យោងតាម Channel News Asia កាលពីថ្ងៃពុធទី៨ខែវិច្ឆិការនេះ ការអះអាងរបស់អាជ្ញាធរអន្តោប្រវេសន៍ និងប៉ុស្តិ៍ត្រួតពិនិត្យរបស់ប្រទេសសិង្ហបុរីបាននិយាយថា មានស្រីស្អាតជនជាតិចិនម្នាក់គឺនាង Han Feizi បន្ទាប់ពីការផ្ទុះឡើងនូវវីដេអូដែលខ្លួននាងឈ្លោះប្រកែកជាមួយបុគ្គលិកនៅមន្ទីរពេទ្យសិង្ហបុរី និងមន្ត្រីស៊ើបអង្កេតក្នុងស្រុក ក៏ត្រូវបានបណ្តេញទៅប្រទេសចិនវិញ ហើយហាមឃាត់មិនឲ្យចូលប្រទេសសិង្ហបុរីជាអចិន្ត្រៃយ៍។ ។

កាលពីថ្ងៃទី 25 ខែតុលា សារព័ត៌មាន The Straits Times បានរាយការណ៍ថា នេះជាការកាត់ទោសដែលបានធ្វើឱ្យមានភាពប្រសើរឡើងវិញ បន្ទាប់ពីស្រីស្អាតរូបនេះបានជាប់ពន្ធនាគាររយៈពេល 40 ថ្ងៃមុននេះមកហើយ និងពិន័យជាប្រាក់ចំនួន 600 ដុល្លារផងដែរ ខណៈដែលនាងបានសារភាពកំហុសចំពោះការ “ប្រើភាសាប្រមាថ”ទៅលើជនជាតិសិង្ហបុរីពិតមែន ។Han Feizi, 29. Photo from Hans Douyin

ស្រីស្អាត Han Feizi គឺជាជនជាតិចិន អាយុ 29ឆ្នាំ បានជាប់ទោសពីបទរំលោភបំពាននិយាយពាក្យសំដីមិនគប្បី ថែមទាំងរូបនាងបានឈ្លោះប្រកែកគ្នាយ៉ាងចាស់ដៃជាមួយបុគ្គលិកថែទាំសុខភាពនៅមន្ទីរពេទ្យ Singapore General Hospital។ មិនតែប៉ុណ្ណោះនាងក៏បានឈ្លោះជាមួយនឹងមន្ត្រីស៊ើបអង្កេតនៅកន្លែងដដែលនោះទៀត បន្ទាប់ពីនាងត្រូវបានគេណែនាំឱ្យពាក់ម៉ាស់។ ម៉្យាងវិញទៀត នាងថែមទាំងបានបង្ហោះវីដេអូនៃការឈ្លោះប្រកែករបស់នាងយ៉ាងឡូយចូលទៅក្នុងTikTokទៀត ដែលបានបង្កឲ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសាធារណៈជន។

បន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃនិងដឹងកំហុសពិតមែន នាងបានសារភាពនៅតុលាការថា ខ្លួនកំពុងតែស្រវឹងនៅពេលប្រព្រឹត្តបទល្មើស ហើយក៏បានធ្វើការសុំទោសដែលបណ្តាលឱ្យមានរឿងមិនគប្បីបែបនេះកើតឡើង។

គួរបញ្ជាក់ផងដែរថា យោងទៅតាមលិខិតស្នើសុំការងារ បានបង្ហាញថានាងកំពុងធ្វើការជាអ្នកទទួលភ្ញៀវនៅហាងមួយកន្លែងនៃសិង្ហបុរីផងដែរ។ អាស្រ័យហេតុនេះ ប័ណ្ណការងាររបស់នាង ត្រូវបានគេដកហូត ខណៈនាងក៏ត្រូវបានគេបណ្តេញចេញឲ្យត្រឡប់ទៅស្រុកកំណើតវិញ និងហាមឃាត់មិនឱ្យចូលប្រទេសសិង្ហបុរីជារៀងរហូត៕