ប្រទេសចិន ៖ សារព័ត៌មានបរទេសបានរាយការណ៍នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ថា គ្រូបង្រៀនហែលទឹកជនជាតិចិនម្នាក់ អាយុ២៥ឆ្នាំ បានហ្វឹកហាត់ដកដង្ហើមក្នុងអាងហែលទឹក និងឱ្យមិត្តភក្តិជួយថតវីដេអូ ។ បន្តិចក្រោយមក ក៏ភ្លាត់ស្នៀត ហើយលង់ទឹកក្នុងអាង ប៉ុន្តែមិត្តភក្តិបែរជាឈរថតវីដេអូបន្តទៀតធ្វើព្រងើយ មិនព្រមចុះទៅជួយឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgel936WjmVK1SITuq_fVscv47RhFHkrhTdW3xzWMP5guOs4dUXV9_If7Ys0T1k2zLqwnbhm8NKpvzvtsScD2-nrnRzeba8DqmECAPCa5kRY6k6zs3i9bhpFnk1TvMyNuXPPTiyq4ecm6IdbnaBCXujTmUxC8YtBCtpR_71N3v2uSiEE-hjEupOd-0hZHc/s700/photo_2024-05-09_14-18-54.jpg

គេហទំព័រ ettoday រាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅទីក្រុង Zhengzhou ខេត្តហឺណាន ប្រទេសចិន ដោយគ្រូបង្រៀនហែលទឹករូបនេះបានលង់ទឹកក្នុងហាង ហើយគ្មានអ្នកណាម្នាក់ជួយសង្គ្រោះទេ ខណៈមិត្តភក្តិឈរថតវីដេអូធ្វើព្រងើយ រហូតដល់គ្រូបង្រៀនហែលទឹកដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធម ។

គ្រូបង្រៀនហែលទឹកខាងលើបានចុះក្នុងអាងហែលទឹកដើម្បីហ្វឹកហាត់ដកដង្ហើមនៅក្នុងទឹក ដោយឱ្យមិត្តភក្តិជួយថតវីដេអូពីការហ្វឹកហាត់នេះ ។ ក្រោយពីបានចុះទៅក្នុងអាងហែលទឹកបានបន្តិច ស្រាប់តែកើតអាការៈប្លែកៗ ហើយមិត្តភក្តិនោះមិនបានសង្ស័យអ្វីទេ និងឈរថតវីដេអូបន្តទៀត ។ ប៉ុន្តែមានមនុស្សផ្សេងទៀតដែលមកកាន់អាងហែលទឹកនេះដែរមើលឃើញថា មានអ្នកលង់ទឹកក្នុងអាង ក៏ប្រញាប់លោតចុះទៅជួយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTeIycHkl67aSwjWKlC-DWEDBFPrJEEEW-Nu7nrrJsDaSQzAAGKecVST60unc4cgygaAOgyS8qG7r-8PGsvg4boy0p1Qrie7OytREfCK-yM3MdDOEAHlJHefSU8QYq18XF51JZmcq_EKHoN1itLgfLH196cZAyKkvC7gB16K3fKtrwJSu38EG5CFwao0E/s1077/photo_2024-05-09_14-18-57.jpg

ក្រោយពេលឃើញមនុស្សនៅក្បែរនោះលោតទៅជួយ មិត្តភក្តិដែលឈរថតវីដេអូ ក៏លោតចុះទៅជួយដែរ ។ ប៉ុន្តែអ្វីៗហួសពេលអស់ហើយ បើទោះជាពួកគេនាំគ្នាជួយយ៉ាងណា ក៏គ្រូបង្រៀនហែលទឹករូបនេះពុំដឹងខ្លួនដែរ ។ ក្រោយមក ពួកគេក៏បានទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ប៉ុន្តែគ្រូពេទ្យប្រាប់ថា មិនទាន់ទេ ព្រោះគ្រូបង្រៀនហែលទឹកបានស្លាប់មុននេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB6IDrOLcWDLwyvSTybdj7jVvb0_b_INLsDyLM3wIwzMncedE1lIUT-Km0u1gCBOq0XMQhZU77SoI2TFfM2_JZb-DalohDCDJrRmbF0qcG3t0XWe1wKxHERmfXyBduZqkZnidywPnu-dTjzCWBuGfDslj0sMHdAvpGwtCf1VHcYcOzoT-A3-oPL9pr7OI/s600/photo_2024-05-09_14-19-00.jpg

ចំណែកបងស្រីរបស់គ្រូបង្រៀនហែលទឹកដែលស្លាប់ក្នុងអាង បានយកវីដេអូនេះបង្ហោះក្នុងបណ្តោះសង្គមដើម្បីឱ្យមហាជនមើលទាំងអស់គ្នា ហើយសួរថា ហេតុអ្វីគ្មានអ្នកណាជួយប្អូនប្រុសរបស់ខ្លួនអីចឹង? រីឯមិត្តភក្តិដែលឈរថតវីដេអូបែរជាជជែកលេង និងសើចធ្វើមិនដឹង ។ នៅពេលជួយស្រង់ចេញពីទឹក ទម្រាំរថយន្តពេទ្យមកដល់ គឺត្រូវរង់ចាំជិត២០នាទី ហើយធ្វើឱ្យប្អូនប្រុសគាត់ស្លាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3HLFqVyM8rNQJfOvNdIu0UWvdy-YQ31qntA1ymnhLKueeTl_-PJGC7sfV9zhysM4bU-riXRHBxjnMLerI8Hnxw1j3hr2c5TemHMCazqHBH5q5fee3zZtaP2Yjkd5jqxQ-cf2ofyuaGHd3sJr6lW-JwNiQ1aZWKRMjBVwFHhZ30WmwvGEalu0GrgMQp2w/s600/photo_2024-05-09_14-19-06.jpg

គាត់បន្តថា ផ្នែកគ្រប់គ្រងអាងហែលទឹក គួរតែមានវិធានការជួយសង្គ្រោះប្អូនប្រុសរបស់គាត់ឱ្យបានទាន់ពេលវេលា ។ រីឯមហាជនហួសចិត្តយ៉ាងខ្លាំងទៅលើទង្វើរបស់មិត្តភក្តិដែលថតវីដេអូ ព្រោះឃើញមិត្តភក្តិជួបអាសន្នហើយ ម្តេចមិនជួយ ឬមិនដឹង? ពួកគេនិយាយថា មនុស្សសម័យនេះចាត់ទុកការចុច Like វីដេអូសំខាន់ជាងអាយុជីវិត ៕