ប្រទេសនូវែលសេឡង់ ៖ អ្នកនាង Gloriz Gahraman គឺជាសមាជិកសភាតំណាងរាស្ត្រប្រទេសនូវែលសេឡង់ អាយុ៤២ឆ្នាំ មកពីគណបក្ស Green បានប្រកាសលាលែងពីតំណែងជាសមាជិកសភាតំណាងរាស្ត្រ ក្រោយពីមានរូបភាពក្នុងកាមេរ៉ាសុវត្ថិភាពបង្ហាញថា នាងបានលួចកាបូបពីក្នុងហាងលក់សម្លៀកបំពាក់ ចំនួន៣លើក ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ។New Zealand: Green Party MP Golriz Ghahraman resigns over shoplifting  allegations | World News | Sky News

អ្នកនាង Gloriz Gahraman បានលួចកាបូបពីហាងលក់សម្លៀកបំពាក់ចំនួន២កន្លែង នៅទីក្រុង Auckland និងទីក្រុង Wellington ប្រទេសនូវែលសេឡង់ ។ ប៉ុន្តែរហូតមកដល់ខែមករា ឆ្នាំ២០២៤ នេះ នាងពុំទាន់ត្រូវបានគេចោទប្រកាន់នៅឡើយទេ ។

សមាជិកសភាតំណាងរាស្ត្ររូបនេះ បានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថា ទង្វើរបស់នាងបានធ្វើឱ្យពលរដ្ឋនូវែលសេឡង់ខកចិត្តយ៉ាងខ្លាំង ខណៈនាងមានតួនាទីជាសភាតំណាងរាស្ត្រ ។ ហេតុនេះ វាជាទង្វើមួយដែលនាងពុំអាចបកស្រាយបានទេ ដោយសារតែគ្មានហេតុផល ។ ក្រោយពីរូបនាងទទួលបានការត្រួតពិនិត្យជំងឺពីវេជ្ជបណ្ឌិត ទើបនាងដឹងថា ខ្លួននាងមានជំងឺ ។Golriz Ghahraman resigns from Parliament after allegations of shoplifting –  Te Ao Māori News

ចំណែកអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តលើកឡើងថា អាកប្បកិរិយារបស់អ្នកនាង Gloriz Gahraman បានកើតឡើងនៅពេលនាងមានភាពតានតឹង និងពាក់ព័ន្ធជាមួយរបួសផ្លូវចិត្ត ដែលនាងមិនធ្លាប់បានដឹងពីមុន ។

លោក James Shaw មេដឹកនាំគណបក្ស Green លើកឡើងថា អ្នកនាង Gloriz Gahraman បានប្រឈមនឹងភាពតានតឹងខ្លាំងរហូតមក ដូចជា ៖ នាងទទួលបានការគំរាមកំហែងធ្វើបាបរាងកាយ និងមានគេគំរាមសម្លាប់នាងទៀតផង តាំងពីនាងត្រូវបានគេជ្រើសរើសឱ្យធ្វើជាសភាតំណាងរាស្ត្រ ។ ហេតុនេះ វាធ្វើឱ្យនាងប្រឈមនឹងភាពតានតឹងខ្លាំងជាងសភាតំណាងរាស្ត្រផ្សេងទៀត ។Police charge former Green MP Golriz Ghahraman with shoplifting : r/auckland

គួរបញ្ជាក់ថា អ្នកនាង Gloriz Gahraman មានដើមកំណើតជាជនជាតិអ៊ីរ៉ង់ ហើយនាងបានធ្វើដំណើរមកជ្រកកោននៅប្រទេសនូវែលសេឡង់តាំងពីនៅក្មេង ។ នាងធ្លាប់បានបង្កើតប្រវត្តិសាស្ត្រកាលពីឆ្នាំ២០១៧ គឺនាងបានក្លាយជាជនភៀសខ្លួនដំបូងគេ ដែលបានជាប់ឆ្នោតធ្វើជាសមាជិកសភាតំណាងរាស្ត្រនូវែលសេឡង់ ៕