សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានសម្តែងនូវអារម្មណ៍រំភើបចិត្តមានមោទនភាពចំពោះចលនារបស់ប្រជាជន និងយុវជនខ្មែរបានថតវីដេអូដើម្បីចូលរួមក្នុងការផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរយ៉ាងផុសផុលនៅលើបណ្ដាញសង្គម ទៅតាមលទ្ធភាព និងសមត្ថភាពរបស់ខ្លួន។ នេះបើតាមប្រសាសន៍របស់សម្តេចធិបតីបង្ហោះនៅលើបណ្តាញសង្គមនាថ្ងៃទី៣០ មេសា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyhS5RJU7eMZ2vB7EwFTZjau6szhIddMs2As_8mQcAO2WH3JFUJsKbGEOU6Tnu8xLcvUtct8MEOAyb4WxSgpzMRE0Ndu1lKjEpZKGydf3CRCiocD-i6PE7XIugBLqGyHgZXVPHvit3kwVSpc4RExeW5UQASczD8qhDoM5FuC7vpf__KVgBmbwQc_jKaTM/s940/380646395_628351646158546_8183818137482454710_n.jpg

ដូចមហាជនជ្រាបមកហើយថា សិល្បការិនីល្បីៗជាច្រើនរូបរួមទាំងអ្នកមានឥទ្ធិពលនៅលើបណ្តាញសង្គមរួមគ្នាផលិតវីដេអូផ្សព្វផ្សាយលើកស្ទួយពីវប្បធម៌របស់ខ្មែរយ៉ាងច្រើនទោះបីជាការថតនោះច្រើនម៉ោង និងចំណាយថវិកាច្រើនក្នុងការផលិតក៏ដោយ។ ទន្ទឹមនឹងចលនានេះកើតឡើងឃើញថាប្រជាពលរដ្ឋក៏តបស្នងវិញយ៉ាងស័ក្តិសមដោយមានការគាំទ្រពេញទំហឹងដូចគ្នាដោយការចុចLiked រាប់ម៉ឺននាក់ និងចំនួនទស្សនាចូលដល់ខ្ទង់លាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieA44w3p9_4cDwXFYs2ShUKCV31bO08DoyKxhmr_JF5KdpEDhRfdblpx49JM2aPqQU0Yh_zYr9diwGUYmV_WrhKV0WSCFOCIn_AOw0jlUM-cwDQd1ieC4YL9mRtF4tyEopfNi_yKMh8u5d4XW5R1-Ilgu-rKc4Go-djtY1AQLIIkEfro0yJmcgTLq-8as/s1040/Screenshot%202024-05-01%20144820.png

មិនត្រឹមតែប្រជាពលរដ្ឋប៉ុណ្ណោះទេដែលស្រលាញ់ពេញចិត្តគាំទ្រចំពោះការផលិតវីដេអូ Khmer Make Up Trend នេះក្នុងនោះនាយករដ្ឋមន្រ្តីក៏សម្តែងនូវអារម្មណ៍មោទនភាពចំពោះការរួបរួមគ្នាលើកស្ទួយវប្បធម៌ខ្មែរនេះដូចគ្នា។

សម្តេចធិបតីមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានក្តីរំភើបរីករាយចំពោះចលនារបស់ប្រជាជន និងយុវជនខ្មែរជាច្រើន ដែលបានថតជារូបភាព និងវីដេអូផ្សេងៗ ដើម្បីចូលរួមក្នុងការផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរយ៉ាងផុសផុលនៅលើបណ្ដាញសង្គម ទៅតាមលទ្ធភាព និងសមត្ថភាពរបស់ពួកគាត់ ។ ខ្ញុំសង្ឃឹមថា ចលនាដ៏សកម្មនេះ នឹងបន្តរីកដុះដាលទៅដល់គ្រប់ទម្រង់នៃសិល្បៈខ្មែរ ដើម្បីលើកស្ទួយមោទនភាពជាតិខ្មែរយើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhoOvb3hYT1_1A95g1thj79rkYsxok2_Kz6yhX4QsqA9v0OIDRPnU_0DHRHli4JZKRVcHE_WkKX7vJUl9IE5kkctLSPOYBxlYgKnAK_roc9wLhxdaieYwdudJ-SSmbZGzeYV7p5FA09R8XXLeVtCN1nV7Qe8_IZf-9T0TlpmU6t9MpjyH09FGD-KGetSQ/s714/Screenshot%202024-05-01%20145046.png

នាយករដ្ឋមន្រ្តីក៏បានលើកឡើងដែរថា «រាជរដ្ឋាភិបាល តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងបន្តយកចិត្តទុកដាក់ និងជំរុញការអភិរក្ស និងការអភិវឌ្ឍសិល្បៈ វប្បធម៌ និងប្រពៃណីខ្មែរ សំដៅធ្វើយ៉ាងណាថែរក្សាកេរដំណែលដ៏ពិសិដ្ឋផូរផង់នេះឱ្យបានឋិតថេរគង់វង្ស»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz8moKHLJaqfh4agVNa_-qZRsPhqE1kqAQQsGu4wwBqiM8uFHxVMKu6S8QNPUa5LZFqTL_gdDqdbscaHxAyzHrLFw2p8fYZgZLegRcwVZ4H-RE7Jug2ceBhyXNPrZoDrwIlG72zKFj7xKWsbZZB98FIT-ikui9OGvHxMSuQLLT0TRtiqZKs_AZXJUKphY/s934/Screenshot%202024-05-01%20145137.png

សម្តេចធិបតី បន្ថែមថា «ការអភិរក្ស និងការអភិវឌ្ឍផ្នែកវប្បធម៌ត្រូវបោះជំហានទន្ទឹមគ្នា ដើម្បីរក្សាឱ្យបានគង់វង្សនូវការអភិរក្សអត្តសញ្ញាណដើមនៃសិល្បៈ វប្បធម៌ ប្រពៃណី និងសាសនារបស់យើង ប្រកបដោយភាពបត់បែនស្របតាមវឌ្ឍនភាពរបស់សង្គមក្នុងពេលបច្ចុប្បន្ន និងទៅអនាគត តាមរយៈការពង្រឹងការស្រាវជ្រាវ ចងក្រង ផ្សព្វផ្សាយ និងបណ្តុះបណ្តាលមូលដ្ឋានគ្រឹះឱ្យបានច្បាស់លាស់ សម្រាប់កូនចៅខ្មែរគ្រប់ជំនាន់តរៀងទៅ»៕

 

n