តារាចម្រៀង លីម តិចម៉េង ក្រោយពីក្រាញននៀលតស៊ូក្នុងជីវិត និងបានកែប្រែវាសនាខ្លួនជាម្ចាស់ពានលំដាប់ពិភពលោកមិនដល់ពីរឆ្នាំលោកមានគេហដ្ឋានរស់នៅផ្ទាល់ខ្លួនក្នុងតម្លៃជាង១០ម៉ឺនដុល្លារ និងមានរថយន្តទំនើបសម្រាប់ធ្វើដំណើរទៅបំពេញការងារ។ ភាពជោគជ័យដ៏នឹកស្មានមិនដល់នេះ តិចម៉េង ពោលអរគុណខ្លួនឯងដែលខំស៊ូ ទ្រនំហង្សមាស និងការគាំទ្រពីទស្សនិកចំពោះរូបគេរហូតអាចមានលទ្ធផលនេះ។May be an image of 1 person, bangs, musical instrument and text

នៅព្រឹកថ្ងៃទី១៩ មករា ឆ្នាំ២០២៤ លីម តិចម៉េង បានបង្ហោះរូបភាពជុំគ្រួសារ ក្នុងថ្ងៃដែលរូបគេបានឈានជើងចូលទៅនៅផ្ទះថ្មីដែលកើតចេញពីកម្លាំងញើសឈាមរបស់ខ្លួនក្នុងការ ខំប្រឹងទាំងថ្ងៃទាំងយប់សឹងតែគ្មានពេលសម្រាក។ ក្នុងវីដេអូ តិចម៉េង បានរៀបរាប់ថាខ្លួនមិនសូវមានអារម្មណ៍រំភើបជាមួយនឹងសមិទ្ធផលដែលទទួលបាននោះទេ ប៉ុន្តែអ្វីដែលរំភើបនោះគឺមិនស្មានថាខ្លួនឯងអាចមកដល់ថ្ងៃនេះ។ តិចម៉េង បន្តទៀតថា ក្រឡេកមើលទៅក្រោយនៅផ្ទះជួល ២០- ៣០ដុល្លារ ជាមួយសត្វចិញ្ចឹមរបស់ខ្លួនគឺធ្វើការតស៊ូក្នុងជីវិតមានតែម៉ូតូចាស់និងសត្វនៅជាមួយគ្នា។ ប៉ុន្តែអីឡូវគឺខុសគ្នាមានឡានផ្ទាល់ខ្លួនហើយបានដឹកសត្វចិញ្ចឹមទៅនៅផ្ទះថ្មីដោយមិនមែនជាផ្ទះជួលទៀតទេមានទ្រនំមួយច្បាស់លាស់សមរម្យរស់នៅ។May be an image of 2 people, toy and text

ម្ចាស់ពាន Cambodian Idol រដូវកាលទី៤រូបនេះបន្តទៀតថា ធ្លាប់តែរស់នៅផ្ទះជួលរាប់សិបឆ្នាំពេលនេះមានផ្ទះខ្លួនឯងដើម្បីរស់នៅហើយ។ ក្នុងនោះដែរ លីម តិចម៉េង បានពោលអរគុណដល់មហាជនសម្រាប់ការគាំទ្រដែលធ្វើឱ្យខ្លួនលោកមានថ្ងៃនេះ ដោយសារខំប្រឹង ការគាំទ្រ ផ្តល់ឱកាសពីក្រុមហ៊ុនហង្សមាស។May be an image of 5 people and temple

ផ្ទះថ្មីរបស់លីម តិចម៉េង បើតាមការបង្ហើបពីតារាចម្រៀង នាង ដាវីន នាពេលកន្លងមកបានឱ្យដឹងថាមានតម្លៃ១៥ម៉ឺនដុល្លារ។ ក្រោយពីឃើញ លីម តិចម៉េង ចូលទៅរស់នៅផ្ទះថ្មីហើយ អ្នកក្នុងចង្កោមសិល្បៈ និងអ្នកគាំទ្រ បានចូលរួមផ្ញើសារអមអរសាទរយ៉ាងច្រើនទៅដល់តារាចម្រៀងរូបនេះ។May be an image of 1 person and text

គួរបញ្ជាក់ផងដែរថា ចាប់តាំងពី លីម តិចម៉េង ក្លាយជាម្ចាស់ពាន Cambodian Idol រដូវកាលទី៤ មកការងារសិល្បៈរបស់លោកមមាញឹកយ៉ាងខ្លាំមិនថា នៅបណ្តាខេត្ត ឬនៅរាជធានីភ្នំពេញនោះឡើយ។ កើបលុយបានមួយប្រាវ តិចម៉េង បានទិញរថយន្តស៊េរីទំនើបមួយគ្រឿងជាង៤ម៉ឺនដុល្លារ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ដែលមានស្លាកលេខឈ្មោះគេផ្ទាល់ ខណៈនៅថ្ងៃទី១៩ មករា ២០២៤ លោកក៏បានចូលទៅនៅផ្ទះថ្មីរបស់ខ្លួនតម្លៃរាប់សិបម៉ឺនដុល្លារថែមទៀត៕