ក្នុងអំឡុងរដូវប្រាំង អាកាសធាតុក្តៅស្ងួតហួតហែង ពិសេសសម្រាប់ឆ្នាំ២០២៤នេះ សីតុណ្ហភាពកម្តៅនៅទូទាំងពិភពលោកកំពុងស្ថិតនៅក្នុងកម្រិតគ្រោះ.ថ្នាក់ខ្លាំង ដែលបង្កនូវផលប៉ះ.ពាល់ដល់មនុស្ស សត្វ និងធម្មជាតិ។ យ៉ាងណាមិញ ឧប.ទ្ទវហេតុ.ផ្ទុះ.ឆេះ.ឃ្លាំងធំៗចេះតែបន្តកើតមាន ស្របពេលដែលករណីអគ្គី.ភ័យឆាប.ឆេះយាន្តជំនិះត្រឹមតែមួយពព្រេចភ្លែក បាននឹងកំពុងកើតមានជាញឹកញាប់បំផុត។
យោងតាមការបកស្រាយពីអ្នកជំនាញគឺបានពន្យល់ថា នៅក្នុងរដូវក្តៅនេះ គឺតែងកើតមាននូវហេតុការណ៍អគ្គីភ័យឆាបឆេះ ពិសេសទៅលើយាន្ដជំនិះគ្រប់ប្រភេទ ក្រោមហេតុផលមួយចំនួន ដែលវាពិតជាបានផ្សារភ្ជាប់ទៅនឹងការកើនឡើងសីតុណ្ហភាពនារដូវក្តៅនេះពិតប្រាកដមែន។
តាមការស៊ើបអង្កេត មូលហេតុចម្បងនៃអគ្គីភ័យឆាបឆេះរថយន្តគឺ អាចបណ្តាលមកការឆ្លងចរន្តអគ្គិសនី ការខ្វះទឹកក្នុងរ៉ាឌីដ្យាទ័រ និងការលេចធ្លាយប្រេងជាដើម។ ភ្លើងឆេះរថយន្តក៏អាចកើតឡើងដោយសារតែបញ្ហានៅក្នុងសៀគ្វីអគ្គីសនី និងខុសបច្ចេកទេសផ្សេងៗនៃរថយន្ត។
បន្ថែមពីនេះ នៅរដូវក្តៅក៏មានការប្រើប្រាស់ម៉ាស៊ីនត្រជាក់កាន់តែច្រើន ដែលនាំឲ្យប្រើប្រាស់ចរន្តអគ្គីសនីកាន់តែច្រើន ស្របពេលមេឃក្តៅកាន់តែខ្លាំង និងបន្ថែមកម្តៅដល់រថយន្ត។ ចំណែកឯការចាក់សាំងពេញពេករហូតដល់គែមក៏អាចបង្កជាភ្លើងឆេះបានដូចគ្នា ដោយសារប្រេងឥន្ធនៈនៅខាងក្នុងនឹងក្តៅ និងមានកំដៅគ្រប់គ្រាន់បំភាយចេញខាងក្រៅ។
មិនត្រឹមតែប៉ុណ្ណោះ ការដែលមិនយកចិត្តទុកដាក់ក្នុងការថែរក្សានិងជួសជុលរថយន្តជាប្រចាំ និងសូម្បីតែរថយន្តចាស់ៗទុកចោលយូរ(ខុសបច្ចេកទេសខ្សែភ្លើង) ក៏ជាហេតុបណ្តាលឱ្យមានឧប្បត្តិហេតុអគ្គីភ័យឆាប់ឆេះផងដែរ។ ម៉្យាងវិញទៀត សម្រាប់រដូវក្តៅនេះ ហាមដាច់គឺដាក់សារធាតុដែលងាយឆេះនៅក្នុងរថយន្ត ដូចជា ទឹកអនាម័យ ទឹកអប់ ឬអំពូលភ្លើង ឬទូរស័ព្ទដៃ ព្រោះវាជាមូលហេតុមួយ បង្កឲ្យមានភ្លើងឆេះរថយន្តស្ទើតែមិននឹកស្មានដល់។
ចំពោះវិធីបង្ការគ្រោះថ្នាក់ដោយអគ្គីភ័យឆាបឆេះរថយន្តវិញមានដូចជា៖
-អ្នកបើកបររថយន្តត្រូវបានណែនាំអោយអនុវត្តការថែទាំ និងត្រួតពិនិត្យយានយន្តជាប្រចាំ ខណៈពេលដែលត្រូវយកចិត្តទុកដាក់លើកម្រិតទឹក និងប្រេងនៅក្នុងធុង។
-បិទគម្របធុងប្រេងឱ្យតឹង ជៀសវាងការជក់បារីនៅជិតឡានដែលមានកំដៅ ការបញ្ឈប់ម៉ាស៊ីននៅពេលចាក់ប្រេង
-ត្រូវមានធុងពន្លត់អគ្គីភ័យ និងប្រអប់សង្គ្រោះបឋម គឺជាកត្តាចាំបាច់៕










