ពើងគំនូរ គឺជាឈ្មោះនៃតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយដែលស្ថិនៅក្មុងភូមិ ត្រពាំងទឹម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

ពើងគំនូរ ជាទីតាំងសំបូរដោយចម្លាក់ ដូចជាចម្លាក់ព្រះគណេសមានដៃ៨ ចម្លាក់លិង្គ៣ ចម្លាក់ព្រះវិស្ណុជិះគ្រុឌ ចម្លាក់ព្រះវិស្ណុផ្ទុំ ចម្លាក់វិស្ណូនិងព្រះឥសូរ រូបគំនូរពណ៌រូបត្រីប្រវែងប្រមាណ ១ម៉ែត្រមានពណ៌ក្រហមព្រៀលនិងមានផ្ទាំងសិលាចារឹក។May be an image of temple
បើតាមសិលាចរឹកដែលប្រហែលជាឆ្លាក់នៅក្នុងសតវត្សទី១១ បានបង្ហាញអោយដឹងថា ពើងគំនូរជាទីតាំងរបស់ព្រះរាជគ្រូរបស់ព្រះមហាក្សត្រព្រះនាម ព្រះសិវសោមៈ ហើយបានបង្ហាញពីព្រះនាមរបស់ព្រះបាទជ័យវរ្ម័នទី២ ក្នុងឈ្មោះជាមរណនាមថា ព្រះបរមស្វរៈ និងភ្នំមហេន្ទ្របរ៌ត (ភ្នំគូលែន)ផងដែរ។May be an image of tree

ចម្លាក់នៅលើផ្ទាំងថ្មដ៏ធំនេះ បង្កើតបានជាផ្ទាំងទស្សនិយ៍ភាព ដ៏ស្រស់ស្អាតសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្ត៕May be an image of 1 person and temple

រូបភាព៖ ក្រសួងទេសចរណ៍ខេត្តសៀមរាប