ចន សុទីម៉ា Miss Universe Cambodia 2023 បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីបង្ហាញខ្លួនក្នុងឈុតរាត្រីស្រមោលសពណ៌ខ្មៅ បញ្ចេញដើមទ្រូងយ៉ាងស្រស់ស្អាតមិនវាលពេកចូលរួមក្នុងកម្មវិធី Miss Global 2023។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhv-DyVJYyzQs4Dk4YPM2LeH1OVjjpt4ipxA9IrT5AYQnS8m-Ca9mEekEx7_1Yp5m3XUV5THJlqoptL6Nf-UKMXYFjY4p669qYu01LJVGVOEO_8bs-s3up9egj2VKBvwVxUrgKV0hq5k2ALegQc5BwigyjJakbEIcIeAzlVOud1aAMW_qjaAeQojr6XwU/s2048/image_2024-01-19_10-08-12.png

មិនសូវជាបង្ហាញខ្លួនញឹកញាប់នៅលើបណ្តាញសង្គមស្រាប់តែ ចន សុទីម៉ា លេចមុខចូលរួមក្នុងវគ្គផ្តាច់ព្រ័ត្រ Miss Global 2023 នៅលើទឹកដីកម្ពុជានាយប់ថ្ងៃទី១៨ មករា សម្រស់ ចន សុទីម៉ា បានឆាបឆក់បេះដូងទស្សនិកជនយ៉ាងខ្លាំងសូម្បីតែពិធីករលោក Nicolas Fowler ក៏សរសើរសម្រស់របស់នាងដូចគ្នា។ ចន សុទីម៉ា បានស្លៀកឈុតរ៉ូបរាត្រីស្រមោលសពណ៌ខ្មៅអមដោយក្បូរក្បាច់រចនា និងបញ្ចេញល្វែងលើ រួមជាមួយគ្រឿងអលង្ការបន្តិចទៀតកាន់តែធ្វើឱ្យសម្រស់ ចន សុទីម៉ា លេចធ្លោខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7rJ-DgZsmfvnI2bePSktQIEeUEJHs5K9cGXie-3XgUXQ3qy19t9XV9vJUlnrZqXmKOmeQvDeF-CkbFK74kpWqJKagbVfeXGj7PH9mLNSB6qTYXqJ1VDZce4jaqVHtJtbaZlyMx6z7ipqcgZH5XacUyTsEzp_60I0W2SThe2yENLysbiSnYh2jJFmsAKQ/s2048/image_2024-01-19_10-08-13.png

ការបង្ហាញខ្លួនលើកនេះបានធ្វើឱ្យអ្នកគាំទ្រសរសើរសម្រស់របស់ Miss Universe Cambodia 2023 រូបនេះដូចគ្នាព្រមទាំងលើកឡើងទៀតថាបើកាលពី សុទីម៉ា ស្លៀកឈុតនេះនៅក្នុងការប្រកួតលើឆាកអន្តរជាតិនាពេលកន្លងមកច្បាស់ជាលេចធ្លោខ្លាំងជាក់ជាមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmzXGkgGNyCaCj_18ryKXDD1wENz6fUKRUuNi_WkBE9ZV93dSOA5d7_aGn6y29kmjTLjsAiQh6vcU58OjKaR6XWwzME6pjEFv2uY8oMAQ4GoMn7kXwIOlHcEULvC7vMF76X75CYJo2GPpfX3oS9UuY2Z1Su9a-FNL1lRj963yP9ldaqdK8QIHOZANXaCs/s2048/image_2024-01-19_11-50-50.png

គួរបញ្ជាក់ថា ចន សុទីម៉ា Miss Universe Cambodia 2023 គឺជាបវរកញ្ញា ដែលទទួលបានការគាំទ្រពីទស្សនិកជនច្រើន ជាពិសេសអំឡុងពេលតំណាងប្រទេសចូលរួមប្រកួតលើឆាកអន្តរជាតិ។ ទាំងសមត្ថភាព ការរៀបចំខ្លួន សមនឹងកម្មវិធីទទួលបានការចាប់អារម្មណ៍ច្រើនពីសាសន៍ដទៃ។ ទោះបីជាលទ្ធផលមិនដូចការរំពឹងទុករបស់អ្នកគាំទ្រកម្ពុជាក្តីប៉ុន្តែអ្នកគាំទ្រទទួលស្គាល់សមត្ថភាពរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR76EChyphenhyphenUl4LMcgOJ6TaZCMhK7RZmMr6fvI-noOXo-iRCfEYCGvk3f7wNNNRiYXnhCo6M9MaWBB6k-WDbff7B4Hgs05IP2m0jMLYIiufvRhV-tMfvoopImr83sgYlFOjZ1DqRwDXRgN_9S0x7YiOSm77muBO3AyGTGwqFImaQ02VFrJmbNg0bYCPW5xn0/s2048/image_2024-01-19_11-50-51.png

ចន សុទីម៉ា ធ្លាប់ចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Grand Cambodia 2017 ជាប់លំដាប់រងទី២ , Miss Tourism International 2019ជាប់TOP5 , Miss Universe Cambodia 2019 ជាប់លំដាប់រងទី២ និងក្លាយជា Miss Universe Cambodia 2023 ចូលរួមប្រកួត Miss Universe លើកទី៧២ នៅប្រទេស El Salvador កាលពីខែវិចិ្ឆកា ឆ្នាំ២០២៣ កន្លងមក៕