ដូចប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថាអ្នកបង្កើតមាតិកាល្បីឈ្មោះ Rick Kh បានសម្រេចចិត្តឃ្លាតពីស្រុកខ្មែរវិលត្រលប់ទៅរស់នៅអាម៉េរិកវិញ ខណៈពេលនេះលោកបានទៅដល់ទឹកដីមហាអំណាចនេះហើយ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រស្រុកខ្មែររំភើបចិត្តនោះគឺគ្រាន់តែទៅដាក់ភ្លាមលោកបាន Surprise ក្រុមគ្រួសារតែម្តងដោយមិនឱ្យដំណឹងជាមុនជិះតាក់ស៊ីទៅជួបគ្រួសារនៅវត្តឥណ្ឌាតែម្តង ខណៈគ្រួសារ Rick Kh បានឱបថើបបង្ហាញការនឹករលឹកលោកយ៉ាងខ្លាំង។
ព្រឹកថ្ងៃទី១៣ ខែមីនា Rick Kh គោប្រាក់បានបង្ហោះជាង១២នាទី ដោយដាក់ចំណងជើងថា «មកស៊ុបប្រាយនៅផ្ទះ Fail មកស៊ុបប្រាយនៅវត្តវិញ Welcome back California Cambo Fam»។ ក្នុងវីដេអូនោះ Rick Kh បានបង្ហាញទីតាំងស្អាតៗជូនអ្នកគាំទ្រ និងតំបន់ណាដែលមានប្រជាពលរដ្ឋខ្មែររស់នៅច្រើន និងអាចសម្គាល់បានថាផ្ទះមួយណាមានប្រជាពលរដ្ឋខ្មែររស់នៅគឺមានការដាំស្លឹកគ្រៃ ដាំដើមចេកជាដើម។
Rick Kh ក៏បានជិះតាក់ស៊ីដោយចំណាយជាង៦០ដុល្លារដើម្បីទៅ Surprise គ្រួសារដែលកំពុងតែទៅធ្វើបុណ្យនៅវត្ត ដោយបានជួបជីដូនមុនគេ ខណៈលោកយាយ Rick Kh បានបង្ហាញការនឹករលឹកចៅយ៉ាងខ្លាំងដោយបានឱបថើប។ ជាបន្តទៀត Rick Kh ក៏បានទៅ Surprise ម្តាយលោកនិងសាច់ញាតិលោកផ្សេងទៀតផងដែរធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះគ្រួសារលោកមិនដឹងថាលោកបានទៅដល់នោះទេ។ បន្ទាប់មកលោក និងគ្រួសារ បានជិះឡានវិលត្រលប់មកផ្ទះវិញដើម្បីអបអរ Rick kh វិលត្រលប់មកផ្ទះវិញផងដែរ។
ការបង្ហាញសកម្មភាពនេះដែរធ្វើឱ្យអ្នកគាំទ្ររបស់ Rick Kh បង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងចំពោះភាពកក់ក្តៅ ផ្អែមល្អែមរបស់ក្រុមគ្រួសាររបស់អ្នកបង្កើតមាតិការូបនេះ។
គួរបញ្ជាក់ថា Rick Kh វិលត្រលប់ទៅរស់នៅអាម៉េរិកវិញក្នុងគោលបំណងដើម្បីធ្វើការនៅស្រុកគេសន្សំលុយយកមកផ្គត់ផ្គង់សហគមន៍របស់លោកដែលជួយទៅដល់និស្សិតជាង២០នាក់។ លោកត្រូវការចំណាយក្នុង១ខែជាង៣ពាន់ដុល្លារដោយជួយចេញថ្លៃផ្ទះ ទឹក ភ្លើង អង្ករ រួមទាំងការបង់សាលាជាដើម៕.png)










