Kylie Jenner រកចំណូលបានចំនួន១ លានដុល្លារ ត្រឹមរយៈពេល១ម៉ោងប៉ុណ្ណោះ ពីការលក់សំលៀកបំពាក់ក្នុងម៉ោងដំបូងនៃម៉ាកយីហោរបស់នាងមានឈ្មោះថា Khy ។ នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្តី people នៅថ្ងៃទី៣ ខែវិច្ឆិកា។:max_bytes(150000):strip_icc():focal(599x0:601x2):format(webp)/kylie-jenner-lnl-1102-39813911530d4a5f9d31534a33b370db.jpg)
ម៉ាក Khy ផ្តោតលើសំលៀកបំពាក់ធ្វើពីស្បែកក្លែងក្លាយ មានតម្លៃចន្លោះពី៤៨ដុល្លារដល់១៩៨ដុល្លារ។ Kylie Jenner បានបើកដំណើរការម៉ាកយីហោ Khy នៅថ្ងៃទី២៥ ខែតុលា មួយសប្តាហ៍មុនពេលដាក់លក់សំលៀកបំពាក់។ ម៉ាករបស់នាងបានសហការជាមួយ Namlia ដែលជាអ្នកច្នៃម៉ូតមានមូលដ្ឋាននៅទីក្រុងប៊ែកឡាំង។
កាលពីថ្ងៃទី ៣១ ខែតុលា Kylie បានចូលរួម ក្នុងពិធីប្រគល់រង្វាន់ទស្សនាវដ្ដី WSJ ជាមួយមិត្តប្រុស ដោយអ្នកទាំងពីរស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ ហើយទស្សនិកជនជាច្រើនជឿថា តារារូបនេះអាចនឹងដើរម៉ូត ឬពាក់ផលិតផលថ្មីរបស់ Khy នាពេលខាងមុខ។:max_bytes(150000):strip_icc():focal(449x0:451x2):format(webp)/khy-492ab69a989342c8b34127cc9334cd28.jpg)
គួរបញ្ជាក់ថា Kylie Jenner មានវ័យ២៦ឆ្នាំ ជាប្អូនស្រីរបស់ Kim Kardashian និង Kendall Jenner ដែលល្បីល្បាញតាមរយៈកម្មវិធីទូរទស្សន៍។ នាងត្រូវបានគេកោតសរសើរចំពោះម៉ូតសម្លៀកបំពាក់ និងរបៀបរស់នៅទាន់សម័យ ខណៈនាងមានអ្នកតាមដានលើបណ្ដាញសង្គមជាង ៣៩៨លាននាក់។ Kylie Jenner ស្រ្តីជំនួញដ៏មានឥទ្ធិលជាស្ថាបនិក និងជាម្ចាស់ក្រុមហ៊ុនគ្រឿងសំអាង Kylie Cosmetic ផងដែរ៕










