ដឹងអត់ថា វត្ថុមួយនៅសេសសល់ពីផ្លែដូង គឺត្រឡោកដូង ដែលមនុស្សមួយចំនួនពុំសូវផ្តល់តម្លៃ ។ កាលពីសម័យមុន ក្រោយពីចាស់ៗបានយកសាច់ដូងទៅប្រើប្រាស់ជាប្រយោជន៍រួចហើយ ចាស់ៗនិយមយកត្រឡោកដូងមកដុតសម្រាប់ចម្អិនម្ហូបអាហារ ឬយកវាមកធ្វើជាសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ ដូចជា ៖ យកត្រឡោកដូងដួសទឹក, ធ្វើវែកដួសបាយ, ធ្វើចានបាយ ឬចានសម្ល ជាដើម ។ ហេតុនេះ ត្រឡោកដូងបានផ្តល់នូវផលប្រយោជន៍យ៉ាងច្រើនក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្សជំនាន់មុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzaWMLz_DkR_HosK8-Tx5KkXy4fgfxFsBGwgcpMvXqbHQYffzbj2O4LLf2EpI-dxue2N9LaJCanZu9D0agt7iWcIBpMBQv3KNvAqia0JMlCJBgIqCfkaM5om0tzqWpGqmrhr1_zgiJqr18RdcBS4v1HRwIiFWoeyaTbI3SeGCau7-QnMiTT3fI6eX2ts4/s1024/02-59-1024x768.jpg

ក្រោយមក គេបានឃើញអ្នករស់នៅខេត្តសៀមរាប និងខេត្តផ្សេងទៀតបានកែច្នៃត្រឡោកដូងធ្វើជាសម្ភារៈប្រើប្រាស់ ឬធ្វើជាវត្ថុអនុស្សារីយ៍សម្រាប់លក់ឱ្យភ្ញៀវទេសចរបរទេស ដែលមកកម្សាន្តនៅប្រាសាទអង្គរវត្ត ឬតំបន់ទេសចរណ៍នានា ដូចជា ៖ ធ្វើបន្តោងសោរ, ខ្នាបកៀបសក់, ផ្តិលដួសទឹក និងចោះត្រឡោកដូងធ្វើជាថូផ្កា ជាដើម ។ ក្រៅពីនេះ ពលរដ្ឋខ្មែរខ្លះបានយកត្រឡោកដូងមកធ្វើជាប៉ាន់តែបុរាណយ៉ាងស្រស់ស្អាតសម្រាប់ប្រើប្រាស់ និងលក់យកប្រាក់ចំណូលទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiQy2KwDZ2dgawBjKkVQq-temAnVu_nNp17U1ZH4O3nliQeEiMZ8bGCL3CEdw6WJffoBSG5-XWAgtjmhNi-GPeS8vdhj05mKBufxEyG7-sbh_NMUqrw6qkRvxNAoZQQxE2G3qUC1DEInA0vq5a9qmyyuFQ1sfIxHIjMnqKjq-KhS2rOxj-ZgIwN27ete8/s880/78fdfd7c-1624-4751-8485-9d70099.jpeg

ប៉ុន្តែនាពេលបច្ចុប្បន្ន ការអភិវឌ្ឍបច្ចេកវិទ្យាកាន់តែទំនើបខ្លាំងឡើងបានធ្វើឱ្យប្រទេសនីមួយៗផលិតសម្ភារៈប្រើប្រាស់ពីផ្លាស្ទិកយ៉ាងច្រើនសម្បូរបែប ។ ហេតុនេះ ធ្វើឱ្យការនិយមយកត្រឡោកដូងមកប្រើប្រាស់ជាសម្ភារៈក្នុងផ្ទះបាយធ្លាក់ចុះជាបន្តបន្ទាប់ ហើយក្រុមគ្រួសារភាគច្រើនបានងាកមកប្រើប្រាស់សម្ភារៈផ្លាស្ទិកជំនួសវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifICERpLNVXhBwvmg3F8LdZSc1LFSjVqbWy2GQAyIMTgXg4WxPPTXwvIUvBQTsktav2_DsA0HEVhsoDtW48wgTBDtFQ9xjolf26bwGMvRXbqSbKxgmTjGpe-VCiEEreBYZWqDFWjK4Gc9y512811IH0pgrb0kDGBsbLpJjLAiPhAA1BANLgtsJ1vhx_pA/s900/DA2EA1CA-C2B6-4154-BFCF-024F89B.jpeg

អ្នកស្រុករស់នៅតាមតំបន់ជនបទនឹងទទួលបានប្រាក់ចំណូលបន្ថែមទៀតមកផ្គត់ផ្គង់ជីវភាពក្នុងក្រុមគ្រួសារ តាមរយៈមុខរបរកែច្នៃត្រឡោកដូងធ្វើជាសម្ភារៈប្រើប្រាស់ ឬវត្ថុអនុស្សាវរីយ៍លក់ឱ្យភ្ញៀវទេសចរបរទេស ដែលមកកម្សាន្តនៅតាមតំបន់ទេសចរណ៍នានារបស់ប្រទេសកម្ពុជា ប្រសិនបើយើងទាំងអស់គ្នាជួយលើកកម្ពស់ និងគាំទ្រផលិតផលធ្វើពីត្រឡោកដូងកាន់តែច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_U7Z_wxVb1-2jx-wSUoiV0PGGxzzt0nU42lWM1OlG77a9SzRSaqi2SJmLHpl57dRWXS8S2YnzOEBCN_n1xVRARRNGAGuLOW9WImd6bI4dBTlBLknLhgtvluUdDeYQTm2rqPOto4ey6QkFlcU0aD9F1FrK2hX2wtuY-IBjynZ24U9gzEtoGafDJAKbMSg/s900/photo_2023-09-06_11-39-33.jpg

លើសពីនេះ ក្រៅពីការជួយជំរុញសេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពសហគមន៍ តាមរយៈការប្រើប្រាស់ធនធានធម្មជាតិដ៏មានតម្លៃនៅក្នុងស្រុក វានឹងជួយលើកស្ទួយជីវភាពពលរដ្ឋខ្មែរយើងមួយកម្រិតទៀត ជាពិសេស ចាស់ៗនឹងមានការងារធ្វើ ហើយអាចបន្តស្នាដៃកែច្នៃត្រឡោកដូងទៅក្មេងៗជំនាន់ក្រោយទៀតផង ល្អជាងយើងចំណាយប្រាក់ទិញផលិតផលនាំចូលពីក្រៅបរទេស ៕