ប្រទេសជប៉ុន ៖ សារព័ត៌មាន Kyodo News បានរាយការណ៍កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ថា ហាងលក់ទំនិញនៅប្រទេសជប៉ុនប្រមាណ១២% ពុំបានបើកលក់ទំនិញ២៤ម៉ោង លើ២៤ម៉ោងទេ ដោយខាងផ្នែកគ្រប់គ្រងហាងទាំងនេះនិយាយថា ខ្វះខាតបុគ្គលិកធ្វើការ ហើយការទិញទំនិញនៅពេលយប់ធ្លាក់ចុះ ។ រីឯហាងខ្លះទៀតបានប្រើប្រាស់ម៉ាស៊ីនទូទាត់ប្រាក់ស្វ័យប្រវត្តិ និងពុំចាំបាច់មានបុគ្គលិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYh3FE6MEn6W0EkhUyE2pPk4Lma6p0kL8Kuea8_PAsgQVl1ow6vtFoRhHRXCDLXDv64mXLkUEcTIukCNFLofBXppeYgFxdSS6Y0DZFp_L9gF7-llC7NA1FSEXM-6Zy8GQGDDld1hUGLtO8BO62hdRjBfcldTX2K3rE21Je8-uRWxEUVclk_jgC3fML2c8/s1000/2019_11_IMG_1304-2.jpg

កាលពីខែមេសា ឆ្នាំ២០២៤ សារព័ត៌មាន Kyodo News បានសាកសួរហាងលក់ទំនិញធំៗចំនួន៧ (លើកលែងតែក្រុមហ៊ុន Yamazaki Baking Co.) ឱ្យដឹងថា ហាងលក់ទំនិញជាង៦.៤០០កន្លែង ក្នុងចំណោមហាង៥៥.០០០កន្លែងនៅប្រទេសជប៉ុន បានកាត់បន្ថយពេលវេលាលក់ទំនិញ ចាប់ពីខែកុម្ភៈ ដល់ខែមេសា ឆ្នាំ២០២៤ ។ រីឯហាងលក់ទំនិញខ្លះទៀតបានប្រើប្រាស់ម៉ាស៊ីនទូទាត់ប្រាក់ស្វ័យប្រវត្តិ ដើម្បីដោះស្រាយបញ្ហាការខ្វះខាតបុគ្គលិកធ្វើការកាន់តែខ្លាំងឡើងនៅជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrO1LNWv0nTHR5KT_NwYqDQrayAgGSINmf3Who4Sg-PTvFqvXBUQu5T0zLh84yIjYQHIm3kEE4A7e8OHQMq-RhJqbB6vSOyHsChDhsDxQ-Cig9aJxWpOPyqutnFozQlQhGAidEzblunYzrkCkBCFCaj1ve0-ZjyuItL1Fda1DFYNfqsEgVJPgp1fm26Rs/s1800/02-japan-convenience-1-mediumSquareAt3X.jpg

Seven-Eleven Japan Co. គឺជាក្រុមហ៊ុនលក់ទំនិញនាំមុខគេនៅជប៉ុន បានកាត់បន្ថយពេលវេលាលក់ទំនិញក្នុងហាងជាង២០០កន្លែង ចាប់តាំងពីឆ្នាំ២០២០ រហូតមកដល់ឆ្នាំ២០២៤ ។ រីឯក្រុមហ៊ុន Lawson Inc. ក៏បានអនុវត្តវិធានការស្រដៀងគ្នានេះ ក្នុងហាងលក់ទំនិញប្រមាណ១០០កន្លែងផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtmQghypwZYd1tFswFh8DTLKS1HRYNcjEzIdge38dApfBVhJEjC-V848mIVfZzsT4mipQfmE9aK9bNKe7sFP7b5oNXDNMmENzeDwhLYCVCNErEz0KdPwqMGFb9a3hlIoZUkDDHg9FS0RAzSRpSj0MbFGIx99FP3x2zl-JhEmd9bBSR_DLZfoOC6dEKhpw/s2000/b-711-a-20191022.jpg

ចំណែក Seicomart ជាហាងលក់ទំនិញដ៏ធំបំផុតនៅខេត្តហុកកៃដូ បានកាត់បន្ថយពេលវេលាបើកលក់ទំនិញច្រើនបំផុត គឺស្មើនឹង៨៧% បន្ទាប់មក គឺហាង Poplar Co. បានកាត់បន្ថយពេលវេលាលក់ទំនិញ ៧៩% ។ អ្នកតំណាងក្រុមហ៊ុន Ministop Co. ដែលអនុញ្ញាតឱ្យហាងលក់ទំនិញ ២២% កាត់បន្ថយពេលវេលាលក់ទំនិញ និយាយថា ៖ «យើងបានអនុវត្តវិធានការពាក់ព័ន្ធនឹងចំនួនការលក់ទំនិញ និងដោះស្រាយបញ្ហាការខ្វះខាតកម្លាំងពលកម្ម» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs8H88mL1UJDml0953KqGUE-WwhW66yOjFVoRYakcFpEmUsBv1UMmGLZyHVgHIY8oHXIJSAjm77wjSTjCuhYXW2lNUS_QxPX-pkZxlMaDTXQSGYxO7NzhzRysFU9mpQGn1daPIql3hX1HgKrCGo9-TPkXaOSdzQU_tFqaX2T31B-gxuZ9KOLAlJDR1XMg/s624/p07cjnfb.jpg

តាំងពី 7-Eleven Japan បានបើកហាងលក់ទំនិញដំបូងគេនៅតំបន់កូតុ ក្នុងទីក្រុងតូក្យូ កាលពីខែឧសភា ឆ្នាំ១៩៧៤ ហាងនេះបានបើកលក់ទំនិញរយៈពេល២៤ម៉ោង លើ២៤ម៉ោង និងពង្រីកសាខាជាបន្តបន្ទាប់ ។ អតិថិជនចូលក្នុងហាងនេះអាចរកទិញទំនិញផ្សេងៗ និងប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ, ការដឹកជញ្ជូនទំនិញ និងសេវាកម្មផ្សេងទៀត ។https://static1.squarespace.com/static/560dbc25e4b0969564758eb5/560de619e4b08da6eb810fb9/634680049dbafd3218136319/1669039222050/SON08488.jpg?format=1500w

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហាងលក់ទំនិញនៅជប៉ុនបានកើនឡើងកាន់តែច្រើននៅគ្រប់តំបន់ ខណៈការខ្វះខាតកម្លាំងពលកម្មក៏កាន់តែធ្ងន់ធ្ងរ ។ កាលពីឆ្នាំ២០១៩ មានពាក្យបណ្តឹងពាក់ព័ន្ធនឹងការងារមួយចំនួនលើកឡើងថា ក្រុមហ៊ុនឱ្យបុគ្គលិកធ្វើការ២៤ម៉ោងរាល់ថ្ងៃ គ្មានថ្ងៃឈប់សម្រាក ហើយពាក្យបណ្តឹងនេះបានធ្វើឱ្យមហាជនចាប់អារម្មណ៍ និងបារម្ភពីបញ្ហានេះ ៕