ក្នុងចំណោមទីក្រុងនីមួយៗនៅតាមបណ្តាប្រទេសជុំវិញពិភពលោកភាគច្រើនសុទ្ធតែមានការអភិវឌ្ឍ ក៏ដូចជាមានភាពសម្បូរបែប រួមទាំងមានអាកាសធាតុអំណោយផលជាដើម។ ដោយឡែកនៅទីក្រុងទាំងនេះវិញត្រូវបានគេចាត់ទុកថាជាកន្លែងរស់នៅដ៏អាក្រក់បំផុតក្នុងពិភពលោក ដោយសារបរិយាកាសនៅទីនោះអួអ័ព្ទ អាកាសធាតុមិនអំណោយផល ក៏ដូចជាទីក្រុងខ្លះត្រជាក់ពេក ហើយខ្លះទៀតក៏ក្តៅពេក ដែលធ្វើឱ្យទីក្រុងទាំងនោះជាប់ឈ្មោះជាទីក្រុងដែលពិបាករស់នៅបំផុតក្នុងពិភពលោក។ ដូច្នេះក្នុងអត្ថបទនេះយើងនឹងនាំប្រិយមិត្តមកស្គាល់ទីក្រុងចំនួន ៦ ដែលត្រូវបានចាត់ទុកថាជាកន្លែងរស់នៅដ៏អាក្រក់បំផុតលើលោក៖

១.ទីក្រុង Araouane ប្រទេសម៉ាលី៖ គឺជាទីក្រុងដែលក្តៅបំផុតនៅលើពិភពលោក និងមានប្រជាជនត្រឹមតែ ៣០០ នាក់ប៉ុណ្ណោះ។ នៅជុំវិញទីក្រុងនោះគឺពោរពេញទៅដោយវាលខ្សាច់ដ៏ក្តៅហែង និងព្យុះខ្សាច់ញឹកញាប់ ដែលធ្វើឱ្យមានធូលីធំៗ និងគ្មានភ្លៀងធ្លាក់នោះទេ។ នៅរដូវក្តៅសីតុណ្ហភាពជាមធ្យមនៅទីនេះគឺប្រហែល ៤៦ អង្សាសេ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងនេះគឺជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់សម្រាប់ការជីកយករ៉ែអំបិល និងការដឹកជញ្ជូន ដូច្នេះមនុស្សមួយចំនួននៅតែជ្រើសរើសរស់នៅទីក្រុង Araouane។https://i2.wp.com/www.rosemarysheel.com/wp-content/uploads/2012/11/mail_araouane_panaorma_camels_wells_smug.jpghttps://www.lifeberrys.com/img/article/abandoned-buildings-4-1646235120-lb.jpg

២.ទីក្រុង Oymyakon ប្រទេសរុស្ស៊ី៖ គឺជាទីក្រុងដែលមានអាកាសធាតុត្រជាក់បំផុតនៅក្នុងពិភពលោក និងមានប្រជាជនរស់នៅប្រហែល ៥០០ នាក់ប៉ុណ្ណោះ។ សីតុណ្ហភាពរដូវរងាជាមធ្យមគឺប្រហែល -៥០ អង្សាសេហើយមានតែពន្លឺនៅពេលថ្ងៃប្រហែល ៣ ម៉ោងប៉ុណ្ណោះ។ នៅទីក្រុង Oymyakon មានវិមានអនុស្សាវរីយ៍មួយត្រូវបានសាងសង់ឡើងដោយកត់ត្រាសីតុណ្ហភាព -៧១.២ អង្សាសេក្នុងឆ្នាំ ១៩២៤។ ទោះបីជាត្រជាក់ក្នុងរដូវរងាក៏ដោយ ក៏រដូវក្តៅនៅទីនេះមានសីតុណ្ហភាពខ្ពស់រហូតដល់ ៣៤ អង្សាសេ ហើយអាហារចម្បងរបស់មនុស្សគឺត្រីដែលចាប់បានពីផ្ទាំងទឹកកក។https://i.insider.com/5a5fa7397101ad759e143a56?width=600&format=jpeg&auto=webphttps://s.w-x.co/util/image/w/5abaeec9-fe19-46c5-ac65-f565b1f8d601.jpg?v=at&w=1280&h=720

