Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុនរថយន្តអគ្គិសនីវៀតណាមប្រកាសប្រមូលរថយន្តមកវិញ

ក្រុមហ៊ុនរថយន្តអគ្គិសនីវៀតណាមប្រកាសប្រមូលរថយន្តមកវិញ

72
0

ប្រទេសវៀតណាម ៖ VinFast ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម បានប្រកាសប្រមូលរថយន្តអគ្គិសនីជិត៦.០០០គ្រឿងមកវិញ ក្រោយពីត្រួតពិនិត្យឃើញថា រថយន្តទាំងនេះខុសប្រក្រតីនៅត្រង់ប្រព័ន្ធភ្លើងបត់ ដែលជាសញ្ញាដាស់តឿនទៅកាន់អ្នកធ្វើដំណើរផ្សេងទៀតឱ្យដឹងថា តើរថយន្តចង់បត់ឆ្វេង ឬបត់ស្តាំ ដើម្បីការពារគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ។

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដំបូងគេនៅក្នុងប្រទេសវៀតណាមសង្ឃឹមថា នឹងអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនរថយន្តអគ្គិសនីដ៏ល្បីល្បាញ គឺ Tesla ហើយក្រុមហ៊ុននេះក៏បានព្យាយាមវាយលុកទីផ្សារពិភពលោកផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibs4qk-H4umCTlUUXiUw0D-tj7qBW8tjr8Kw2dY3Sd5p5jv-4egx1Wwbfw1VMLJ9AfQI71HLPIL4KjlIRzrqNPDNvNNkMJ5kGjfrF2kr8p3TNdbodDiJWTnvdyi-knBNWP7RMEzhySygr1SuQ29ewNgP3vfAJGjQksW24zSpxZUiER2XzqZpxAwsTNibI/s1128/img-vf5-banner-01.jpg

ក្រុមហ៊ុន VinFast បានព្យាយាមយ៉ាងខ្លាំងដើម្បីធ្វើឱ្យអតិថិជនបរទេសជឿជាក់ថា រថយន្តអគ្គិសនីរបស់ខ្លួនអាចទុកចិត្តបាន និងមានគុណភាពខ្ពស់ ។ ប៉ុន្តែកាលពីដើមឆ្នាំ២០២៤ ស្រាប់តែមានព័ត៌មានថា ក្រុមហ៊ុននេះខាតដើមទុនអស់២.០០០លានដុល្លារអាមេរិក កាលពីឆ្នាំ២០២៣ ក្រោយពីការលក់រថយន្តពុំបានសម្រេចតាមគោលដៅរំពឹងទុក ។

ក្រុមហ៊ុន VinFast បានប្រកាសប្រមូលរថយន្តម៉ាក VF5 Plus ចំនួន៥.៩១២គ្រឿង ដើម្បីកែលម្អនៅត្រង់កន្លែងមិនប្រក្រតី ។ នេះបើយោងតាមទិន្នន័យរបស់ភ្នាក់ងារចុះបញ្ជីយានយន្ត ដែលស្ថិតនៅក្រោមក្រសួងគមនាគមន៍វៀតណាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3776gL_LAMYChlwpMHOYvYkBi39-_YMQnqy0jB-79ei0p3SpqSf0tKAzf7hEm31E9Ogk_p8vIQRiP9B1GWmQyE5o5FBJgV1x82UdaSUvpkewIgJt7IXnr5CTBirStMGR0kXClnwnGcachPu-brfUSsGGWDyOfLGmu295OOtnj2dB1Q9mqNaYJvMNiiJI/s1621/VF5-3.jpg

ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ និងផ្សាយតាមអនឡាញនៅថ្ងៃទី១៩ ខែមីនា គឺភ្នាក់ងារចុះបញ្ជីយានយន្តបញ្ជាក់ថា នឹងប្រមូលរថយន្តណាដែលផលិតចាប់ពីខែមីនា ដល់ខែធ្នូ ឆ្នាំ២០២៣ ។ ការប្រកាសប្រមូលរថយន្តមកវិញនេះ ក្រោយពីគេរកឃើញភាពខុសប្រក្រតីក្នុងរថយន្តដែលលក់ឱ្យអតិថិជនតែ១គ្រឿងប៉ុណ្ណោះ និងគ្មានការរាយការណ៍ពីហេតុការណ៍គ្រោះថ្នាក់ទេ ។

បើតាមការត្រួតពិនិត្យបង្ហាញថា រថយន្តមានបញ្ហាភ្លើងមុខ និងភ្លើងសម្រាប់បត់ឆ្វេង-ស្តាំ នៅពេលប្រើប្រាស់ភ្លើងដោយស្វ័យប្រវត្តិ ។ ហេតុនេះ វាអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកបើកបរ និងយានជំនិះផ្សេងទៀតនៅតាមផ្លូវ ។ នេះបើតាមការបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmO6z3lCaPP9TdWcSKsSKXfE70V09eWv_yRNOmpZwtRmj9H2VX_cejNUkZoqvmNZtMIn3tNsV6KlUuYKFpa18Wxm_V-HREnhohGRQ4VEGIPFJrH5B2BoZx00yFuVgnH7_StNREZG8A3qf5tax74Hqa_vCOTIP1KJdafq19ORu8dE5CPt5bGoJbVhE2QPc/s1920/vinfast_vf5_1_20221202182442.jpeg

ការប្រកាសប្រមូលរថយន្តអគ្គិសនីមកវិញនឹងប៉ះពាល់តែរថយន្តដែលផលិត និងលក់នៅក្នុងប្រទេសវៀតណាម កាលពីខែកុម្ភៈ ប៉ុណ្ណោះ ។ ប៉ុន្តែក្រុមហ៊ុនរង់ចាំការអនុម័តពីរដ្ឋាភិបាលជាមុនសិន ។

វាជាកំហុសឆ្គងលើកចុងក្រោយបង្អស់របស់ក្រុមហ៊ុន VinFast ដែលធ្វើឱ្យគេចាប់អារម្មណ៍ពេញពិភពលោក កាលពីខែសីហា ឆ្នាំ២០២៣ ដោយសារប្រាក់ចំណូលរបស់ក្រុមហ៊ុនបានកើនឡើង និងធ្លាក់ចុះយ៉ាងឆាប់រហ័ស បន្ទាប់ពីការចុះឈ្មោះក្នុងទីផ្សារនៅទីក្រុងញូវយ៉ក ។ ក្រុមហ៊ុននេះមិនអាចលក់រថយន្តអគ្គិសនីតាមគោលដៅ ចំនួន៥ម៉ឺនគ្រឿង នៅឆ្នាំ២០២៣ ទេ ហើយក្រុមហ៊ុនលក់រថយន្តបានត្រឹមតែ៣ម៉ឺន៥ពាន់គ្រឿងប៉ុណ្ណោះ ៕