Home ព័ត៌មានអន្តរជាតិ ភ្ញៀវទេសចរចាប់អារម្មណ៍នឹងអណ្តើកយក្ស «ចូណាថាន» មានអាយុជិត២០០ឆ្នាំ

ភ្ញៀវទេសចរចាប់អារម្មណ៍នឹងអណ្តើកយក្ស «ចូណាថាន» មានអាយុជិត២០០ឆ្នាំ

82
0

ប្រទេសអង់គ្លេស ៖ ភ្ញៀវទេសចរបរទេសជាច្រើននាក់បាននាំគ្នាទៅមើលអណ្តើកយក្ស ចូណាថាន (Jonathan) មានអាយុរហូតដល់១៩២ឆ្នាំ ដែលរស់នៅលើកោះ Saint Helena ប្រទេសអង់គ្លេស ។ អណ្តើកយក្ស ចូណាថាន បានជាប់តំណែងក្នុងហ្គីណេស ចំនួន២ គឺ ៖ ជាសត្វរស់នៅលើដីមានអាយុច្រើនបំផុតលើពិភពលោក និងជាអណ្តើកអាយុច្រើនបំផុតលើពិភពលោក ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេស នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ។

នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ គេហទំព័រ NBC News រាយការណ៍ថា ភ្ញៀវទេសចរបរទេសជាច្រើននាក់ដែលធ្វើដំណើរមកពីប្រទេសផ្សេងៗបាននាំគ្នាទៅមើល និងថតរូបជាមួយសត្វអណ្តើកចូណាថាន ដែលជាអណ្តើកយក្ស មានអាយុរហូតដល់១៩២ឆ្នាំ រស់នៅលើកោះប្រទេសអង់គ្លេស ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOcgzpgFS4hKlKHP_hwM9OOW1-BMjRDrA-FwYfLvEmeFfe4CADN-vXv8C2YLmiGv4jbKuzvo2QYWEWRweD2AZzTsfzgpgDAFCgTInu73LHigBZlKcX2bTLxJQ-XzbD0xQhJLEBnAVSj2MJ_dRy_wjcuU1h3KwSEipTFd_3AhBPY0iQY51-Vmav5PUUpxg/s1920/Jonathan-the-tortise.jpg

កាលពីពេលថ្មីៗនេះ អណ្តើកចូណាថាន មានអាយុគ្រប់១៩២ឆ្នាំ ហើយ Guinness Book of World Records ក៏បានបញ្ជាក់ភាពជាម្ចាស់នៃកំណត់ត្រាពិភពលោក ចំនួន២ របស់អណ្តើកចូណាថាន រួមមាន ៖ ជាសត្វរស់នៅលើដីមានអាយុច្រើនបំផុតលើពិភពលោក និងជាអណ្តើកអាយុច្រើនបំផុតលើពិភពលោក ។

ភ្នាក់ងារថែទាំអណ្តើកចូណាថាន និយាយថា កាលពីដើមខែមីនា ឆ្នាំ២០២៤ ព្រះអង្គម្ចាស់ Edward, Duke of Edinburgh បានយាងមកគង់នៅលើកោះនេះ ហើយទ្រង់បានឃើញអណ្តើកចូណាថាន ។ លើសពីនេះ កាលពីមុន ក៏មានគ្រួសាររាជវង្សជាច្រើនអង្គបានយាងមកកោះនេះ និងឃើញអណ្តើកចូណាថាន ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXJsK7633DZ9uEZ4JZOkO_qcy49G4E3-KzivcdjEJ3KPlczfuxmZjv0UotoE8NU_pKbUFqtMYvGHx5mDIv1x0PG77OQLzua7q66ugsnIwQ3AiDHVrLJsObE71wcxeMqLX8MbGs-kJXxUR9IS-VvrrHPK-3pVXrGjNyMvrgE7WRXwJ0IQyHnfkSlAXU2TM/s1600/jonathan-the-190-year-old-tortoise-with-1886-photo.jpg

ភ្នាក់ងារថែទាំអណ្តើក បញ្ជាក់ថា បើទោះជាបច្ចុប្បន្ន អណ្តើកចូណាថាន ខ្វាក់ភ្នែកក្តី ប៉ុន្តែវាអាចឆ្លើយតបទៅកាន់សំឡេងផ្សេងៗ និងការប៉ះពាល់របស់ភ្នាក់ងារថែទាំវាគ្រប់ពេល ។ លើសពីនេះ វាចូលចិត្តឱ្យភ្នាក់ងារស្ទាបអង្អែលខ្លួន និងលេងជាមួយវាក្នុងអំឡុងពេលវាស៊ីចំណីទៀតផង ។

ភ្នាក់ងារថែទាំអណ្តើក បន្តថា នៅសល់តែ៣ឆ្នាំប៉ុណ្ណោះ អណ្តើកនេះនឹងមានអាយុគ្រប់២០០ឆ្នាំ ហើយក្រុមភ្នាក់ងារថែទាំត្រូវឱ្យវាស៊ីបន្លែ និងផ្លែឈើ ដើម្បីឱ្យមានសុខភាពល្អ ។ តាមធម្មតា វាចូលចិត្តស៊ីចំណីគ្រប់មុខ ដូចជា ៖ ការ៉ុត, ផ្លែប៉ោម, សាឡាត់, ចេក និងផ្លែឈើមានសាច់ទន់ៗគ្រប់ប្រភេទ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJVfcdgNlz9oNAMNoBjRU5gIAKC5A5sbrNuocnZ5lL_fXWQ6m1tlakYA6Vhw4acvesdhnlt8BL2aXRdJFxWWThfPG6ZOa_mgpj2Fo4-fSLNZIbNqb-N6zpb9ekhNDoFwICroYawklknPXv_ObHlhh3T_94HE_U8_dtQgUWV6lyxLg3vHIM8gCjM06UzHQ/s1008/jonathan-veggie-birthday-cake-e3ff80db4a924553ae3102e89475d30d.jpg