ប្រិយមិត្តមួយចំនួនអាចនឹងស្គាល់ ហ្វាហ្វា ជាតារាស្រីមួយរូបដែលនិយមលេងខ្លួនស៊ិចស៊ី តាមរយៈការបង្ហោះរូបភាពនានានៅលើបណ្តាញសង្គម រួមទាំងការសម្តែងឈុតរោលរាលជាដើម។ ទោះបីជាមានរសនិយមជាតារាស្រីស៊ិចស៊ីមែនពិត ហ្វាហ្វា ថានាងមិនដែលភ្លេចប្រពៃណីវប្បធម៌ខ្មែរនោះទេ ជាក់ស្តែងរាល់ពេលមានកម្មវិធីជាតិផ្សេងៗនាងតែងលេចមុខញឹកញាប់ហើយនេះជាការស្រលាញ់មួយរបស់នាងដោយមិនចង់បានផលតបស្នងមកវិញឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVurCezAr5yeL2OsAsZ8qlEB0ZG_jLj4f7hxRZcJuFzzkKC1_dBOsq2-tYSF4kzFvaEjk50PICKX-nvvc1jov29u5P9uXl6u6PziQ4u6Jd5ykadLmfQl8w17qPOl_0tllJa72LZry_jz35o6GG9nkqF5sCujNmh-b-csymY1Khyphenhypheni8Ow-JZ_Wp8HWRJ5JU/s2048/image_2024-03-26_09-35-13.png

គេចាំបានថាកាលពីចុងឆ្នាំ២០២២ តារាស្រី ហ្វាហ្វា បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនបន្ទាប់ពីសម្តែងក្នុងរឿង «ស្នេហា ល្ងង់+ល្ងង់» របស់ ផលិតកម្ម សាស្ត្រាហ្វៀម ដែលសម្តែងជាតួអង្គ ស្កាយ។ ទន្ទឹមនឹងហ៊ានសម្តែងឈុតស្នេហារោលរាលនេះដែរងាកទៅលើរូបថតនៅលើបណ្តាញសង្គមរបស់តារាស្រីរូបនេះតែងតែនិយមលេងខ្លួនស៊ិចស៊ីទោះបីជាត្រូវរងនូវមតិអវិជ្ជមានខ្លះក្តី។ ជារឿយៗរូបនាងក៏បង្ហាញពីចេតនារបស់ខ្លួនដែរថាតម្លៃរបស់មនុស្សមិនស្ថិតទៅលើការស្លៀកពាក់ស៊ិចស៊ីនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXxuKLEqtRElGpuiOXDgzXdVNv5pvRmVC82X6Deugn0rhKhb4igQfaL7Du_6gJMFGM4U2ELoa8u00UEYqapkoBtxlrlh_kSx4wWSpNQXSywKiD54gwweXQBO3URsy-LPhHuMbvpNvU3TT5vSoaf1MjbCICwq1bYDEpu8bfNPbNlpkpRBndHtT8NPKzlYk/s2048/image_2024-03-26_09-35-14.png

នាពេលថ្មីៗនេះផងដែរនៅក្នុងកម្មវិធី «តាម Trend» ស្រីស្រស់ ហ្វាហ្វា បាននិយាយរឿងរ៉ាវជាច្រើនរបស់ខ្លួនជាមនុស្សស្រីម្នាក់ដែលចង់ជ្រោមជ្រែងគ្រួសារឱ្យងើបផុតពីភាពក្រីក្រដោយសារតែគ្រួសាររបស់នាងមានជីវភាពលំបាកខ្លាំងចង់ឱ្យអ្នកមានគុណរស់នៅក្នុងស្ថានភាពសមរម្យមួយ។ ជាមួយគ្នានេះ ហ្វាហ្វា ក៏បានលើកឡើងពីបញ្ហានៃការស្លៀកពាក់ស៊ិចស៊ីរបស់ខ្លួនដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbSgC25DsfHCKK7PLpgI7YzBMQf09Z2QuSmSREFtnKdVvUQd4rQ34Wb4RSPmS_64ZtRdAKQKXE_6cYwhs_JloN1EIO16E3jo362ueDQq8fJ1z1pHlMBrmQCq8gr39OavSevcr3vZY00H6DPp3OV4odrXr9A6RKEZBuIx4YgA5x4x7ljQwp8sMe8rE1zbo/s2048/image_2024-03-26_09-35-15.png

ស្រីស្អាតរាងស្រឡូនរូបនេះបាននិយាយថា ការស្លៀកពាក់ស៊ិចស៊ីរបស់ខ្លួនរងនូវមតិអវិជ្ជមានគឺមានភាគតិចប៉ុណ្ណោះដែលមិនអាចទទួលយកបាន ហើយនាងក៏មិនអាចបង្ខំអ្នកទាំងនោះឱ្យបញ្ចេញមតិល្អឡើយ។ ហ្វាហ្វា ថាការទទួលបានមតិមិនល្អសួរថានាងបារម្ភឬអត់គឺបារម្ភហើយប៉ុន្តែនាងដឹងថានាងកំពុងធ្វើអ្វី។នាងទទួលប្រម៉ូតផលិតផលដូច្នេះតម្រូវឱ្យនាងស្លៀកពាក់ស៊ិចស៊ីដូច្នេះនាងមិនអាចស្លៀកពាក់តាមអារម្មណ៍តាមអំពើចិត្តបាននោះទេព្រោះមុននឹងថតសុទ្ធតែឆ្លងជាម្ចាស់ផលិតផល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVO8saHNXxRxbExHNCLtUOaXuceDhn2bqpTbDN3PnTyPDxEua7D3S3qoGMpCW2xHnwc1kyMX11g5Y-1kJvdix7IkvR9WM44rAfN-xtnHJG8P8XM1Ex8xf5tKBCRBNq18U9o_gWXxfLMI0RvPIdxqGhpaX1NtIopLdNVypdJR9owURe2x0swg2UI1HG2YY/s2048/image_2024-03-26_09-35-17.png

ហ្វាហ្វា ថានាងមិនអាចបង្ខំឱ្យទទួលយកនាងនោះទេ ប៉ុន្តែនាងមិនធ្វើអ្វីដែលលើសខ្លាំងនោះទេនឹងព្យាយាមកាន់តែលើកកាន់តែបង្ហាញថែរក្សាវប្បធម៌ប្រពៃណីរបស់ខ្មែរនឹងកាន់តែចង់ផ្សព្វផ្សាយវប្បធម៌ខ្មែរកាន់តែខ្លាំង។ ស្រីស្អាតស៊ិចស៊ីរូបនេះបានលើកឡើងទៀតថា កម្មវិធីក្រសួងភាគច្រើនគឺមានវត្តមាននាង ហើយនាងមិនដែលចង់បានអ្វីពីក្រសួងនោះទេទោះបីជាហត់យ៉ាងណាក៏ដោយ ព្រោះវាជាក្តីស្រលាញ់ការពេញចិត្តរបស់នាងក្នុងនាមជាកូនខ្មែរ ជាសិល្បការិនីជំនាន់ក្រោយ។

ហ្វាហ្វា ថានាងនឹងព្យាយាមសិក្សាឈ្វេងយល់ពីវប្បធម៌ ប្រពៃណី ដើម្បីផ្សព្វផ្សាយការពារពីប្រទេសជិតខាងមិនដែលភ្លេចពីវប្បធម៌របស់ខ្លួននោះទេហើយនាងពិតជាសូមទោសទស្សនិកជនដែលមិនអាចបំពេញតម្រូវចិត្តសុភាពបាននោះទេ៕