តារាសម្តែងដ៏មានប្រជាប្រិយភាពមួយរូបរបស់ប្រទេសកូរ៉េខាងត្បូង Han So Hee ត្រូវបានក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មបញ្ចប់កិច្ចសន្យាជាបន្តបន្ទាប់ដែលមានដូចជា ក្រុមហ៊ុនផលិតស្រា ធនាគារ ការផ្សាយរថយន្តមួយទឹកជាដើម។ ការបញ្ចប់កិច្ចសន្យាទៅលើតារាស្រីរូបនេះចំពេលមានរឿងអាស្រូវស្នេហាប៉ុន្មានថ្ងៃមកនេះផ្ទុះកក្រើកពេញបណ្តាញអ៊ិនធឺណិត។https://cdn.i-scmp.com/sites/default/files/styles/768x768/public/d8/images/methode/2020/05/12/27bc124c-90e1-11ea-a674-527cfdef49ee_image_hires_160918.jpg?itok=MH22bfLT&v=1589270964

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន AllKpop នៅថ្ងៃទី២០ ខែមីនា នេះក្រុមហ៊ុន Lotte Chilsungបានបញ្ចប់កិច្ចសន្យារបស់ Han So Hee សម្រាប់យីហោស្រា «Chum Churum» បន្ទាប់ពីមានរយៈពេល១ឆ្នាំកាលពីដើមខែមីនា។ អ្នកតំណាងម៉ាកយីហោផលិតស្រានេះបាននិយាយថា «បន្ទាប់ពីការផុតកំណត់នៃកិច្ចសន្យារបស់នាង មិនមានការបន្តនោះទេ ហើយ ការជំនួសតួនាទីរបស់នាងមិនទាន់ត្រូវបានកំណត់នៅឡើយនៅពេលនេះ»។

ជុំវិញរឿងនេះ Han So Hee មិនមានការនិយាយបកស្រាយក្នុងការផុតកំណត់នៃកិច្ចសន្យារបស់នាងឡើយ ខណៈអ្នកសង្កេតការណ៍ក្នុងឧស្សាហកម្មមានការចាប់អារម្មណ៍ចំពោះចំណាត់ការយ៉ាងលឿនរបស់ Lotte Chilsung មុនការរំពឹងទុក។ នេះជាលើកដំបូងហើយក្នុងរយៈពេលប្រាំបីឆ្នាំដែល «Chum Churum» បានផ្លាស់ប្តូរតារាម៉ូដែលផ្សាយពាណិជ្ជកម្មរបស់ខ្លួនត្រឹមរយៈពេលមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg-2Zsa0-npMX3N49GJ5Lrwp7lJm1V3OsCnhsvPrJzvv3iOIW1Wn09EgbdTkl5v1wPAX5HhLH2V19XBKSKRdl9AzqHu8aC8-wyi2B0L3CaioiKDl3D3rA5dgk6XuBGiGatclsyWPLFY20tTvBDnRMUHjdGoHh8nFXqW5ZX4u1mGzyEty7TP6mGyoQm7jo/s320/image_2024-03-16_10-28-09%20(3).png

ដូចគ្នានេះដែរ ធនាគារ NH Bank បានសម្រេចចិត្តមិនបន្តកិច្ចសន្យាជាមួយ Han So Hee ទេ ដោយគ្រោងនឹងស្វែងរកម៉ូដែលថ្មី និងចាប់ផ្តើមសកម្មភាពផ្សព្វផ្សាយនាពេលខាងមុខនេះ។ Han So Hee បានជាប់ពាក់ព័ន្ធជាមួយធនាគារ NH Bank ជាតារាម៉ូដែលតាំងពីឆ្នាំ២០២១ ដោយបានបញ្ចប់តំណែងរបស់នាងកាលពីដើមខែនេះ។
បន្ថែមពីលើនេះ ផ្នែកមតិយោបល់សម្រាប់វីដេអូផ្សាយពាណិជ្ជកម្មរបស់នាងនៅលើ platform ជួញដូររថយន្តមួយតឹក Hey Dealer ក៏ត្រូវបានបិទចំពេលមានការរិះគន់ដែលកើតចេញពីភាពចម្រូងចម្រាសប៉ុន្មានថ្ងៃមុននេះដូចគ្នា។ https://img.koreaboo.com/tr:n-lg/2024/03/ryu-jun-yeol-korea-herald.jpg

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមីនា Han So Hee និង Ryu Jun Yeol បានទទួលស្គាល់ទំនាក់ទំនងជាសាធារណៈរបស់ពួកគេបន្ទាប់ពីមានការឌឺដងគ្នារវាង Han So Hee និង Lee Hyeri អតីតសង្សាររបស់មិត្តប្រុសរបស់ខ្លួន។ រឿងនេះបង្កឱ្យមានចម្រូងចម្រាសយ៉ាងខ្លាំងខណៈ Han So Hee និង Lee Hyeri សុទ្ធតែចេញមកសូមទោសរៀងៗខ្លួនជុំវិញការបង្ហោះរបស់ពួកនាង៕