មនុស្សភាគច្រើនតែងស្ងួតក, ខ្វះជាតិទឹក និងខ្វះថាមពលនៅក្នុងខ្លួននារដូវក្តៅ ដែលវាជាសញ្ញាប្រាប់ថា ពួកគេកំពុងតែទទួលផលប៉ះពាល់ដោយសារអាកាសធាតុក្តៅខ្លាំង ។ ហេតុនេះ យើងចាំបាច់ត្រូវថែទាំសុខភាពឱ្យបានល្អនៅរដូវក្តៅ តាមរយៈការបរិភោគអាហារឱ្យបានត្រឹមត្រូវ និងផ្លាស់ប្តូរទម្លាប់រស់នៅមួយចំនួន ទើបយើងអាចយកឈ្នះ និងការពារខ្លួនពីផលប៉ះពាល់ ឬគ្រោះថ្នាក់ដោយសារអាកាសធាតុក្តៅខ្លាំង ។

យើងគួរបរិភោគអាហារ៧មុខនេះ ដើម្បីជួយកាត់បន្ថយកំដៅក្នុងរាងកាយ ៖
១-ទឹកដូង ៖ ភេសជ្ជៈល្អបំផុតសម្រាប់រដូវក្តៅ គឺទឹកដូង ដោយសារវាមានគុណសម្បត្តិជួយបញ្ចេញកំដៅតាមធម្មជាតិ និងអាចទប់ទល់នឹងអាកាសធាតុក្តៅខ្លាំងបាន ។ ទឹកដូងអាចជួយផ្តល់សំណើមដល់រាងកាយ និងជួយឱ្យមានតុល្យភាពអេឡិចត្រូលីត ដែលអាចគ្រប់គ្រងសីតុណ្ហភាពធម្មជាតិក្នុងខ្លួន ។https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcRIuBvkt4QsyhoFF896K-Y1ZjHHUL_1hNGowA&usqp=CAU

២-ឪឡឹក ៖ ផ្លែឈើដែលគេនិយមទទួលទាននៅរដូវក្តៅ ក្រៅពីផ្លែស្វាយ និងម្នាស់ គឺឪឡឹក ។ វាជាផ្លែឈើមួយទៀតដែលគេនិយមទទួលទាននៅរដូវក្តៅ ដូចជា ៖ ការហាន់ឪឡឹកដាក់ក្លាស្សេឱ្យត្រជាក់ ឬភេសជ្ជៈផលិតពីឪឡឹក ។ ជាទូទៅ បរិមាណជាតិទឹកក្នុងឪឡឹក ស្មើរហូតដល់៩២% ឯណោះ ទើបវាអាចជួយការពារការខ្វះជាតិទឹក និងធ្វើឱ្យរាងកាយត្រជាក់ ។ បើយើងទទួលទានឪឡឹកជាប្រចាំនោះ វានឹងជួយគ្រប់គ្រងកំដៅក្នុងខ្លួនបាន ។https://snaped.fns.usda.gov/sites/default/files/styles/crop_ratio_7_5/public/seasonal-produce/2018-05/watermelon.jpg?itok=6EdNOdUo

៣-តាសក់ ៖ ផ្លែតាសក់ ក៏មានបរិមាណជាតិទឹកច្រើនដូចគ្នាដែរ ហើយវាសម្បូរទៅដោយជាតិសរសៃ ដែលអាចជួយបំបាត់ការទល់លាមកបាន ខណៈការទល់លាមក ជាបញ្ហាមួយកើតឡើងជាញឹកញាប់នៅរដូវក្តៅ ឬពេលកំដៅក្នុងរាងកាយកើនឡើង ។
https://www.simplyrecipes.com/thmb/29GFeBZVaGjvvYFYGd-fM9IG77o=/1500x0/filters:no_upscale():max_bytes(150000):strip_icc()/Simply-Recipes-Waxy-Cucumbers-LEAD-f46dbda3d589434ab63a3b50b7cbd94c.jpg
តាសក់ មិនត្រឹមតែសម្រាប់ទទួលទានជាអាហារសុខភាពប៉ុណ្ណោះទេ ប៉ុន្តែគេបានប្រើប្រាស់វាសម្រាប់ព្យាបាលស្បែកមុខ ឬបិតនៅបរិវេណភ្នែក ដើម្បីផ្តល់សំណើមដល់ស្បែក ។ ក្រៅពីតាសក់បានផ្ទុកជាតិទឹករហូតដល់៩៥% វាក៏បានជួយកាត់បន្ថយកាឡូរីក្នុងខ្លួន ហើយក៏ជាអាហារគួរតែទទួលទាននៅរដូវក្តៅ មិនអាចខ្វះបាន ។

