លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង បានជាប់ឆ្នោតក្លាយជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ បន្ទាប់ពីជំទាវ ចន ច័ន្ទលក្ខិណា ដែលមានសិល្បករ សិល្បការិនី សរុបចំនួន៦០០នាក់បោះឆ្នោត ខណៈបេក្ខភាពមាន៣រូប គឺមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន លោក ផាត់ តារារដ្ឋ និងលោក គួច ខេវិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNwnKs1i3GAyrfff12yS27suVfBjk9T9CaazY5rzRV1QRlCrNWY5YMVOyn5Dtehj3O2H2bJFjzYNbjUOUt6y15u5lzO1FNDoi5jKM2RcI2RdocI7TRQHNgNrEFqhzPJYL7JIXGLwKp9xMGuEaaEoURv3M12C_bJqIzRoURRT9ca5SgcvlF4nR-xQUBHz4/s1280/fn-2024-02-21-08-20-47-3.jpg

នៅព្រឹកថ្ងៃទី២ ឧសភា នៅរាជបណ្ឌិតសភាកម្ពុជា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករបានដល់វេលាកំណត់ ខណៈអាណត្តិថ្មីនេះគឺបានទៅលើលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលសំឡេងការគាំទ្រពីសិល្បករ សិល្បការិនី ទទួលបានច្រើនជាងគេក្នុងចំណោមបេក្ខភាពផ្សេងទៀត។ នៅលើបណ្តាញសង្គមសិល្បករ សិល្បការិនី បានបង្ហោះអមអរសាទរទៅកាន់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងការក្លាយជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsQI9kftcDH3Qq1QK8_6jW4JhP98B3yZ2BdjWrAcUzozUQ60cX2qloVxYxiO7H2U-eodvUn6okaqAVc6A90sL_rLYHN79g6zDAU1kSG3vIynzCX3wPrvYHMVOaWRy9-WWhBtagP2afJcctQWmkQRhsNNTzN1rgmVp5Dv8ZQd6vM04z7l4Oi0-JLhAipWY/s1440/image_2024-05-02_11-24-52.png

គួរបញ្ជាក់ផងដែរថា លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាអតីតតារាសម្តែងល្បីឈ្មោះ ស្រីតូច ចំណាន កើតនៅឆ្នាំ១៩៨៣ បច្ចុប្បន្នមានអាយុ៤១ឆ្នាំមានទីកន្លែងកំណើត នៅខេត្តស្វាយរៀង។ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានបោះជំហានចូលប្រឡូកក្នុងវិថីសិល្បៈ ក្នុងអំឡុងឆ្នាំ១៩៩៨ ដោយអាជីពដំបូងជាអ្នកចម្រៀងតាមភោជនីយដ្ឋាន បន្ទាប់មកអតីតអ្នកសិល្បៈរូបនេះមានឱកាសបានចូលសម្តែង ខារ៉ាអូខេ នៅក្នុងផលិតកម្មហង្សមាស ផលិតកម្ម យូធូ និងផលិត ស្ទឹងសង្កែ រហូតបានឡើងកូដក្លាយជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ៥ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5QXrK096zMzct-NT9-ZF0DbsNzyAcOtsLjTfGxG_XgEqudhNxg136sRUUfs_3jgTgXduQ6M1aTJOBcfd1s0rIDIylownqe2ikgyOJuPnnLN6J3hsxCQeXxkl594vH07pHbnT21KytX1cWpRkMk3osmeQmz6CjQYEj-c2aIBu20wnOu6b_f7piCL0FSco/s1440/image_2024-05-02_11-24-52%20(2).png

ក្រោយពីផ្អាកពីអាជីពសិល្បៈដោយសារតែជួបឧបទ្ទរហេតុលើឆាក ភ័ព្ទព្រេងវាសនារបស់អតីតអ្នកសិល្បៈរូបនេះខ្ពស់ត្រដែង ក្លាយជាឧត្តមភរិយារបស់សេដ្ឋីស្រុកខ្មែរគឺអ្នកឧកញ៉ា គិត ម៉េង និងបានដឹកដៃគ្នា ចូលរោងការសំពះផ្ទឹម តាមប្រពៃណីខ្មែរ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ បន្ទាប់ពីអ្នកទាំងពីរមានកូន៤នាក់( ប្រុសពីរ ស្រីពីរ) ជាមួយគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkyM3zGcKw6v4pIs69mMp3eZDCC_D7HRL9bf_nRozBUvOlPuYq7c3f7QbGoYNkF0S6_5YxSgnDpPHcSfteURr-NmrXdqZdeaHk_i8Dxu_hKqMpSOIE5Ec0R2ygvNy6wCOq8tkBWk2abPmeRYhxnl_14hH4szJPDFSLNwjHAVpx0ZEtvULB2RZeT1JIJd0/s1280/420271983_891480236111448_547758490243680236_n.jpg