ដើមឈើទាលអាយុកាលជិត ២០០ ឆ្នាំ ដាំដោយ វីរបុរសឧកញ៉ា សឺង គុយ ឬចៅហ្វាយគុយ កំពុងបង្ហាញខ្លួននៅលើដែនដីកម្ពុជាក្រោម ស្ថិតទិសខាងត្បូងនៃទីរួមខេត្តព្រះត្រពាំង ដែលបានប្ដូរឈ្មោះថាខេត្តត្រាវិញ (Tra Vinh)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkWVFnQs4yNk87X49hsWzQ3Zb-8vK0vjKls1G18u2Xd898tBindaIi2w5gqnWslZAS9YS5ru59yU5irWztTmP2b_6Atoi5_DltH8fUx7ufH0nEyqBQsTw0cTSvo-71rxl16JJULNDCQTPQJs4rMG2ixbThV8qAOqWevnkmHSwbIv-cIlZcvCa0v-zOedw/s706/Untitled-1.png

ដើមឈើទាលឧកញ៉ា សឺង គុយ បច្ចុប្បន្នគឺមានទំហំប្រមាណ ៧ ឱប និងមានកម្ពស់ ២៥ ម៉ែត្រ ដោយឫសស្រាក់គ្នា បែកមែកសាខាពាសពេញដើម ផ្តល់នូវម្លប់យ៉ាងត្រឈឹងត្រឈៃ ដល់មនុស្ស សត្វ ជ្រកកោន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM3IMRrJdRPny690H-5f418XKdXHx_Z8rTjH8wpLXmEqAI6hg_hZATkJ0cw3Vv-TEY1HppsTA5zj3-nlPKIQXo8fKKlw6bzEO87zzNVzZ-DEjZXgl6xfX_OEoSQIts3tEHPySqhWnRYDgH4cE_53Kw_aSzt0IZ1_PgYarXlLdqtAirSZSMsX03bU51dJs/s952/photo_2024-05-01_13-52-52.jpg

លោកឧកញ៉ា សឺង គុយ បានដាំដើមឈើទាលនេះបញ្ច្រាសចុង (គឺមានន័យថាដាំយកចុងចុះក្រោម គល់ឡើងលើ) កាលពីឆ្នាំ ១៨៤១ មុនពេលដែលលោកឧកញ៉ាលះបង់ជីវិតនៅលើដែនមាតុភូមិកម្ពុជាក្រោម។ ក្នុងពេលដាំឈើទាលបញ្ច្រាសនេះ វីរបុរសឧកញ៉ា សឺង គុយ បានផ្សងថា បើជាតិសាសនាខ្មែរនៅគង់វង្ស សូមឱ្យមែកឈើទាលនេះដុះលូតលាស់ឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjQaUPt1qW7b7hHwFvi317BAWlJdXsiAZYTmAEgflraVhS6mQBt9sZreU_UlBKvJCogjf4-Z6emGpOTRU9BzFiaaZfIX-pUexbh5TlDQzmHuYBJ4bKJVAmmhA7d7YFd36J4mtG-kGxtKngKZdSHByPgN4V7rr9X5A8mnRXEpLnpTIRbvX2X-k68wtdXik/s1280/photo_2024-05-01_13-52-56.jpg

ទីឋានប្រវត្តិសាស្ត្រទាក់ទងនឹងពលិកម្មរបស់លោកវីរបុរសឧកញ៉ា សឺង គុយ ដែលកុលបុត្រខ្មែរគួរចងចាំ គោរពបូជា រួមមាន ៣ កន្លែងផ្សេងទៀត ទីមួយ គឺចេតិយដីកប់យុទ្ធភណ្ឌនៅវត្តចេតិយ។ ទី២ គឺ ទីលានប្រយុទ្ធទទួលជ័យជម្នះលើសត្រូវ នៅវត្តផ្នោរដូង និងទី៣ ខឿនចេតិយ ជាទីបញ្ចុះសពរបស់លោកឧកញ៉ា នៅវត្តពោធិសាលរាជកំពង់ ទីរួមខេត្តព្រះត្រពាំង ។

បច្ចុប្បន្ននេះ គឺមានភ្ញៀវទេសចរចម្រុះជាតិសាសន៍ មកអុជធូបបន់ស្រន់នៅទីតាំងដើមឈើទាលនេះជាហូរហែផងដែរ៕