ប្រទេសវៀតណាម ៖ គម្រោងសាងសង់លំនៅឋាននៅក្បែរឆ្នេរសមុទ្រហាឡុង (Ha Long) ប្រទេសវៀតណាម បានធ្វើឱ្យមានការប្រឆាំងយ៉ាងខ្លាំងក្លាពីសំណាក់ពលរដ្ឋក្នុងតំបន់ ដោយសារពួកគេបារម្ភពីផលប៉ះពាល់ និងធ្វើឱ្យឆ្នេរសមុទ្រដែលសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) ត្រូវខូចខាត ។

ឆ្នេរសមុទ្រហាឡុងបានល្បីល្បាញពីភាពស្រស់ស្អាត និងទឹកសមុទ្រមានពណ៌ខៀវស្រងាត់ ដែលហ៊ុព័ទ្ធទៅដោយព្រៃឈើនៅលើកោះថ្ម ។ ឆ្នេសមុទ្រហាឡុង គឺជាតំបន់ទេសចរណ៍ដ៏ពេញនិយមខ្លាំងបំផុតរបស់ប្រទេសវៀតណាម ហើយឆ្នេរនេះបានទាក់ទាញភ្ញៀវទេសចររហូតដល់ជាង៧លាននាក់នៅឆ្នាំ២០២២ ។

ឆ្នេរសមុទ្រ និងទីក្រុងនៅក្បែរៗឆ្នេរបានអភិវឌ្ឍន៍យ៉ាងខ្លាំង ប៉ុន្តែកាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៣ ក៏មានការបង្ហាញរូបភាពគម្រោងសាងសង់ដ៏ធំ និងត្រូវការផ្ទៃដីជាច្រើនហិកតា គឺគម្រោងសាងសង់នេះស្ថិតនៅជាប់ឆ្នេរសមុទ្រ Bai Tu Long និងនៅក្បែរឆ្នេរសមុទ្រហាឡុង ។ ចំណែកម្ចាស់គម្រោងសាងសង់ គឺក្រុមហ៊ុន Do Gia Capital Limited កំពុងត្រៀមផ្ទៃដីសម្រាប់សាងសង់លំនៅឋាន និងសណ្ឋាគារធំៗ ។

ការដ្ឋានសាងសង់របស់គម្រោងលំនៅឋាន និងសណ្ឋាគារ គឺស្ថិតនៅតំបន់ដែលអង្គការយូណេស្កូបានកំណត់ជាតំបន់ការពារសម្បត្តិបេតិកភណ្ឌពិភពលោក ។ ទោះយ៉ាងណា នៅពេលគម្រោងសាងសង់នេះបញ្ចប់ តំបន់ខាងលើនឹងសម្បូរទៅដោយវីឡា និងលំនៅឋានចំនួន៤៥១ខ្នង, សណ្ឋាគារកម្ពស់៧ជាន់ជាច្រើនកន្លែង ព្រមទាំងកន្លែងសេវាកម្ម និងពាណិជ្ជកម្មជាច្រើនទៀត ។Ha Long Bay: One of the 10 stunningly scenic spots in the world - Lily's  Travel Agency

លោក Truong Quoc Binh អតីតអនុប្រធាននាយកដ្ឋានបេតិកភណ្ឌរបស់ក្រសួងវប្បធម៌វៀតណាមលើកឡើងថា តំបន់នៅក្បែរឆ្នេរសមុទ្រហាឡុង កំពុងត្រូវបានគេឈ្លានពានយ៉ាងខ្លាំង ។ ចំណែកមន្ត្រីនៅទីក្រុង Cam Pha ដែលទីក្រុងនេះស្ថិតនៅក្បែរការដ្ឋានសាងសង់ឱ្យដឹងថា រដ្ឋាភិបាលបានស្នើឱ្យវិនិយោគិនផ្អាកការសាងសង់ ហើយបានចុះត្រួតពិនិត្យតំបន់នេះ នៅមុនថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

អ្នកអភិរក្សតំបន់ធម្មជាតិលើកឡើងថា ឆ្នេរសមុទ្រហាឡុងមានផ្កាថ្មប្រមាណ២៣៤ប្រភេទ ប៉ុន្តែបច្ចុប្បន្ន ផ្កាថ្មនៅសល់ត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ ។ ក្រៅពីនេះ ឆ្នេរហាឡុង ក៏ប្រឈមនឹងបញ្ហាសំរាមផ្លាស្ទិកផងដែរ ដោយសារពលរដ្ឋវៀតណាមបោះសំរាមគ្មានសណ្តាប់ធ្នាប់ ។ ចំណែកការិយាល័យអង្គការយូណេស្កូប្រចាំប្រទេសវៀតណាម និងគណៈកម្មការគ្រប់គ្រងឆ្នេរហាឡុង ពុំទាន់បញ្ចេញមតិយោបល់អ្វីទេពាក់ព័ន្ធនឹងបញ្ហានេះ ៕Vietnam battles plastic blight in idyllic Ha Long Bay | Environment News |  Al Jazeera ប្រភព ៖ AEC connect