ស្របពេលដែលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ កាន់តែខិតជិតមកដល់ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ទៅកម្សាន្តនៅខេត្តពោធិ៍សាត់ គួរណាស់តែទៅគយគន់សម្រស់ ដ៏ស្រស់ស្អាតនៅតំបន់ទេសចរណ៍ទាំង៣កន្លែងនេះ។
១.ភ្នំ១៥០០ ផ្លូវអន្ទង់អាំង
កាលពីមុនបើចង់ឡើងលើភ្នំ ១៥០០ យើងត្រូវចំណាយពេលច្រើនថ្ងៃ ប៉ុន្តែឥលូវនេះបើចង់ឡើងទៅលើភ្នំ គឺជារឿងងាយស្រួលខ្លាំងណាស់ ព្រោះគេបានធ្វើផ្លូវលេខ ៥៥ ដែលហៅថា“ផ្លូវអន្ទង់អាំង” បានយ៉ាងស្អាត និងជាផ្លូវសរសៃឈាមសេដ្ឋកិច្ចថ្មីមួយដ៏សំខាន់តភ្ជាប់ពីទីរួមខេត្តពោធិ៍សាត់ កាត់តាមស្រុកវាលវែងរហូតដល់ថ្មដាព្រំដែនកម្ពុជា-ថៃ។

២.កោះសំពៅមាស
កោះសំពៅមាស ជាទីដ៏សែនមនោរម្យសម្រាប់ប្រជាជនក្នុងស្រុកទៅលេងលំហែកាយ និងអារម្មណ៍ ក៏ដូចជាភ្ញៀវទេសចរពីនាយពីអាយផងដែរ។ ជាពិសេសនៅពេលយប់ប្រលប់កោះសំពៅមាសមានពន្លឺចាំងចែងស្អាតហាក់ដូចជាត្បូងមានពន្លឺ មិនចាញ់ពន្លឺភ្លើងទីក្រុងនាពេលរាត្រីឡើយ។

៣.អូរសោម
អូរសោម គឺជាជង្រុកនៃសម្បត្តិធម្មជាតិមួយដែលស័ក្តិសមនឹងអ្នកចូលចិត្តដើរផ្សងព្រេងខ្លាំងណាស់។ ទៅទីនោះលោកអ្នកអាចងូតទឹកធ្លាក់ដ៏ត្រជាក់ស្រេបលេង ជិះទូក ឬកាយ៉ាក់តាមបឹងដ៏ធំអូរសោម និងមើលថ្ងៃអស្ដង្គត ដើរព្រៃ ឡើងលើភ្នំ បោះតង់ និងគយគន់មើលទស្សនីយ៍ភាពនៃរុក្ខជាតិ និងភាវៈមានជីវិតដែលមាននៅតំបន់នោះ ជាពិសេសនៅទីនោះគេមានកន្លែងអភិរក្សសត្វក្រពើ។












