លោក ដួង សុខគា សិល្បករបុរាណដ៏មានទេពកោសល្យមួយរូបបានប្រកាសឈប់ច្រៀងចម្រៀងអាយ៉ៃតទៀតសូម្បីថតឱ្យវិទ្យុជាតិក៏លោកមិនច្រៀងទៀតដែរដោយលោកនៅបង្ហើយការងារ៤ -៥រោងទៀតប៉ុណ្ណោះ។ មុនការប្រកាសឈប់ច្រៀងអាយ៉ៃនេះលោក ដួង សុខគា បានបង្ហាញអារម្មណ៍ដោយការឆ្អែតចិត្ត និងអន់ចិត្តមិនសូវទទួលបានការលើកទឹកចិត្តមានតែការបំបាក់ទឹកចិត្តបន្ទាប់ពីមានមតិរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមដាក់មួយម៉ាត់ៗឆ្អែតចិត្ត។ ការប្រកាសឈប់ចម្រៀងបុរាណមួយនេះបានធ្វើឱ្យអ្នកគាំទ្របង្ហាញការសោកស្តាយយ៉ាងខ្លាំង ខណៈសិល្បៈបុរាណខ្មែរមួយនេះប្រឈមនឹងការបាត់បង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCmDeiQqxYt2aZJjIOzCCiF4cYxaNWuHj4il_byhb1vtjz6JTYwj9Ei1IsUq7Nqu6Z7h6lT85Gj2ly1fqO5ryopSKTI16Srw24UAlCIcGsqwN2KeTN9_L12VN389Ym6uXYNS_zTWjciOrptxYztAsnOyquoWSmvrs7OJVUDpEsBebdF-5e0SFdy_xV8gw/s1280/image_2024-03-21_11-24-29.png

នៅលើបណ្តាញសង្គមលោក ដួង សុខគា នាថ្ងៃទី២០ ខែមីនា បានប្រកាសជាសាធារណៈថាលោកនឹងឈប់ច្រៀងចម្រៀងអាយ៉ៃតទៅទៀត សូម្បីតែការថតសម្រាប់វិទ្យុជាតិក៏លោកមិនបន្តដូចគ្នា។ មុននឹងឈប់ លោក បានបង្ហាញថា «អាយ៉ៃនៅលើឆាកគឺត្រូវការចាប់ចុងចួនភ្លាមៗ តាមបទ តាមប្រធានបទ ឆ្លើយឆ្លងគ្នាទៅវិញទៅមកបែបនេះតែអាយ៉ៃវិទ្យុ គេអាចកាន់ប៉ារ៉ូលច្រៀងបាន យោងទៅលើខ្លឹមសារ និងខ្លាចដៃគូរកជួនមិនឃើញផង ក៏ខ្លាចល្អៀងខ្លឹមសារដែរ។ អាយ៉ៃថតដាក់វិទ្យុគេយកតែសំឡេងទេ ហេតុនេះគេមិនសូវបានប្រុងឡើយដូចនេះបើថតបង្ហោះនៅពេលនោះគឺអាក្រក់មើលមែនហើយ សង្ឃឹមថាបងប្អូន អ្នកខមមិន ដែលមិនយល់ពីអាយ៉ៃ និងមិនក្រែងចិត្តមេត្តាជ្រាបផងចុះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5zBQ-wjgSrGZP_qsQq2iAdP9LbkTdzFVoZaTZJ6i2Xec2lUom1PbdXKP2FL2bL25crAOo7AIVm-x5LgvZSvtC3VbxGRHyE9npN7pMGmZFEVtPGxxIF8aAqTulDmh5zMOd0UJo7a0VMyhThc-ln4kvTwNaCtfyPTC3O1lI4cMVtJOvd1GeNSp68AYeN0U/s1280/image_2024-03-21_11-24-30%20(2).png

លោក ដួង សុខគា បានលើកឡើងទៀតថា លោកនៅតែនិយាយដដែលថា លោកមិនខឹងអ្វីទេ តែក៏អន់ចិត្ត! អាយ៉ៃនេះលោកខំផ្សាយផង ច្រៀងផង បង្ហាញក្មេងៗផង។ តែថ្ងៃនេះលោកមើលក្នុងខមមិនដែលមេបង្ហោះ ហើយគឺធ្លាក់ថ្លើមក្តុកមិនមាន ឱ សីលធម៌ សុជីវធម៌។ លោកនឹងឈប់ច្រៀងអាយ៉ៃទៀតហើយ អាយ៉ៃលើឆាកទទួលបានបួនប្រាំរោងលោកនឹងទៅច្រៀងបង្ហើយ តែក្រៅពីនោះលោកមិនច្រៀងទៀតឡើយ សូម្បីតែថតឱ្យវិទ្យុជាតិក៏លោកមិនច្រៀងទៀតដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvAD_4eMOTDYBLCL3Zj4nH9GXGs74RG1hVaMb0FDRLmcDUDELBAo9RRmY8A8OQ4y0UryFIwrM5WZrVjiR8F5n5h20hxbywWY7Do0GxBWKiBKXYe9vLtZ98bBXZ55UAr0-9-FyRQfZ4oQz2ZEqr4JaOCS-BG-SSzMY30l6JaFNto62QoI37ntEPh_TZnZM/s1280/image_2024-03-21_11-24-31%20(3).png

មុនការប្រកាសនេះលោក ដួង សុខគា បានបង្ហាញអារម្មណ៍ដោយការឆ្អែតចិត្តជាខ្លាំងពេលបានមើលការខម្មិនក្នុងគណនីមេរបស់លោក។ លោកថាអ្នកខ្លះមិនទាំងស្គាល់បែបបទអាយ៉ៃផង ក៏ប្រឹងទើសជាន់ពន្លិចទៅហើយ។ ពេលខ្លះវាអាចធ្វើឱ្យអ្នកខំប្រឹងបន្តទាំងត្រដាបត្រដួស ឆ្អែតដោយកន្លែងដែរ។ លោក ថាលោកមិនដែលនឹកថាចង់ច្រៀងម្តងឡើយ គ្រាន់តែលោកខ្លាចបាត់ ក៏មិនដែលថាខ្លួនឯងពូកែដែរ។ បណ្តាញសង្គមដែលមានសេរីភាពពេញទំហឹងហើយខ្វះសុជីវធម៌និងការក្រែងរអែងចិត្តលោកសុំខ្លាចហើយការលើកទឹកចិត្តមិនសូវមានមានតែការបំបាក់ទឹកចិត្តដាក់មួយម៉ាត់ៗ ឆ្អែត។

លោក ដួង សុខគា បញ្ជាក់ទៀតដែរថា លោកទទួលយកការកែលម្អ តែក៏បាក់ទឹកចិត្តនឹងពាក្យទ្រគោះខ្លះដែរ។ អាយ៉ៃថតសម្រាប់វិទ្យុ ថតយកតែសំឡេងទេ លោកក៏មិនបានប្រុងដែរ។ ច្រៀងខុសត្រូវយ៉ាងណា កាយវិការមិនប្រុងម្តេចលោកមិនមែនជាចោរទេ ហេតុអ្វីត្រូវទ្រាំនឹងសម្តីបែបៗនោះ?៕