“អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់”បំពាក់ឧបករណ៍ដ៏ទំនើបនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តម្លៃជិត២០លានដុល្លារ ជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioHEiWUEvNvBRWSlZ3pIRKCgNBPZLLIQiYeuYq13qADWIGF_c-16R4tJ4On9dpIBHr7h9OU8vQlufTBu-kD72cBOVlhmWH9YBY-QOvG04wX9uu07Uc_bYHZuV3At6kVCJx0pyFltphAfZzH92Ymg9wOzqDFpmIGKRFUS1DKd45zympO1Q7s_9f5wB9a0M/s1280/fn-2024-04-20-10-06-40-0%20(1).jpg

មន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ បានបើកទ្វារតាំងពីឆ្នាំ១៩២៩ ពេលកម្ពុជាស្ថិតនៅក្រោមអាណានិគមរបស់បារាំង ហើយបន្តផ្តល់សេវារហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រួចក៏ត្រូវបានផ្អាកដំណើរការទាំងស្រុងក្នុងរបបកម្ពុជាប្រជាធិបតេយ្យរយៈពេលជិត៤ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihLs0cxRW7Qx1mqxeuH4D0s6MtGS1eUQ759wBjvJiaX3J_4L91R-wrQWcW9f3vOnfBBtRZuNFrgej7FdAwNWgEL6iTkKrfXjURgz1Ru_4cRfnBhVcZU3yBKDS165SjyOvwPHog00vozZkVbJOxhVSSxLJ6ZN7Awd8_06lieQzs5XL4iQIn_-RlY4sKruw/s1280/fn-2024-04-20-10-08-38-4.jpg

អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ និងបានបញ្ចប់រួចរាល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។ អគារនេះមានកម្ពស់៤ជាន់ និងមានតួនាទីផ្តល់សេវាផ្សេងៗគ្នា។

ជាន់ផ្ទាល់ដី៖ ប្រើសម្រាប់ផ្តល់សេវាពិគ្រោះជំងឺក្រៅ, សេវាសង្គ្រោះបន្ទាន់, សេវារូបភាពវេជ្ជសាស្ត្រ, ផ្នែកគាំទ្រសេវា, ផ្នែកបោកគក់ និងបន្ទប់ដាក់ម៉ាស៊ីនភ្លើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8f8_16A50Y3bIv-fcezAhOLjTG75JrKqJcxnCEf0TdCsrrOYsTQ9dYdDOu3bOEng-VQoGYoe93QAvbWKk1bDib7_ppg_jMIsmonb3DLdwoSfnFEy2Uwt066svwScjCyXXuctDfMF2qjeW1BAGjazTNJJubTgDSEzRI_Qowouw2oCgUgK35qOmyTBDZ-w/s1280/fn-2024-04-20-10-08-58-0.jpg

ជាន់ទី១៖ ប្រើសម្រាប់ផ្តល់សេវាផ្នែកប្រពោធកម្មវះកាត់, ផ្នែកសល្យាគារ និងសណ្តំ និងផ្នែកស្តេរីល និងគ្រប់គ្រងឧបករណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz1sBp-mJ3gwZKaKZRevTfqiJfzIZKiUfW1yh1oQqbRx789DwFNGIoGiqjC361mhEdz3NbC_yzvScfkMhADhEIqssU1SlXS8wPIoMvipphzRDqQVCimhsaaGKO5IshJpJ09RlZ0ym1CFlHGn1k2T750BzrKYlr_lZpnHHyqRLyW10IMRUKgYGO5R84XRU/s1280/fn-2024-04-20-10-08-58-1.jpg

ជាន់ទី២៖ ប្រើសម្រាប់ផ្តល់សេវាផ្នែកសល្យាសាស្ត្រឆ្អឹងសន្លាក់ និងរបួសគ្រាំគ្រា និងផ្នែកឯកទេសត្រចៀក ច្រមុះ បំពង់ក និងសល្យាសាស្ត្រមុខ និងថ្គាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlDkqW6h6yIUGY4jqvfS7k7R7_EZlF5fAMXxY0qGWsNuRd2TqIBS_LkR4cpmNVuplyOjO30HGSVnY_Yjjb0VdWKXkx0NUni4WocemT6tErMyK7W4JtTu3gPjyPucCZ5riaUDoDer_VCR0g5yG5g_kFx4fF_dxAbmYJ1-Bx3qeapKe1bYc0e64tiIsGzr4/s1280/fn-2024-04-20-10-09-00-0.jpg

ជាន់ទី៣៖ ប្រើសម្រាប់ផ្តល់សេវាផ្នែកសល្យាសាស្ត្រសរីរាង្គពោះ និងទ្រូង, ផ្នែកសល្យាសាស្ត្រប្រព័ន្ធម៉ូត្រសាស្ត្រ និងផ្នែកសល្យាសាស្ត្រប្រព័ន្ធប្រសាទ៕