ពិធីមង្គលការរបស់តារាសម្តែងជើងចាស់ដ៏ល្បីឈ្មោះអ្នកនាង លី ម៉ារីណា និងកូនកំលោះវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញគឺជារោងការចុងក្រោយរបស់លោកជំទាវហ៊ុន ស៊ីណាត ធ្វើជាអ្នកដឹកដៃមុនលោកជំទាវចូលនិវត្តន៍។ កន្លងមកនេះលោកជំទាវ ធ្លាប់បានបញ្ជាក់រួចមកហើយថាលោកជំទាវមិនមែនជាអ្នកស៊ីឈ្នួលដឹកដៃកូនកំលោះ កូនក្រមុំទេ ប៉ុន្តែជាការផ្តល់កិត្តិយសនិងតបតាមការអញ្ជើញតាមម្ចាស់ដើមការ បន្ទាប់ពីមានអ្នកផ្លែផ្កាឱ្យលោកជំទាវធ្វើជាអ្នកដឹកដៃមួយរោងបានខ្ទង់ម៉ឺនដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj51CcNoeKCOPLs2hhI9SoisiBHE-oCaJHKCoRGN6PIFU0PAQkj8cku7BGotV3m12YXU0jAI2nEzCiP-Kkc_xwCcus0ueeUWDduNu0MfY2zpziC0ZMp70UMeFsk2Nh6VC__N19LBzQkqOeg156-TzgIZUDPb5InZN513xMXTWjBzeXCJENvNOYfLySj6pE/s2048/418593710_3626074927604881_1880272733210511206_n.jpg

នៅថ្ងៃទី១២ ខែមករា នេះពិធីមង្គលការតារាសម្តែងជើងចាស់ដ៏ស្រស់សោភា លី ម៉ារីណា បានប្រព្រឹត្តយ៉ាងអធិកអធមដោយមានកូនកំដរសុទ្ធតែជាតារាលំដាប់ក្នុងប្រទេសដូចជាជំទាវ ចន ច័ន្ទលក្ខណា ប្រធានសមាគមសិល្បករខ្មែរ, តារាសម្តែង កែវ ពេជ្រពិសី និង តារាសម្តែង សារ៉ាយ សក្កណា។ នេះគឺជាការរៀបការលើកទី២របស់តារាសម្តែងកំពូលរាជនីសម្រស់ លី ម៉ារីណា បន្ទាប់ពីផ្តាច់ទំនាក់ទំនងជាមួយអតីតស្វាមីលោក សាត ចាន់ថន ដោយផ្តើមចេញពីការរស់នៅមិនចុះសម្រុងជាមួយគ្នាដោយបន្សល់នូវចំណងដៃកូនប្រុសម្នាក់។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgyxXXAZMdOtuU9zs3p2cD7DTzqNeNPh3gUjTytGXDLEZQwpNmYH00SgWU3bWZ76LOUkjZynWznfoom3ZlMyXrwKODG4aaLNFotFZO7F1roDw2RKVuNjqGjGfXoMxDe5e2J0kdI_GkznrCkVJCj7J43feXgUN3Qg4ohSvaDFhzniDQdoMOYl5tNWUWAwk/s2048/418734100_3626075294271511_1576832959183302869_n.jpg

បន្ទាប់ពីមានរឿងមិនល្អកើតឡើងចំពោះខ្លួនពេលនេះអ្នកនាង ម៉ារីណា បានទទួលភាពកក់ក្តៅជាមួយគូជីវិតជាមួយលោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញដោយអ្នកទាំងពីរដឹកដៃគ្នាចូលរោងការតាមប្រពៃណីខ្មែរព្រមទាំងទទួលបានកិត្តិយសជាពិសេសមានលោកជំទាវ ហ៊ុន ស៊ីណាត ធ្វើជាអ្នកដឹកដៃថែមទាំងទៀតផង។ រឹតតែពិសេសនោះពិធីមង្គលការរបស់ លី ម៉ារីណា គឺជារោងការចុងក្រោយរបស់លោកជំទាវដែលធ្វើជាអ្នកដឹកដៃមុនលោកចូលនិវត្តន៍។

លោកជំទាវ មានប្រសាសន៍នៅលើបណ្តាញសង្គមថា «នេះគូបង្ហើយចូលនិវត្តន៍មែនទែនហើយមិត្តរួមហ្វេសប៊ុកអើយ ក្នុងកម្មវិធីសិរីមង្គលអាពាហ៍ពិពាហ៍ ក្មួយប្រុស ទៀង ច័ន្ទសារ និងក្មួយស្រី លី ម៉ារីណា សូមជូនពរដល់ក្មួយទាំងពីរឱ្យជីវិគូនេះស្រឡាញ់គ្នាដល់ចាស់ព្រេងចាស់ព្រឹទ្ធ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu7NNsOXc21fq8g28qjfvKMwtVu7w_TQqCD94q2unG5iBfOmwyAXSn7hs1Nodg0p67G2Nng_HKw8QXFU9-_hnpTgzKOWXm3g7uCLRVcrmfV-iKWF0hUWg7cdGDaHNLzHXomIJybBinuCwwMJvnbtuGdYd9ZPVGhyEkgrnbPvtPt_6qbstg888ucNF5Bnw/s2048/418728668_805767944688789_7148574629153833463_n.jpg

គេចាំបានថាលោកជំទាវ ហ៊ុន ស៊ីណាត ធ្លាប់ចេញមកប្រតិកម្ម និងបានបញ្ជាក់ថាលោកជំទាវមិនមែនជាអ្នកស៊ីឈ្នួលដឹកដៃកូនកំលោះក្រមុំក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍នោះទេ ប៉ុន្តែការដែលលោកជំទាវធ្វើជាអ្នកដឹកដៃនេះគឺដើម្បីផ្តល់កិត្តិយសទៅម្ចាស់កម្មវិធីដែលបានអញ្ជើញប៉ុណ្ណោះ។ ការដែលលោកជំទាវ ហ៊ុន ស៊ីណាត ចេញមកបញ្ជាក់នេះបន្ទាប់ពីមានអ្នកលើកឡើងថាលោកជំទាវ ដឹកដៃកូនកំលោះ កូនក្រមុំម្តងបានចំនួន៤ទៅ៥ម៉ឺនដុល្លារ។

កន្លងមកនេះលោកជំទាវ ធ្លាប់បានដឹកដៃកូនកំលោះ កូនក្រមុំជាច្រើនគូហើយសុទ្ធសឹងតែជាបុគ្គលមានមុខមាត់ក្នុងសង្គម ដោយរយៈពេលចុងក្រោយនេះមានដូចជាពិធីមង្គលការលោកស្រី ទ្រី ដាណា លោក ឌួង ឆាយ តារាចម្រៀង ឃុន វុត្ថា និងតារាសម្តែង លី ម៉ារីណា ដែលជារោងការចុងក្រោយរបស់លោកជំទាវនេះឯង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq9GHtBtrV5-1QHjZIgjKZYrd9oGUQ7RNlOS3tDO690zw8UkQ3oYUt3M6WMaZ0pDv_QdgsrGSyYw1NPoepZTHKm0qlpENKUhDejkYju_q3gWyBbSRzjQ4LI41z8qFW61h8xH2YctE7tVHJfflP0I58CBbV6e7Wj6t4v-x0Jbyz6Gnka7_sLneeHSLEM0c/s2048/418727415_3626074937604880_628516828491523327_n.jpg