នាព្រឹកថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៤ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉” សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញនូវកម្មវិធីនយោបាយជំរុញការវិនិយោគ និងដោះស្រាយបញ្ហាអគារជាប់គាំង នៅក្នុងខេត្តព្រះសីហនុ។
សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖”កាលពីខែ ១១ (២០២៣) ខ្ញុំបានដាក់ជំរុញទេសចរណ៍ខេត្តសៀមរាប ឥឡូវថ្ងៃ ២៥ មករា ២០២៤ គឺជាឆ្នាំដែលត្រូវជំរុញការវិនិយោគ នៅខេត្តព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាជាប់គាំងមួយចំនួន រឿងសំណង់មួយចំនួន ហើយលើកទឹកចិត្តបងប្អូនមួយចំនួន”។
នៅក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ មានអគារជាប់គាំងដល់ទៅជាង១ពាន់កន្លែង បានបន្សល់ទុកនៅក្នុងខេត្តព្រះសីហនុ៕










