចមួយរវាងដីគោក និងកោះធំនៃ Čiovo ដែលជាកន្លែងរមណីយដ្ឋានបម្រើភ្ញៀវទេសចរណ៍។ ដូច្នេះអ្នកទស្សនាអាចឈរនៅកណ្តាលទីលានក្បែរផ្លូវ Lawrence ដែលកន្លែងនេះមានរាជវាំងមជ្ឈិមសម័យ ផ្លូវក្រាលថ្ម និងទីលានបុរាណដែលមានភោជនីយដ្ឋាន និងបារដោយប្រមូលផ្តុំគ្នានៅទីធ្លាតូចៗ។ គួរបញ្ជាក់ដែរថាទីក្រុងចាស់នេះស្ថិតនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលត្រូវបានសាងសង់ឡើងតាមស្ថាបត្យកម្មរ៉ូម៉ាំង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoOhol-mErQaSjB9w_Jx3D1QT1he4kr6WAku5Z3tFqmCrIjlkAJziShnEtChhyphenhyphenzRbyDe4B2N3pF3BnfEmlMRvR5Pzl0YY7cAsh9WKFMAaDU6GeJctiDfQdejWp_m3-QfEwgJMwWrw7VB7r025pVXif3KTD7rR2MrBraRbwyCHC8Z1XZvmSAYA2GE1p-nU/s1200/blue-lagoon-krknjasi.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit8bUU8_SZJlFzzXxNK6yQIk4Uksr7PxCFxkttG2hBejnkNuomM7_CwAjTdFqZclLr2biIZOm8f5oB4CIXm53bsfXsVS9cEnG9rglSG-cAr_LOOkfusCDhy74JKo22bmsrJZMxDpxsL6w3JRO45IWHIervdljB980YryHFzuEZXJJD2IkWAv4QE5TkuKM/s2068/Trogir.jpg