នាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤ មានមនុស្ស៣៧នាក់ បានស្លាប់ និង ៨៨នាក់ បានរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន៦៤ករណីនៅទូទាំងប្រទេស។

បើធៀបនឹងចំនួនករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ កន្លងទៅ បានពិនិត្យឃើញថា រយៈពេល៣ថ្ងៃពីថ្ងៃ១៤ដល់១៦ ខែមេសា ក្នុងឆ្នាំ២០២៤ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងសរុបចំនួន៤៧ករណី គឺកើនឡើងចំនួន២ករណីដែលបណ្តាលឱ្យមនុស្សស្លាប់សរុបចំនួន ២៥នាក់ គឺកើនឡើងចំនួន១នាក់ និងរងរបួសធ្ងន់ស្រាលសរុបចំនួន ៦៦នាក់ ថយចុះចំនួន ២៦នាក់៕