លោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងកែប ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែតបញ្ចប់មុខតំណែងភ្លាមៗ ក្រោយពីការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ។
អភិបាលក្រុងកែបនេះ រងការចោទប្រកាន់ ដោយបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។
សូមបញ្ជាក់ថា ការពីដើមឆ្នាំកន្លងទៅពោលគឺនៅថ្ងៃទី២ ខែមករាឆ្នាំ ២០២៤ វេលាម៉ោងប្រមាណ ១១ព្រឹក លោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងកែប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួនរួចម្តងមកហើយ ក៏ប៉ុន្តែត្រូវបានដោះលែងវិញនៅថ្ងៃដដែល៕










