ពិធីការិនី The Rapper Cambodia កញ្ញា វ៉ាន់ នីឡា បានចេញវីដេអូខ្លីមួយនៅលើបណ្តាញសង្គមទៅកាន់ឪពុកម្តាយ និងអាណាព្យាបាលមួយចំនួនដែលដឹកកូនក្មេងតូចៗដោយម៉ូតូចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ការលើកឡើងនេះបន្ទាប់ពី វ៉ាន់ នីឡា ឧស្សាហ៍ឃើញអ្នកមួយចំនួនធ្វេសប្រហែលមិនគោរពច្បាប់ចរាចរណ៍ភ្លើងពណ៌ក្រហមហើយនៅបន្តទៅមុខទៀតទាំងកំពុងឌុបក្មេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvo2YEXLMzO0YLjWVS-pHGKU7d5HgY2ZEjtxDuQV4i2L8X73_KKwW4RPOmrJMtq4RTqheX958_avbsVBfMeUxdjTFeV8zVv2mYWWuSDsGIhTbj6L0uOohk-YSdmh1a6IBNdAUcMJ0i_SdZm2I3cWMv2i3DFuJbk3ZUWn2NSScWhbc0OX6EEsdQIug9eeA/s2048/image_2024-01-19_10-28-42.png

នៅយប់ថ្ងៃទី១៨ ខែមករា តារាចម្រៀង វ៉ាន់ នីឡា ដែលទើបបញ្ចប់ភារៈកិច្ចជាពិធីការិនីលើកដំបូងក្នុងកម្មវិធី The Rapper Cambodia បានបង្ហោះវីដេអូខ្លីមួយដោយការខឹងសម្បារព្រោះតែឃើញមនុស្សធំមួយចំនួនមិនគោរពច្បាប់ចរាចរណ៍បើកបរដោយខុសការប្រុងប្រយ័ត្ន។ វ៉ាន់ នីឡា បាននិយាយថា «ឪពុកម្តាយ ឬអាណាព្យាបាលដែលដឹកក្មេងតូចៗដោយម៉ូតូចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ភ្លើងស្តុបឈប់យើងឈប់ទៅ បើសិនជាជិះម្នាក់ឯង អត់ឈប់មិនគោរពច្បាប់ក៏អត់មានអ្នកណាខ្វល់ដែរ ជួបគ្រោះថ្នាក់គឺយើងជាអ្នកទទួលខុសត្រូវ ចង់សុវត្ថិភាពយើងគោរពច្បាប់ចរាចរណ៍។ ប៉ុន្តែបើជិះជាមួយក្មេង សូមមនុស្សធំផ្តល់សុវត្ថិភាពឱ្យគាត់ផងគ្នាចង់រស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEindP4G3kN4NeZK88FnwDGL6f4w8goiMHtfmGULbu38Z67lfeCdUopg3W9r7OdamFtLIZPYx6_RqpDYa5cMED8UVWNNGFlCHYNq1VAbzG_XOOnbCV9xxYa7oI5ItJBtjunAcNVk0jVIcVdnj229zeerUWXI9wWlaJjV4CIBR4QEBY1bvHY96konK-tCMdk/s2048/image_2024-01-19_10-28-48.png

វ៉ាន់ នីឡា ថា ខ្លួននាងឃើញហេតុការណ៍នេះញឹកញាប់ ភ្លើងស្តុបពណ៌ក្រហមហើយអត់ឈប់ហើយឌុបក្មេងទៀត។ តារាចម្រៀងរូបនេះលើកឡើងទៀតថា ឧបមាថាជួបគ្រោះថ្នាក់ ក្មេងគឺធ្ងន់ជាងមនុស្សចាស់។

ការលើកឡើងរបស់ វ៉ាន់ នីឡា ទៅលើចំណុចខាងលើ និងស្នើឱ្យអាណាព្យាបាលមួយចំនួនចូលរួមគោរពច្បាប់ចរាចរណ៍ជៀសវាងគ្រោះថ្នាក់ទៅលើក្មេងៗដោយសារតែការធ្វេសប្រហែលរបស់មនុស្សធំអ្នកលេងបណ្តាញសង្គមក៏បង្ហាញការយល់ស្របនូវសម្តីរបស់ វ៉ាន់ នីឡា ដូចគ្នា។គួរឲ្យសរសើរអ្នកគ្រូណាស់! ដាក់រទេះឌុបសិស្សទៅរៀនរាល់ថ្ងៃ មិនខ្លាចហត់នឿយ - ជីវិតនិងសង្គម

គ្រោះថ្នាក់ចរាណ៍គឺជាឃាតករលាក់មុខដែលសម្លាប់អាយុជីវិតមនុស្សជារៀងរាល់ថ្ងៃដែលមនុស្សមួយចំនួនមើលរំលងពីគ្រោះថ្នាក់នេះបើកបរដោយខ្វះការប្រុងប្រយ័ត្ន។ នៅពេលជួបគ្រោះថ្នាក់មិនត្រឹមតែខូចខាតទ្រព្យសម្បត្តិ ខាតបង់ពេលវេលា ថែមទាំងអាចអស់អាយុជីវិតទៀតទាំងខ្លួនឯងនិងអ្នកដទៃផង ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