ទីក្រុងឆ្លាតវៃគឺជាទីក្រុងដែលអនុវត្តបច្ចេកវិទ្យាទំនើបៗដើម្បីបង្កើនអត្ថប្រយោជន៍ដល់បរិស្ថានជាតិ និងកាត់បន្ថយគុណវិបត្តិនៃទីក្រុងសម្រាប់មនុស្ស។ យោងតាមរបាយការណ៍ ទីក្រុងឆ្លាតវៃភាគច្រើនគឺពឹងផ្អែកលើការខិតខំប្រឹងប្រែងរួមបញ្ចូលជាមួយយុទ្ធសាស្រ្តច្នៃប្រឌិតថ្មី ដើម្បីទាក់ទាញ និងរក្សាទេពកោសល្យ ជ្រើសរើសការជំរុញការវិនិយោគនិរន្តរភាព និងដោះស្រាយបញ្ហាដែលជាប់ពាក់ព័ន្ធជាមួយវិសមភាពភូមិសាស្រ្តយ៉ាងឆាប់រហ័ស។ ដូច្នេះក្នុងចំណោមទីក្រុងឆ្លាតវៃទាំង ១០ នៅលើពិភពលោកមាន ៧ នៅអឺរ៉ុប ទោះជាយ៉ាងណាមិនមានទីក្រុងណាមួយនៅសហរដ្ឋអាមេរិកនោះទេ។
នេះបើយោងតាម IMD ដែលជាមជ្ឈមណ្ឌលសម្រាប់កម្មវិធីឃ្លាំមើលទីក្រុងឆ្លាតវៃនៃការប្រកួតប្រជែងពិភពលោក ដោយសហការជាមួយអង្គការ World Smart Sustainable Cities Organization (WeGO) ដែលមានទីស្នាក់ការនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ របាយការណ៍នេះបានចាត់ចំណាត់ថ្នាក់ទីក្រុងឆ្លាតវៃចំនួន ១៤២ នៅទូទាំងពិភពលោក ដោយផ្អែកលើទិន្នន័យដែលបានវិភាគដោយអ្នកស្រាវជ្រាវ ក៏ដូចជាការឆ្លើយតបការស្ទង់មតិពីអ្នកស្រុកចំនួន ១២០ នាក់នៅក្នុងទីក្រុងនីមួយៗ។ ការសិក្សានេះផ្តល់នូវទិដ្ឋភាពទូទៅអំពីរបៀបដែលហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាដែលមាននៅក្នុងទីក្រុង និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។ ដូច្នេះខាងក្រោមនេះគឺជាទីក្រុងឆ្លាតវៃបំផុតទាំង ១០ នៅលើពិភពលោកសម្រាប់ឆ្នាំ ២០២៤៖
១.ទីក្រុង Zurich ប្រទេសស្វីស
២.ទីក្រុង Oslo ប្រទេសន័រវេស
៣.ទីក្រុង Canberra ប្រទេសអូស្ត្រាលី
៤.ទីក្រុង Geneva ប្រទេសស្វីស
៥.ប្រទេសសិង្ហបុរី
៦.ទីក្រុង Copenhagen ប្រទេសដាណឺម៉ាក![]()
៧.ទីក្រុង Lausanne ប្រទេសស្វីស
៨.ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស
៩.ទីក្រុង Helsinki ប្រទេសហ្វាំងឡង់
១០.ទីក្រុង Dhabi សហព័ន្ធអារ៉ាប់រួម។
គួរបញ្ជាក់ដែរថា នេះគឺជាលើកដំបូងហើយដែលមិនមានទីក្រុងណាមួយរបស់សហរដ្ឋអាមេរិកជាប់ក្នុងបញ្ជីកំពូលៗទាំងនេះ។ ទោះជាយ៉ាងណាយោងតាមរបាយការណ៍ទីក្រុងដែលជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតនៅសហរដ្ឋអាមេរិកនៅឆ្នាំនេះគឺទីក្រុងញូវយ៉កនៅលំដាប់ទី ៣៤ តាមពីក្រោយដោយទីក្រុង Boston នៅទី ៣៦ និង Washington DC នៅទី ៥០។ ខណៈពេលដែលទីក្រុងនៅអឺរ៉ុបគ្រប់គ្រងបញ្ជី ទីក្រុងនៅអាស៊ីមួយចំនួនក៏ជាប់ក្នុងបញ្ជីទីក្រុងឆ្លាតវៃផងដែរ ដូចជាសិង្ហបុរីនៅលំដាប់លេខ ៥, ទីក្រុងប៉េកាំងនៅទី ១៣, តៃប៉ិនៅទី១៦, សេអ៊ូលទី១៧ និងសៀងហៃនៅលំដាប់ទី១៩៕










