ប្រទេសប្រេស៊ីល ៖ សារព័ត៌មានបរទេសរាយការណ៍ថា មានបុរសជនជាតិប្រេស៊ីលម្នាក់ឈ្មោះ Joao Pimenta da Silva អាយុ៧១ឆ្នាំ បានស្លា.ប់ក្នុងរណ្តៅដីនៅផ្ទះរបស់ខ្លួន ។ បើទោះជាមានការដាស់តឿន និងហាមឃាត់ពីអ្នកជិតខាងកុំឱ្យគាត់ជីករណ្តៅក្តី ប៉ុន្តែគាត់មិនស្តាប់ទេ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងអ៊ិប៉ាទិនហ្គា រដ្ឋមិណាសេរ៉ៃ ប្រទេសប្រេស៊ីល ។

អ្នកជិតខាងនិយាយប្រាប់សារព័ត៌មានថា ៖ «លោក Joao Pimenta បានប្រាប់អ្នកជិតខាងថា គាត់បានសុបិនឃើញមានមាសពេជ្រយ៉ាងច្រើននៅក្រោមផ្ទះបាយរបស់គាត់ ហើយអ្នកជិតខាងបានព្យាយាមដាស់តឿនគាត់ពីគ្រោះថ្នាក់ដោយសារការជីករណ្តៅដី ប៉ុន្តែគាត់នៅតែមិនស្តាប់ ។ ចុងក្រោយ គាត់ជួបលទ្ធផលបែបនេះ ហើយគ្មានអ្នកណាជួយគាត់ទាន់ទេ» ។ฝันเห็นทองฝังใต้ครัว ชายขุดหลุมลึกเท่าบ้าน 12 ชั้น ค้นหาสมบัติ  สุดท้ายกลายเป็นศพอนาถ

គេរាយការណ៍ថា បុរសម្នាក់នេះជឿតាមការសុបិនរបស់ខ្លួនថា មានមាសពេជ្រយ៉ាងច្រើនកប់នៅក្រោមផ្ទះរបស់គាត់ ។ ហេតុនេះ គាត់ក៏បានជីករណ្តៅដីជារៀងរាល់ថ្ងៃដើម្បីស្វែងរកកំណប់មាសពេជ្រ ។ គាត់បានចំណាយពេលវេលារហូតដល់ជាង១ឆ្នាំក្នុងការជីករណ្តៅ និងបានជួលកម្មករជាច្រើននាក់មកជួយជីករណ្តៅផងដែរ ។

នៅពេលរណ្តៅនេះមានជម្រៅរាក់ គាត់បានជួលកម្មករឱ្យជីកក្នុងតម្លៃប្រមាណ១៤ដុល្លារអាមេរិកក្នុង១ថ្ងៃ ប៉ុន្តែនៅពេលរណ្តៅកាន់តែជ្រៅ ការចំណាយប្រាក់ជួលកម្មករក៏កាន់តែខ្ពស់តាមដែរ ។ ដូច្នេះ គាត់ត្រូវចំណាយប្រាក់រហូតដល់៩៧ដុល្លារអាមេរិកក្នុង១ថ្ងៃ សម្រាប់កម្មករចុះក្នុងរណ្តៅជាមួយគាត់ ។s.isanook.com/ns/0/ui/1834/9174530/gal-9174530-202...

អ្នកជិតខាងបន្តថា អ្នកខ្លះបានប្រាប់គាត់ឱ្យស្វែងរកគ្រាប់បែក ដើម្បីបំផ្ទុះថ្មធំៗដែលជាឧបសគ្គក្នុងការជីករណ្តៅនេះ ។ ក្រោយមក គាត់បានរអិលជើងធ្លាក់ទៅក្នុងរណ្តៅដ៏ជម្រៅ ហើយស្លាប់ក្នុងនោះ ។ ភ្នាក់ងារជួយសង្គ្រោះបានមកដល់ផ្ទះរបស់គាត់ និងយកសពគាត់ចេញពីក្នុងរណ្តៅដែលមានជម្រៅ៤០ម៉ែត្រ ។ តាមរយៈការពិនិត្យសាកសពបង្ហាញថា គាត់រងរបួសក្បាល, បាក់ជើង ហើយបាក់ឆ្អឹងជាច្រើនកន្លែងទៀត ៕