Home ព័ត៌មានអន្តរជាតិ ពិភពលោកព្រមានអំពី«ព្យុះព្រះអាទិត្យ» ជាដើមហេតុនៃការឡើងកម្តៅផែនដីខ្លាំងបំផុតក្នុងប្រវត្តិសាស្រ្តមនុស្សនិងការដាច់ចរន្តអគ្គីសនី

ពិភពលោកព្រមានអំពី«ព្យុះព្រះអាទិត្យ» ជាដើមហេតុនៃការឡើងកម្តៅផែនដីខ្លាំងបំផុតក្នុងប្រវត្តិសាស្រ្តមនុស្សនិងការដាច់ចរន្តអគ្គីសនី

8086
0

ថ្មីៗនេះ ផ្កាយរណបរបស់ NOAA ក្រោមកិច្ចសហការជាមួយដៃគូអន្តរជាតិផ្សេងទៀត បានកំណត់អត្តសញ្ញាណនិងសង្កេតឃើញថា អណ្តាតភ្លើងជាច្រើនបានផ្ទុះចេញពីព្រះអាទិត្យជាបណ្តើរៗ រួមទាំងអណ្តាតភ្លើងព្រះអាទិត្យកម្រិត X ដ៏មានឥទ្ធិពល ដែលជាហេតុបណ្តាលឲ្យមានការកើនឡើងនៃកម្តៅកាន់តែធ្ងន់ធ្ងរមកលើផែនដី និងមានការផ្តាច់ចរន្តអគ្គីសនីជាបន្តបន្ទាប់។https://www.hindustantimes.com/ht-img/img/2024/04/03/550x309/pic_1688723018857_1712136990440.png

ការព្រមានពីមជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុអវកាស NOAA កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២៤នេះ ក៏បានលើកឡើងថា វាគឺជាព្យុះព្រះអាទិត្យកម្រិត G4 យ៉ាងធ្ងន់ធ្ងរ និងមានឥទ្ធិពលបំផុតចាប់តាំងពីឆ្នាំ ២០១៧មក។ NOAA ចាត់ថ្នាក់ថាព្យុះព្រះអាទិត្យគឺមានកម្រិតចាប់ពី G1 ដល់ G5 ។ ខណៈដែលព្យុះ G5 គឺជាកម្រិតដែលខ្លាំងក្លាបំផុត អាចបណ្តាលឱ្យដាច់ចរន្តវិទ្យុប្រេកង់ខ្ពស់ពេញផ្ទៃផែនដី។ ស្របពេលដែលបច្ចុប្បន្ននេះ នៅត្រឹមកម្រិត G4 ទើបបណ្តាលឲ្យតំបន់ខ្លះ ផ្តាច់ចរន្តជាហូរហែរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6baaBwJUSFUhSo0GtAG8RNmx6v1jmRYD7Gz3cq2rGkELzYz1lxibuKFDwh29IDhFMdj1vMlQgUiC93NDgFtE2-6MwYvyJv7foNLVipnxVR06HHJBnS5Mjs0lW-tuw1cUKHzn21LS2-51VWk6xSQPW0qd347NzSlj6jSl4iinaFUMqPN_pMt0PNSXULdA/s1920/2024_03_28_NOAA_Satellites_Detect_Solar_Storm.png

Geomagnetic Storm ឬ Solar Storm ឬព្យុះព្រះអាទិត្យ ដែលនឹងផ្តល់នូវការរំខានដល់ដែនម៉ាញេទិចរបស់ផែនដី ហើយវាគឺមានឥទ្ធិពលប៉ះពាល់ដល់បណ្តាញថាមពលទូទាំងសកលលោក ជាពិសេសគឺ សញ្ញាវិទ្យុ ប្រព័ន្ធទំនាក់ទំនងដូចជា អ៊ីនធើណែត និងការផ្តាច់ចរន្តអគ្គីសនីជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH8bUJixA7IkD_MzehHHTXtbgPPJPcUN9GnrXvNZ4F6ctXtwP_59wTOjMBzzmmrAstPsPIkZc4SyuX_LZtIA31A0qUn8PW4chXt62262fs-kr-9hCwK4Te3_UaSqrG_s1hfDptvXLVVuiXtP-RxyuhRpwXNtwgGuvKwa1al08GLIzwNvsVIrVsNbseMsI/s599/download.jpg

ព្យុះព្រះអាទិត្យ ក៏អាចប៉ះពាល់ដល់ប្រតិបត្តិការផ្កាយរណប និងសមត្ថភាពរុករក GPS កម្រិតខ្ពស់ផងដែរ។ លើសពីនេះទៀត អវកាសយានិកនៅលើលំហអាកាសត្រូវតែមានការប្រុងប្រយ័ត្នបន្ថែមក្នុងអំឡុងពេលបេសកម្ម ជាពិសេសប្រសិនបើពួកគេកំពុងដើរលំហអាកាស ពីព្រោះថានៅលើលំហអាកាស ជាតិវិទ្យុសកម្មនឹងប៉ះពាល់កាន់តែខ្លាំង ដែលអាចបណ្តាលឱ្យមានការពុលដោយវិទ្យុសកម្ម ឬ ការបង្កគ្រោះថ្នាក់ដល់សុខភាពផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGxGxvhgllVqkJveVOZxVBWbxtazV7J5dAORYzCT7xqUvOfIM82JgIBZ-MJT-Cd4FSdQ7peDqaCW7q5MviwSohg29MzTZ0BT2OAf4uWvWMjyPBwaTPMYvYYVZI55Q9Nk3upJx2FY0bKmrznK1rxrkEAZf-2yE3-YUCYm6Vj_vnC7aNNj4BHMa0HYzE-qo/s1280/heat-extreme.jpg

ទីភ្នាក់ងារឧតុនិយម អាកាសធាតុនិងភូគព្ភសាស្ត្រ (BMKG) បានលើកឡើងថា ការសិក្សាអំពីបាតុភូតព្យុះព្រះអាទិត្យនេះ ជាពិសេសការមើលឃើញអណ្តាតភ្លើងព្រះអាទិត្យដែលនឹងលេចចេញយ៉ាងច្បាស់ នៅអំឡុងពេលសូរ្យគ្រាសថ្ងៃទី៨ ខែមេសានេះផងដែរ។ បាតុភូតនៃការផ្ទុះអណ្តាតព្រះអាទិត្យដ៏ធំអាចត្រូវបានគេសង្កេតឃើញតែនៅចំណុចមួយចំនួននៅលើផែនដី ខណៈដែលការសង្កេតដ៏ល្អបំផុតនឹងកើតឡើងនៅក្នុងតំបន់អាមេរិកខាងជើង ដូចជាសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដាប៉ុណ្ណោះ៕