ប្រទេសថៃ៖ គិតត្រឹមថ្ងៃទី១១ ដល់ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២៤ អាជ្ញាធរថៃបានកត់ត្រាគ្រោះថ្នាក់ចរាចរណ៍ចំនួន ៩៣៦លើក ស្លា.ប់ ១១៦នាក់ និងរបួសជិត ១,០០០ នាក់ដោយក្នុងនោះមានទាំងអ្នកទេសចរ និងអ្នកស្រុកក្នុងអំឡុងពេលបីថ្ងៃនៃសង្ក្រាន្ត។ ខណៈប្រទេសកម្ពុជាវិញក្នុងអំឡុងបុណ្យចូលឆ្នាំនេះក៏បានកត់ត្រាករណីគ្រោះថ្នាក់ចរាចរណ៍ ៦០លើក រយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដែលមាននាក់ស្លា.ប់ ៣៩ នាក់ និងរបួសស្រាល ៩៦ នាក់ប៉ុណ្ណោះទូទាំងប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRy2-c3kSQDYs1lB4pWajYBiRpjQK0ov2t1XbSEyZsROJdUHClIbArfjKj4wywX8gWLhD-QAYs9Xk5CoiWOtw04NulB7IVGqbAQsvIf6mGsgW518P4JuDEX1CWrTsS0ANoxcp7pbzD_kU5FU0UiHhlKChAHiEoN9anhqPMIz99PYIfaBXFSrJP0JI0vio/s1024/2842.jpg

មូលហេតុដែលបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍គឺល្មើសល្បឿន និងស្រវឹង ដោយយានជំនិះដែលបង្កគ្រោះថ្នាក់ច្រើនជាងគេគឺម៉ូតូ។ នៅក្នុងប្រទេសថៃករណីគ្រោះថ្នាក់ចរាចរណ៍នៃការល្មើសល្បឿន ៤០,០៥%, ស្រវឹង ២៧,៨១% គ្រោះថ្នាក់កើតឡើងជាចម្បងលើផ្លូវត្រង់ មានចំនួន ៨១,៦៣% ឧបទ្ទវហេតុកើតឡើងលើផ្លូវជាតិ ៣៥,៩៧% និងផ្លូវក្នុងក្រុង ៣០.១%។ ពេលវេលាដែលមានអត្រាគ្រោះថ្នាក់ខ្ពស់បំផុតគឺចាប់ពីម៉ោង ៦:០០ ល្ងាច ដល់ ៧:០០ យប់ ហើយក្រុមអាយុដែលមានចំនួនអ្នករបួស និងស្លាប់ច្រើនជាងគេគឺ ៣០-៣៩ ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTdFL4O-Fjkyqi1zjgTSmEvbeRIvWaEZfa7JNdY1oPkiGX48h56ghBxWyaGovBSHbCP_vHBzH6HjmvpGDugIN0apiH9tt_CzpmR3XPlovUxUgrNffhLqZsV6t4NMJ5At12arN9qv4pwZ2pIDyFN5Cbuux1qupl0iycttyhkLHAMhYS-vsF52zv-HBHReM/s860/2419116.jpg

ទោះជាយ៉ាងណាក៏ដោយ ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសថៃឆ្នាំនេះមានតិចជាងឆ្នាំមុន នេះបើយោងតាមស្ថិតិរបស់អាជ្ញាធរទេសចរណ៍ថៃ (TAT) រដូវកាលបុណ្យសង្ក្រាន្តឆ្នាំ ២០២៣ មានគ្រោះថ្នាក់ចរាចរណ៍ជាង ២,០០០ លើកឯណោះ ក៏ដូចជារបួសជាង ២,០០០ នាក់ និងស្លា.ប់ចំនួន ២៣៦ នាក់ រួមទាំងភ្ញៀវទេសចរ និងប្រជាជនក្នុងស្រុកផងដែរ ហើយទីក្រុងបាងកកគឺជាកន្លែងដែលមានអ្នកស្លាប់និងរបួសច្រើនជាងគេក្នុងប្រទេស។ នៅឆ្នាំ ២០២៤ ប៉ូលីសភូមិន្ទថៃ (RTP) បានកំណត់គោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ចំនួន ៥% ក្នុងអំឡុងពេលប្រាំពីរថ្ងៃដ៏គ្រោះថ្នាក់នៃសង្ក្រាន្តចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ ខែមេសា។https://thesun.my/binrepository/thailand-festival-songkran-new-year-081721_4039059_20240413171459.jpg

គួរបញ្ជាក់ដែរថាពិធីបុណ្យសង្ក្រាន្តឆ្នាំ ២០២៤ មិនទាន់បញ្ចប់នៅឡើយទេ ដោយសារនៅឆ្នាំនេះប្រទេសនេះបានប្រារព្ធពិធីសង្ក្រាន្តរយៈពេល ១០ ថ្ងៃឯណោះគឺចាប់ផ្តើមពីថ្ងៃទី ១១ ដល់ថ្ងៃទី ២១ ខែមេសា ជាទ្រង់ទ្រាយធំនៅទូទាំងប្រទេស។ ខេត្តក្រុងមួយចំនួនបានចាប់ផ្ដើមរៀបចំព្រឹត្តិការណ៍លេងទឹកសម្រាប់អ្នកទេសចរពេញមួយខែមេសាក្នុងថ្ងៃសង្ក្រាន្តក្នុងប្រទេសថៃត្រូវបានគេកំណត់ថាជាព្រឹត្តិការណ៍សំខាន់មួយក្នុងចំណោមព្រឹត្តិការណ៍ពិភពលោកទាំង ១០។ គួររំលឹកដែរថាពិធីបុណ្យឆ្នាំ ២០២៣ ប្រទេសថៃបានទាក់ទាញភ្ញៀវអន្តរជាតិជាង ៣០០,០០០ នាក់ និងរកចំណូលបានជាង ១៨ ពាន់លានបាត (ជិត ៥៣៧ លានដុល្លារអាមេរិក) នេះបើយោងតាមអាជ្ញាធរទេសចរណ៍ថៃ (TAT) ៕