ប្រទេសមីយ៉ាន់ម៉ា ៖ មន្ត្រីការិយាល័យឧតុនិយមមីយ៉ាន់ម៉ាលើកឡើងកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ថា អាកាសធាតុនៅទីក្រុងស្ថិតនៅតំបន់កណ្តាលមីយ៉ាន់ម៉ាបានកើនឡើងខ្ពស់រហូតដល់៤៨,២អង្សារសេ តាំងពីមីយ៉ាន់ម៉ាបានកត់ត្រាទិន្នន័យកាលពី៥៦ឆ្នាំមុន ។ ហេតុនេះ ធ្វើឱ្យពលរដ្ឋស្លាប់ដោយសារដាច់សរសៃឈាមខួរក្បាល ចាប់ពី៣នាក់ ទៅ៤នាក់ក្នុង១ថ្ងៃ ជាពិសេស ពលរដ្ឋនៅទីក្រុង Mandalay ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbbeyAMw48sG_Ehtk91AdWMQQVv2St798SbDrTZy_wtLIN3j_bcNFN0GQvznIWe5OMlRVAOqBzX264ganye2o794F1FLhsLUuBlr10rrfHVa-oKFu1Re6WoYj2-EtBOzgDtx3vhzlmhquQR3qsGnHzH56NdrpRz2AK35GALK8KMe9i-aeIV8dOMPF03nA/s800/myanmar-heat_2024-04-29_17-54-33.jpg

កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ Eleven Media Group បានរាយការណ៍ដោយដកស្រង់បទសម្ភាសន៍ជាមួយមន្ត្រីសប្បុរសធម៌នៅទីក្រុង Mandalay ថា ដោយសារនៅតំបន់ជាច្រើនរបស់មីយ៉ាន់ម៉ាក្តៅខ្លាំងពេក ទើបធ្វើឱ្យជាច្រើនថ្ងៃមកនេះ ពលរដ្ឋស្លាប់ដោយសារដាច់សរសៃឈាមខួរក្បាល (Heat Stroke) ចាប់ពី៣នាក់ ទៅ៤នាក់ ។

មន្ត្រីសប្បុរសធម៌បានបញ្ជូនអ្នកជំងឺប្រុសម្នាក់ដែលសន្លប់ដោយសារកំដៅថ្ងៃខ្លាំងទៅកាន់មន្ទីរពេទ្យនៅជិតបំផុត កាលពីថ្ងៃទី២៩ ខែមេសា ប៉ុន្តែគ្រូពេទ្យពុំអាចជួយសង្គ្រោះជីវិតអ្នកជំងឺទាន់ពេលវេលាទេ ដោយសារគាត់បានស្លាប់នាពេលមុននេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaxdc4ofut9KXsrIXjjVEroN0tdgsLlETT5qixTXE76xihfVygbfJYfhbw-1-rm5LQlogwQoh4YqQHpPg_G5QbwA3uU7xa8aVgrsZqvUtG97iQrF7GvkpKaEer16qg2AuawhLvV9EHPyyuq4WxHWDFNRnES7X9xZQQ68L2aEioYwWMXI3WQlZZL9GnmIE/s2550/TSE44N6S7JLELAEWUI4SPBJBBY.jpg

នៅថ្ងៃដដែល នៅទីក្រុង Pyay មន្ត្រីសប្បុរសធម៌បានបញ្ជូនអ្នកជំងឺប្រុសម្នាក់ទៀតដែលសន្លប់ក្នុងផ្ទះទៅកាន់មន្ទីរពេទ្យនៅទីក្រុង Pyay ប៉ុន្តែពុំមានសេចក្តីរាយការណ៍ថា អ្នកជំងឺនេះមានអាការៈបែបណាទេ ។

គេហទំព័ររាយការណ៍ពីអាកាសធាតុរបស់មីយ៉ាន់ម៉ាឈ្មោះ MMweather Page ឱ្យដឹងថា Mandalay គឺជាទីក្រុងមួយរបស់មីយ៉ាន់ម៉ា ដែលគេរាយការណ៍ថា មានអាកាសធាតុក្តៅខ្លាំងបំផុតលើពិភពលោក ជាពិសេស នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbbeyAMw48sG_Ehtk91AdWMQQVv2St798SbDrTZy_wtLIN3j_bcNFN0GQvznIWe5OMlRVAOqBzX264ganye2o794F1FLhsLUuBlr10rrfHVa-oKFu1Re6WoYj2-EtBOzgDtx3vhzlmhquQR3qsGnHzH56NdrpRz2AK35GALK8KMe9i-aeIV8dOMPF03nA/s800/myanmar-heat_2024-04-29_17-54-33.jpg

រីឯគេហទំព័រ El Dorado Weather បញ្ជាក់ថា ទីក្រុងចំនួន១៥ ដែលមានអាកាសធាតុក្តៅខ្លាំងបំផុតលើពិភពលោក កាលពីថ្ងៃទី២៩ ខែមេសា ក្នុងនោះមានទីក្រុងចំនួន៧ ស្ថិតនៅមីយ៉ាន់ម៉ា រួមមាន ៖

១-ទីក្រុង Chauk មានសីតុណ្ហភាព ៤៨,២អង្សាសេ
២-ទីក្រុង Magway មានសីតុណ្ហភាព ៤៦,១អង្សាសេ
៣-ទីក្រុង Nyaung-U មានសីតុណ្ហភាព ៤៦អង្សាសេ
៤-ទីក្រុង Minbu មានសីតុណ្ហភាព ៤៥,៥អង្សាសេ
៥-ទីក្រុង Sagaing មានសីតុណ្ហភាព ៤៥,៥អង្សាសេ
៦-ទីក្រុង Mandalay មានសីតុណ្ហភាព ៤៤,៨អង្សាសេ និង
៧-ទីក្រុង Monywa មានសីតុណ្ហភាព ៤៤,៨អង្សាសេ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0G_inJxqpsUOH2oah2O7Y40oUXEkRvTT62B17gISFj2tGHirVgB89-gxlSex95vGFX3TKEHkW7RPJrv_El11YWp3zZRC2ilDapIPd95Y4_8-dNLRUWgj9Xr8bszcNQX0gMQHMrH7G6UGMfUXljq-iZAftk5R4SzQ75Z9cgqnESd4FsxG3o5wQaJ03aXs/s1280/hotseason1.jpeg