ប្រទេសចិន ៖ ប្រទេសចិនបានធ្វើវិសោធនកម្មច្បាប់អប់រំការពារជាតិ (National Defense Education Law) ដើម្បីឱ្យសិស្សរៀននៅកម្រិតមធ្យមសិក្សា និងឧត្តមសិក្សាទាំងអស់ត្រូវតែឆ្លងកាត់ការបណ្តុះបណ្តាល និងហ្វឹកហាត់ទាហានជាមូលដ្ឋាន ហើយស្ថិតក្រោមការទទួលខុសត្រូវរបស់ក្រសួងអប់រំ និងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត ។

ការធ្វើវិសោធនកម្មច្បាប់មានគោលបំណងជំរុញឱ្យពលរដ្ឋចិនគ្រប់រូបយល់ដឹងពីតួនាទីការពារប្រទេស ក៏ដូចជាជួយឱ្យប្រទេសចិនអាចសម្របខ្លួនជាមួយការផ្លាស់ប្តូរថ្មីៗនៅលើពិភពលោកផងដែរ ។ នេះបើតាមការរាយការណ៍របស់សារព័ត៌មានចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_HCZMa1hLZ2k0IP7UFrwZuKQQAz1hVBPOdPHht1lMucyNdAJVLoijHcQr70cpxkNi4_6KIKzdRVf-Tbi3yCDfZ6EYe8Y6xBN-1n7WMkj1Q0Q0jwocefBd1raU_OJRN1d1qwdSkHKkeB-dO6k4SkDxdZC8p1uqo6AZmfQ-2U5BZOyt96MaGAdIlZsgIPs/s1200/download.jpg

ចំណែកអ្នកវិភាគយល់ឃើញថា ការធ្វើវិសោធនកម្មច្បាប់ គឺបង្ហាញពីការបារម្ភរបស់រដ្ឋាភិបាលចិនពាក់ព័ន្ធនឹងស្ថានការណ៍សន្តិសុខជាតិ ខណៈបច្ចុប្បន្ន មានបញ្ហាជម្លោះកើតឡើងជាបន្តបន្ទាប់រវាងចិន និងអាមេរិក រួមទាំងតៃវ៉ាន់ ខណៈចិនអះអាងថា តៃវ៉ាន់ គឺជាទឹកដីមួយផ្នែករបស់ខ្លួន ។ ហេតុនេះ ចិនត្រូវការបង្រួបបង្រួមប្រទេសជាមួយតៃវ៉ាន់ក្រោមគោលនយោបាយចិនតែមួយ បើទោះជាត្រូវប្រើកងកម្លាំងគ្រប់គ្រងតៃវ៉ាន់ក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqwWkp7Fmr7fvm2OB5tzf0t_BKbkYWoAirkvgdo0QAxzc9D44H7wg4EFkXXKCGCWUup4IVIZL3qBcciZOOJrGCur42TeqQyr7h-HFQUHgC5smO3cj9oL0TT4Co7dmufyZWFUYvS6TfQ_XH_bIrA73jqJp_mAA3BLhOIbBfRRjpXYVM825jU3cYCQgelnE/s1200/FOREIGN201708220855000195387133914.jpg

ក្រៅពីនេះ វាជាការបង្ហាញពីគោលដៅរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលចង់ពង្រឹងអំណាច, បណ្តុះគំនិតជាតិនិយម, ឱ្យពលរដ្ឋត្រៀមខ្លួនតស៊ូផ្នែកទាហាន និងជំរុញយុវជនសម័យថ្មីចូលរួមឱ្យបានច្រើនជាមួយទាហាន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinG3WqC2_iwTvkaIDLSWUQg9MH5WJIx2IjXJTcs0xQcQS6cDnev-HeEZSXS4pednqiSLG0y0YRDaBDjSKf4PFa24B_CxEBrQ0E0VKHSNyBjsLKSVcXdMIvKvne94Y8mooLx3_FDcUCM9OJq8A-LhyQ1EyCeHpa6zLdbrYq1LQEaDpprrwAh9N-U_JPPqM/s1600/GettyImages-1231371152.jpg

ក្រៅពីនេះ ការធ្វើវិសោធនកម្មច្បាប់កើតឡើងក្រោយពីកងទ័ពរំដោះប្រជាជនចិនបរាជ័យជាបន្តបន្ទាប់ក្នុងការទាក់ទាញយុវជនចេះដឹងឱ្យដាក់ពាក្យធ្វើទាហានគ្រប់ចំនួន ខណៈអត្រាគ្មានការងារធ្វើរបស់យុវជនកើនឡើង ៕