សហរដ្ឋអាមេរិក៖ Bella Hadid ដែលជាកំពូលតារាម៉ូឌែលដ៏ជោគជ័យមួយរបស់ពិភពលោកបានផ្លាស់ទៅរស់នៅរដ្ឋតិចសាស់ ដើម្បីរស់នៅជាមួយមិត្តប្រុសរបស់នាង និងប្រើជីវិតរស់នៅដ៏សាមញ្ញបំផុត។
យោងតាមសារព័ត៌មាន Hollywood Reporter កាលពីថ្ងៃទី៣០ ខែមេសា បានឱ្យដឹងថា កំពូលតារាម៉ូឌែល Bella Hadid បាននិយាយអំពីការសម្រេចចិត្តរបស់នាងក្នុងការបញ្ចប់អាជីពម៉ូដ ដើម្បីផ្តោតលើការថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់នាងវិញ។ Bella បាននិយាយថា “បន្ទាប់ពីបង្ហាញខ្លួនអស់រយៈពេល ១០ ឆ្នាំនៃការដើរម៉ូត” នាងតែងតែខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ប៉ុន្តែដោយសារនាងរងសម្ពាធច្រើនពេកទើបធ្វើឱ្យនាងសម្រេចលាឈប់ពីវិស័យនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCqqQavkDXFRBkmxkBBkd6Fo44aJRv9g0m1U0bJb_Pa_lXNuuvVRK4Plb-BPKoeWOgUec6BjvW5X0IPqACbU1nyJoADh1PXIu_TBXqIxUIR6-SITqr9KdTEJMH7vHpQMMR300jThyClu90NyjebNl6adDNYsv1vOMsP_JJKfIPuhguzJgd3_LQHmgFKAI/s1500/Bella-Hadid-Fragrance-OREBELLA-Salted-Muse-043024-983582f43e494c25bd4e003f4a553e91.jpg

យោងតាមទស្សនាវដ្ដី Allure Bella គឺជាកំពូលតារាម៉ូឌែលដែលទទួលបានជោគជ័យបំផុតក្នុងពិភពលោក ដោយបានបង្ហាញខ្លួនជា Brand Ambassador ក្នុងម៉ូដល្បីៗជាច្រើនដូចជា Chanel, Marc Jacobs, Givenchy និងបានបង្ហាញខ្លួននៅលើក្របទស្សនាវដ្តី Vogue អន្តរជាតិទៀតផង។ Bella Hadid បានធ្វើជាតារាបង្ហាញម៉ូតតាំងពីនាងមានអាយុ ១៦ ឆ្នាំមកម្ល៉េះ ដោយចាប់ផ្តើមអាជីពជាតារាបង្ហាញម៉ូតរបស់នាងនៅក្នុងឆ្នាំ ២០១៤ ជាមួយនឹងការដើរបង្ហាញម៉ូតសម្រាប់កម្មវិធី Desigual’s Spring Summer 2015។ នៅដើមឆ្នាំ ២០១៥ ភាពស្រស់ស្អាតបានទាក់ទាញនាងឱ្យចូលរួមក្នុងកម្មវិធី Tom Ford Fall-Winter 2015។ ព្រឹត្តិការណ៍នេះបានក្លាយជាវេទិកាមួយសម្រាប់អាជីពរបស់ Bella ឱ្យរីកចម្រើន។ ក្នុងរយៈពេល ២ ឆ្នាំ ភាពស្រស់ស្អាតរបស់នាងបានដណ្ដើមផ្លូវរត់ភាគច្រើននៃផ្ទះម៉ូដដ៏ធំបំផុតរបស់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSEZ1bN2X2qeu1BRM17SYHqf53-yjdI4wj_bNRvHDT_zYA6V5rVgKCz9XBMzticBKENx-n3HyKv2uUjNfG7qEC224frgXdxmvG14nyTqDRqHztq9gyXLbN13xxfLLWg1E5QAJye6NHrxuxD0vMSXro-ubelLb90xIrIbR7i-8dzC7bJcb_x4A-_Qc9uoU/s1280/photo_2024-05-01_15-40-03.jpg

ទោះបីជាយ៉ាងណាក៏ដោយ ចាប់ពីឆ្នាំ ២០២៣ រហូតមកដល់ពេលនេះ Bella បានលាឈប់ពីការងារ ហើយបានផ្លាស់ទៅរស់នៅរដ្ឋតិចសាស់ ហើយក៏បានចាប់ផ្តើមជីវិតថ្មីជាមួយនឹងគូស្នេហ៍របស់នាងគឺបុរសគង្វាលគោ Adan Banuelos អាយុ ៣៥ ឆ្នាំដោយរស់នៅបែបសាមញ្ញនៅលើភ្នំ។ យោងតាមគេហទំព័រ Harper’s Bazaar អ្នកទាំងពីរមានចំណង់ចំណូលចិត្តក្នុងការជិះសេះ និងកាប់ឈើដូចគ្នា។ ក្រៅពីចំណាយពេលរីករាយនឹងជីវិត បច្ចុប្បន្ន Balla ក៏គ្រោងធ្វើជំនួញផងដែរ ដោយសព្វថ្ងៃកំពុងចាប់ផ្តើមផលិតទឹកអប់ផ្ទាល់ខ្លួនរបស់នាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF9OSblm7L7kuUuKPpeuj3xDthUs4U89JlYF2feklVKEHbzl8zXIKcN6kGTiGbeyFVnuNFxU6L_xb0nnWq5fbvW99sq1DK6jOMRdneX0l70QGb_ON3jC7delo1pse4Sw81tsxvCLtUhfYJd6qbcnMMdNPOxwkzRT_keTSAYBfub8iwF2rFywVZqw2dUuQ/s1200/photo_2024-05-01_15-41-06.jpg

តារាម៉ូឌែលរូបនេះបាននិយាយប្រាប់សារព័ត៌មានថា “នាងពិតជាពេញចិត្តនឹងការរស់នៅដ៏សាមញ្ញបែបនេះខ្លាំងណាស់” វាអាចធ្វើឱ្យខ្ញុំធូរស្រាលទាំងផ្លូវកាយ និងផ្លូវចិត្តហើយក៏មិនចាំបាច់គិតច្រើនពេកដែរ។ Balla បានបន្តទៀតថា “ខ្ញុំមិនដែលមានឱកាសធ្វើបែបនេះពីមុនមកទេ ដូច្នេះខ្ញុំនឹងមិនទៅណាទៀតទេ ហើយខ្ញុំនឹងចំណាយពេលវេលាដ៏មានអត្ថន័យបែបនេះនៅជាមួយខ្លួនឯងឱ្យបានច្រើន”។ គួរបញ្ជាក់ដែរថា បច្ចុប្បន្ន Bella Hadid មានអាយុត្រឹមតែ ២៨ ឆ្នាំប៉ុណ្ណោះនាងមានដើមកំណើតនៅប្រទេសហូឡង់និងប៉ាឡេស្ទីន ហើយនាងគឺជាប្អូនស្រីបង្កើតរបស់ Gigi Hadid ដែលអ្នកទាំងពីរសុទ្ធតែស្ថិតក្នុងបញ្ជីតារាម៉ូដែលល្បីៗរបស់ពិភពលោក៕