៣.ទីក្រុង Arica ប្រទេសឈីលី៖ គឺជាកន្លែងដែលស្ងួតបំផុតក្នុងពិភពលោក ដោយសារនៅទីនេះគ្មានទឹក និងគ្មានព្រៃឈើនោះទេ។ ជារៀងរាល់ឆ្នាំ ទីក្រុងនេះទទួលបានទឹកភ្លៀងត្រឹមតែ ០.៧៦ មីលីម៉ែត្រប៉ុណ្ណោះ ចំណែកវាលខ្សាច់ Atacama មិនមានភ្លៀងធ្លាក់អស់រយៈពេល ៥០០ ឆ្នាំមកហើយ។ ទោះបីជាមានសភាពធ្ងន់ធ្ងរក៏ដោយ ក៏ប្រជាជននៅទីនេះនៅតែមានមនុស្សរស់នៅប្រហែល ២២០,០០០ នាក់ ដែលធ្វើការជាចម្បងនៅក្នុងវិស័យកំពង់ផែ និងដឹកជញ្ជូនផ្លែឈើនៅក្នុងតំបន់ជ្រលងភ្នំ AzapaandLluta ក្បែរនោះ។https://cdn.blueberriesconsulting.com/2022/03/blue03031-e1646312881597.jpeghttps://services.meteored.com/img/article/cual-es-la-ciudad-mas-seca-del-mundo-y-como-se-vive-en-ella-1685978281817_768.jpeg

៤.ទីក្រុង La Oroya ប្រទេសប៉េរូ៖ គឺជាទីក្រុងដែលមានការបំពុលខ្លាំងបំផុតក្នុងពិភពលោក ដោយសារកម្រិតខ្ពស់នៃសារធាតុអាសេនិច សំណ និងស្ពាន់ធ័រឌីអុកស៊ីតដែលមានគ្រោះថ្នាក់ខ្លាំងនៅលើអាកាស ខណៈពេលដែលភ្លៀងអាស៊ីតក៏បានបំផ្លាញរុក្ខជាតិជុំវិញទីក្រុងនេះផងដែរ។ La Oroya គឺជាកន្លែងសម្រាប់រោងចក្រចម្រាញ់ ដែលផលិតលោហធាតុដូចជាមាស ប្រាក់ ប៊ីស្មុត កាដមីញ៉ូម និងផ្សេងៗទៀត ដូច្នេះហើយទីក្រុងនេះមានអ្នកស្រុករស់នៅប្រហែល ២៥,០០០ នាក់។https://scx2.b-cdn.net/gfx/news/2022/the-mining-city-of-la.jpghttps://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcRNYX2jEn8h1bbiRhU7T5gFDTkTBCPQmC0GfaMaYKQC4w&s

៥. កោះ Tristan de Cunha នៅអាត្លង់ទិកខាងត្បូង៖ កោះនេះត្រូវបានគេចាត់ទុកថាជា កន្លែងឯកោបំផុតក្នុងពិភពលោក ដោយសារមានប្រជាជនរស់នៅត្រឹមតែ ២៤៦ នាក់ប៉ុណ្ណោះ។ កោះនេះនៅដាច់ស្រយាល និងដាច់ដោយឡែកពីតំបន់នានា ដោយសារតំបន់តូចរបស់វាមិនគ្រប់គ្រាន់សម្រាប់ការចុះចតយន្តហោះ ហើយផ្លូវជិតបំផុតទៅកាន់ Tristan de Cunha គឺតាមទូកពីអាហ្វ្រិកខាងត្បូងក្នុងការធ្វើដំណើររយៈពេលប្រាំមួយថ្ងៃ ដែលមានប្រវែងសរុប ២,៤៣០ គីឡូម៉ែត្រ។https://www.telegraph.co.uk/content/dam/travel/2023/05/24/TELEMMGLPICT000336700248_16849167925430_trans_NvBQzQNjv4Bqul3cbh_MppG0d2mmKYF7sZyJlaCk9qVjq_Od9p9TOrk.jpeghttps://www.ukotcf.org.uk/wp-content/uploads/2020/05/Tristan_Remotest_Island.jpg

៦.ទីក្រុង La Rinconada ប្រទេសប៉េរូ៖ គឺជាទីក្រុងដែលមានសំរាមច្រើនបំផុតលើលោក ដែលសំរាមនោះគរលើគ្នាមានកម្ពស់រហូតដល់ ៥,១០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ និងមានប្រជាជនរស់នៅចំនួន ៥០,០០០ នាក់។ នៅក្នុងទីក្រុង La Rinconada គឺជាអណ្តូងរ៉ែមាសដ៏ធំមួយទើបមនុស្សនៅតែអាចរស់នៅបាន មនុស្សអាចកាន់កាប់អ្វីៗគ្រប់យ៉ាងដែលពួកគេរកឃើញនៅក្នុងអណ្តូងរ៉ែមាសដែលមិនមានការគ្រប់គ្រងរបស់រដ្ឋាភិបាលទីក្រុងនោះទេ៕https://lh3.googleusercontent.com/-SFLrIezddCs/WRRUC5XdNrI/AAAAAAABSko/HC6kiQh8bVwK0FXOvj42c1NSl5b3x8PeACHM/la-rinconada-76?imgmax=1600https://mybestplace.com/uploads/2019/11/La-Rinconada-Peru-3.jpg