៤-ម្ទេស ៖ បើទោះជាម្ទេសមានរសជាតិហឹរក្តី ប៉ុន្តែម្ទេសអាចជួយកាត់បន្ថយសីតុណ្ហភាពរាងកាយបាន ពីព្រោះសារធាតុ Capsaicin ជាសារធាតុសកម្មនៅក្នុងផ្លែម្ទេស ។ ពេលទទួលទានម្ទេសរួចហើយ វានឹងទំនាក់ទំនងទៅកាន់ខួរក្បាលដើម្បីឱ្យដឹងថា រាងកាយក្តៅខ្លាំងពេក ហើយរាងកាយនឹងបែកញើសច្រើនជាងពេលធម្មតា ។ ហេតុនេះ ពេលយើងបែកញើសចេញមកក្រៅ វានឹងធ្វើឱ្យរាងកាយត្រជាក់ ឬកាត់បន្ថយកំដៅក្នុងរាងកាយ ។https://drtrouble.com/wp-content/uploads/2021/01/chili-peppers.jpg

៥-ទឹកក្រូចឆ្មារ ៖ ផ្លែក្រូចឆ្មារ សម្បូរទៅដោយវីតាមីន C ដែលអាចជួយកាត់បន្ថយកំដៅក្នុងរាងកាយ និងផ្តល់នូវសំណើមដល់រាងកាយផងដែរ ដោយវាជួយបង្កើនថាមពល និងធ្វើឱ្យយើងមានអារម្មណ៍ស្រស់ថ្លានៅរដូវក្តៅ ។ លើសពីនេះ ក្រូចឆ្មារ ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្ថែមអេឡិចត្រូលីតដល់រាងកាយទៀតផង ។https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcS8UPe_94CZuSq1duEBUDkdFKlH0IpPpMlUSPgY7Wq6E6cfDbkrqdZVc4R9HJA2Vt9e0os&usqp=CAU

៦-ខ្ទឹមបារាំង ៖ គេចាត់ទុកថា ខ្ទឹមបារាំង គឺជាអាហារត្រជាក់ និងសម្បូរទៅដោយសារធាតុ Quercetin ដែលសារធាតុនេះមានតួនាទីប្រឆាំងនឹងអាឡែស៊ី ។ ក្រៅពីនេះ ការបរិភោគខ្ទឹមបារាំង នឹងអាចការពារយើងពីជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ ។https://images.immediate.co.uk/production/volatile/sites/30/2019/08/Onion-72ea178.jpg?resize=768,574

៧-ឃឺនឆាយ ៖ ឃឺនឆាយ បានផ្ទុកនូវជាតិទឹករហូតដល់៩០% និងផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗ ហើយពេលបរិភោគឃឺនឆាយ នឹងធ្វើឱ្យរាងកាយយើងត្រជាក់នៅរដូវក្តៅ ។ ក្រៅពីនេះ ឃឺនឆាយ ផ្ទុកទៅដោយជាតិសូដ្យូម, ប៉ូតាស្យូម, ជាតិដែក, ម៉ាញ៉េស្យូម និងកាល់ស្យូម ដែលសុទ្ធតែជាសារធាតុរ៉ែសំខាន់ក្នុងរាងកាយ ៕