ចំប៉ាសក្តិ ជាខេត្តមួយនៅភាគខាងត្បូងប្រទេសឡាវ ដែលមានព្រំប្រទល់ជាប់នឹងខេត្តស្ទឹងត្រែង និងខេត្តព្រះវិហាររបស់ប្រទេសកម្ពុជា នៅភាគខាងត្បូង។
ខេត្តនេះ ជាអតីតទឹកដីរបស់ខ្មែរ ចាប់ពីពាក់កណ្ដាលសតវត្សទី ១ ដល់ទី ៩ គ.ស នៃនគរភ្នំ និងបន្ទាប់មកនគរចេនឡា។ លុះដល់ចន្លោះសតវត្សទី ១០ និងទី ១៣ ខេត្តនេះត្រូវបានស្តេចខ្មែរ ចាត់ទុកជាដែនដីស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចក្រភពខ្មែរ។ខេត្តចំប៉ាសក្តិ គ្របដណ្តប់លើផ្ទៃដី ១៥៤១៥ គីឡូម៉ែត្រការ៉េ ដែលមានទន្លេមេគង្គ ជាប្រភពទឹកដ៏សំខាន់មិនអាចខ្វះបាន របស់អ្នកខេត្តនេះ។
នៅក្នុងខេត្តនេះមានកន្លែងទេសចណ៍ជាច្រើន មិនចាញ់ខេត្តហ្លួងព្រះបាងប៉ុន្មាននោះទេ ដោយមានទឹកជ្រោះ ហូរចាក់ចុះមកទឹកជ្រោះសុភ័ក្រមិត្ត នៃខេត្តស្ទឹងត្រែងថែមទៀតផងដែរ។
ក្រៅពីនេះ ប្រសិនបើប្រជាជនកម្ពុជាចង់ទៅកម្សាន្តនៅខេត្តចំប៉ាសក្តិ ហាមដាច់មិនគួរំលងការទៅទស្សនាប្រាសាទវត្តភូ ដែលធ្លប់ជាប្រាសាទមួយរបស់ខ្មែរ កំពុងអណ្តែតខ្លួនលើភ្នំមួយនៅប្រទសឡាវនោះទេ៕